ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវចម្រុះ​ព្រៃ​លិច​ទឹក​មេគង្គ ប្រឈម​មុខ​ហានិភ័យ​និង​បាត់បង់​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ «​ដំណើរ​ទស្ស​កិច្ច​របស់​អ្នក​សារព័ត៌មាន​ ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹកមេគង្គ​» គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឱ្យធ្វើ​យ៉ាងណាឱ្យ​អ្នក​សារព័ត៌មានបាន​ផ្តិត​យក​រូបភាព​ទេសច​រភាព​សំខាន់​ៗ និង​ជីវចម្រុះ​ដែល​មាននៅ​ក្នុង​ព្រៃ​លិច​ទឹក​តំបន់​ទន្លេមេគង្គ ដើម្បីចូលរួម​ផ្សព្វផ្សាយ​និង​រួម​គ្នា​អភិរក្ស​លើ​សារ​ប្រយោជន៍​ដ៍​សម្បូរ​បែប​នេះ​ ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ស្តី​ពី​ដំណើរ​ទស្ស​កិច្ច​របស់​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ មក​រា…

ខេត្តក្រចេះ​៖ «​ដំណើរ​ទស្ស​កិច្ច​របស់​អ្នក​សារព័ត៌មាន​ ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹកមេគង្គ​» គឺ​ធ្វើ​
ឡើង​ក្នុង​គោលបំណង​ឱ្យធ្វើ​យ៉ាងណាឱ្យ​អ្នក​សារព័ត៌មានបាន​ផ្តិត​យក​រូបភាព​ទេសច​រភាព​សំខាន់​ៗ និង​ជីវចម្រុះ​ដែល​មាននៅ​ក្នុង​ព្រៃ​លិច​ទឹក​តំបន់​ទន្លេមេគង្គ ដើម្បីចូលរួម​ផ្សព្វផ្សាយ​និង​រួម​គ្នា​អភិរក្ស​លើ​សារ​ប្រយោជន៍​ដ៍​សម្បូរ​បែប​នេះ​ ។ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ស្តី​ពី​ដំណើរ​ទស្ស​កិច្ច​របស់​អ្នក​សារព័ត៌មាន​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ មក​រា នាយក​អង្គការ​អភិរក្ស​ធនធានធម្មជាតិ​ខេត្តក្រចេះ ហៅ​កាត់​ថា WWF លោក ហម ចាន់​ដេ​ត បាន​ឲ្យ​ដឹង​ថា ទន្លេមេគង្គ​ខេត្តក្រចេះ ​មាន​ចម្ងាយ​១៩០​គីឡូ​ម៉ែត្រ ​ពី​ខេត្តស្ទឹងត្រែង ​។

តំបន់​ព្រៃលិច​ទឹកទន្លេ​មេគង្គ​ មិន​ត្រឹមតែ​ផ្តល់​នូវ​សក្តានុពល​ទេសចរណ៍​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មានសក្តានុ​ពល​​ផ្នែក អេកូឡូស៊ី​លើ​ធនធាន​ជីវចម្រុះ​គ្រប់​ប្រភេទ​ទៀត​ផង​។ ដែល​វា​ជា​សារសំខាន់ របស់​ប្រទេស​កម្ពុជា​ ពិសេស​ពលរដ្ឋ​នៅ​មូលដ្ឋាន​។ ​បើ​ទោះជា​បែប​ណា​ សក្តានុពល​នៃ​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​មាន​នៅ​ក្នុង​តំបន់​ព្រៃ​លិចទឹក ​។ សព្វថ្ងៃ​សក្តានុពល​ទាំង​អស់នោះ ​ក៏​កំពុង​ថមថយ​បន្តិច​ម្តង​ៗ ​ក៏​ព្រោះតែ​បាន​គំរាម​គំ​ហែង ដោយ​ការ​បាត់បង់​ដែល​បណ្តាល​មក​ពី​កត្តា​មនុស្ស​។

​សេចក្តី​រាយ​ការ​នានា​បាន​ឲ្យ​ដឹង​ថា សត្វ​ស្លាប​មក្រ​ជិត​ផុត​ពូជ​ជា​ច្រើន​ប្រភេទ ដែល​មានជម្រក​តាម​តំបន់​ព្រៃ​លិច​ទឹក ក៏​ដូច​ជា​ពពួក​ឋ​និក​សត្វ​កំពុង​មាន​ជម្រក​រស់នៅ ទាំង​ក្នុង​ទឹក និង​នៅ​លើគោក​ពិសេស​នោះ​មច្ឆ ជាតិ​មេ​ពូជ​ជា​ច្រើន​ប្រភេទ កំពុង​ជួប​ហានិភ័យ​ទៅ ​និងផុត​ពូ​ច​ដោយសារ​តែ​ការ​ធ្វើ​នេសាទ ការ​បរបាញ់​និង​រាយ​អន្ទាក់​ ។ ទន្ទឹម​និង​ហានិភ័យ​ដែល​កំពុង​តែ​កើត​មាន​នេះ លោក ហម ចាន់​ដេ​ត បាន​លើក​ឡើង​ពី គំរោង​គាំពារ​ទៅ​ថ្ងៃ​មុខ​ថា អង្គការ​របស់​លោក​និង​បន្ត​ធ្វើការ​ដៃគូរ​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច ជា​អង្គការ​មន្ទីរ​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​ធ្វើ​យ៉ាងណា បន្ត​ព​ន្រឹ​ង​បន្ត​នូវ​សកម្មភាព​អនុវត្ត​រួម​គ្នា​ដើម្បី កំណត់​នូវ​អ្វី​ជា​ហានិភ័យ អ្វី​ទៅ​ជា​កត្តា​ប្រឈម ធ្វើ​យ៉ាងណា ការពារ​ជម្រក​នៃ​ជីវចម្រុះ​ការពារ ធនធាន​ដ៍​មាន តម្លៃ​នេះ សម្រាប់​ប្រយោជន៍​ទាំងអស់​គ្នា​។

លោក ហម ចាន់​ដេ​ត បាន​លើក​ឡើង​ថា ពលរដ្ឋ​រស់នៅ​មូលដ្ឋាន ​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ តាម​ដង​ទន្លេ​គឺ​ពួក​គាត់​ពឹងផ្អែក​លើ​ជីវចម្រុះ​ដើម្បី​ប្រាស្រ័យ​ប្រចាំ​ថ្ងៃ និង​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ក្នុង គ្រួសារ​លើ​ធនធាន​ជលផល​។ ដូច្នេះ ​អ្វី​ដែល​សំខាន់​គឺ​ការ​លើកកំពស់​វិស័យ​អេកូ​ទេសចរណ៍ ធ្វើ​យ៉ាងណា ជម្រុញ​ឲ្យ​មានការ​ចូលរួម​ប្រសើរ​ឡើង​ពី​ពលរដ្ឋ​សហ​គម ដើម្បី​ការពារ​ធនធាន ដែល​មាន​ស្រាប់​សម្រាប់​អេកូ​ទ​សេ​ចរណ៍​តំបន់ ដើម្បី​លើកកំពស់​សេដ្ឋកិច្ច​ពលរដ្ឋ​នៅមូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ