ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​កឹ​ម សុខា អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​​ប្រឆាំង​នឹង​ចូល​ស្តាប់ តែ​មិន​លើស​ពី​៣០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បើក​សវនាការ​លោក​កឹ​ម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពាក់ព័ន្ធ​នឹង​បទល្មើស ​«​ស​ន្និ​ដ្ឋិ​ភាព​ភាព​ជាមួយ​បរទេស​» ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។…

រាជធានី​ភ្នំពេញ​ ៖ តុលាការ​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បើក​សវនាការ​លោក​កឹ​ម សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពាក់ព័ន្ធ​នឹង​បទល្មើស ​«​ស​ន្និ​ដ្ឋិ​ភាព​ភាព​ជាមួយ​បរទេស​» ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ​យ៉ាងណា​ក្តី​ សម្រាប់​ការ​ចូល​រូ​ម​សវនាការ​នេះ ​ត្រូវ​បាន​តុលាការ​កំណត់​អនុញ្ញាត​ឲ្យ​ចូល​តែ​៣០​នាក់​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​លើស​ពី​នេះ​បាន​​​ទេ ដែល​មកដល់​ពេល​នេះចំនួន​កំណ​ត់​នោះ​បាន​ពេញ​ហើយ​។

លោកអ៊ូ ច័ន្ទ​រ័​ត្ន​ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​​​កោះសន្តិភាពដឹងនៅ​ថ្ងៃ​ទី​១៤​​ មករា ​ឆ្នាំ​២០២០ នេះ​ថា​ លោក​មិន​បាន​ចូលរួម​ស្តាប់​សវនាការ​លោ​កឹ​ម សុខា នោះទេ ព្រោះថា​ មក​ដល់​ពេល​ចំនួន​បាន​ពេញ​ហើយ បើ​តាម​ខាងតុលាការ​ប្រាប់​ទៅក្រុមការងារលោក​។ លោក​​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «ខ្ញុំ​បាន​ទទួល​ដំណឹង​ពីសា​លា​ដំបូ​ង ពី​ម្សិល​មិ​ញ​ហើយ​ថា​បន្ទប់​សវនាការ​លោក​កឹ​ម សុខា​ ពេញ​ហើយ ​កាលពី​ថ្ងៃ​ទី​១៣ ​ខែមករា មានចំនួន៣០​នាក់​ ។ ដូច្នេះ​ ខ្ញុំ​មិន​អាច​ស្នើ​បាន​ទេ អុីចឹង​ខ្ញុំ​មិន​ចូលរួម​សវនាការ​នេះ​ទេ​»​។

លោក​ក៏​បានឱ្យ​ដឹងទៀត​ថា បើ​តាម​ការ​រៀបចំ​របស់​ខុ​ទ្ទ​ល័យ​របស់​លោក​កឹ​ម សុខា​ ឬ​មេធាវី លោក​នោះ​មាន​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង​ជិត​១០​នាក់ ក្នុង​នោះ​ក៏មាន លោក​ប៉ុ​ល ហំ​ម​ផង​ដែរ ​។ ទាក់ទិន​ន​នឹង​សវនាការ​របស់​លោក​កឹ​ម សុខា នេះ​ដែរ ​ត្រូវ​បាន​លោក​អ៊ូ ច័ន្ទ​រ័​ត្ន​ បាន​លើក​ឡើង​ថា​មាន​សេនា​វិយោគ​មួយ​ចំនួន​ ដូច​ជា​ការ​ផ្តល់​យុត្តិធម៌​ ចំពោះ​លោក​កឹ​ម សុខា ប្រ​សិន មានការ​ផ្តល់​ភាព​យុត្តិធម៌ ដោយ​មានការ​បន្ធូរបន្ថយ និង​ផ្តល់​សេរីភាព នោះ​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) ពី​សហភាព​អឺរ៉ុប​មក​កម្ពុជា និង​អាច​យក​ទៅ​ពិភាក្សា​សា​ជា​ថ្មីផង​ដែរ ។​ ពេល នោះ​ប្រពល រដ្ឋ​ដែល​ប៉ះពាល់​ពី​អនុគ្រោះ​ពន្ធ​នឹង​លែង​ប៉ះពាល់ដោយ​ទទួលបាន​ភាព​អ​វិ​ជ្ជមានវិញ ហើយវិបត្តិ​សង្គម​និង​ធូរ​ថយជាង​នេះ​បញ្ហា​ន​យោ​បា យ​ក៏​ត្រូវ​ធូរស្រាល មក​វិញ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​ អតីតមន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ថា ​ក្នុង​ករណី​ដែល​លោក​កឹ​ម សុខា ​មិន​ត្រូវ​បាន​លើកលែងឲ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ​ទេ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​ត្រូវ​បាន​ផ្តាច់ ហើយ​លោក​កឹ​ម សុខា នឹង​ទទួល​ភាព​អយុត្តិធម៌ ប្រជាពលរដ្ឋ​នឹង​រង​គ្រោះ ហើយ​សង្គម​និង​មាន​វិបត្តិ ហើយ​ប្រជាធិបតេយ្យ​ក៏​មិន​អាច​ងាយ​ស្តារ​ឡើង​វិញ​ផង​ដែរ​។ យ៉ាងណា​ក្តី​លោក ច័ន្ទ​រ័​តុ្ន​ បាន​សម្តែង​សុទ្ធិ​ដ្ឋិ​និយម​កថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង​វិញ​ជាង​ការ គិត​របស់​លោក​ផង​ដែរ​។​លោក​គូសបញ្ជាក់​ថា​៖«​ខ្ញុំ​គិត​ថា​លោក​នឹង​អាច​ត្រូវ​តុលាការ​បន្ធូរបន្ថយ​ឲ្យ​នៅ​ក្រៅ​ឃុំ​ឬ​អាច​កាត់ទោស​រួច​ហើយ ហើយនឹង​មានការ​លើកលែងទោស ដោយ​ព្រះ​មហាក្សត្រផង​ដែរ​»​។​

ចំពោះ​ដំណើរ​សវនាការ​លោក​កឹ​ម សុខា បាន​អះអាង​ថា​ លោក​មិន​ទៅ​ឃ្លាំង​មើល​សវ​នា ការ​នោះ​ទេ ដោយ​សារ​ការ​រាំង​ពី​សមត្ថកិច្ច​មាន​ភាព​ធ្ងន់ធ្ងរ ហើយ​កា​រារាំង​(​របាំង​)​នេះ​មាន ឆ្ងា យ​ពី​តុលាការ ។ ជាង​នេះ​បើ​សិន​មានការ​ជួបជុំ​ណាមួយ​អាច​នឹង​មានការ​រៀបចំ ហើយ​ចោទ ប្រកាន់ ពី​អ​ជ្ញា​ធរ ជាង​នេ​អ​មិន​ចង់​មាន​ការ​ប្រឈម​ជាមួយ​អ្នក​ជ្រុល និយម​មួយ​ចំនួន​ដែល ចោទ ប្រកាន់​ថា​លោក​ក្បត់បក្ស​ឬ​ក្បត់​មេ ជាដើម​។
​សូម​ជម្រាប​ថា​សាលារ​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បើក​សវន​ការ​លើ​សំណុំរឿង​លោក​កឹ​ម សុខា​រយៈ​ពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៥ និង​១៦​ខែមករា ឆ្នាំ​២០២០​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ