ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​ធ្វើ​ធុតង្គ ដើរ​ឆ្ពោះទៅ​រក​ការ​រំលត់ទុក្ខ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ លោក ស្រី យូ សុភា អភិ…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ លោក ស្រី យូ សុភា អភិ បាល​រង​ខេត្ត និង ជា​តំណាង លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កម្មវិធី​បដិបត្តិ​ព្រះធម៌​ធ្វើ​ធុតង្គ ដើរ​ឆ្ពោះទៅ​រក​ការ​រំ​រលត់ទុក្ខ ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហាសង្ឃរាជ​ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ លោកតា លោកយាយ​ផង​ដែរ នៅ​វត្ត​ប្រាសាទព្រះវិហារ​ប្រាំពីរ​ល្វែង ខេត្តសៀមរាប​។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​កម្មវិធី​នេះ​ដែរ លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​គាំទ្រ​លើ​ការ​រៀបចំ​កម្មវិធី​ដែល​មាន​ឧត្តម​ប្រយោជន៍ ដល់​មនុស្ស ជាតិ និង​សង្គម​ជាតិ​សម្រាប់​ជាទី​ពំនាក់​របស់​ពុទ្ធបរិស័ទ​គ្រប់​រូប​នៅ​លើ​ភព​ផែនដី​យើង ឲ្យ​មាន​សុខ​សន្តិភាព តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ជា​រៀងដរាប​ដ៏​ល្អ​នេះ​។ ព្រះពុទ្ធ​សាសនា​ជា​ចំណុចកណ្តាល​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ជាតិ និង​ប្រជាធិបតេយ្យ ដែល​បណ្តាល​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​គង់វង្ស​បាន​រឹង​មាំ និង​មាន​សេចក្តីសុខ សន្តិភាព ជា​រៀង​រហូត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ