ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី​សម្ភោ​ធ​កា​រិ​យាយ​ល័យ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (​អិ​ច​ប្រេស ហ្វូ​ដ គ្រុប​)

1 ឆ្នាំ មុន
  • Phnom Penh

កាលពី​ថ្ងៃ​ទី​០៨ ខែ មក​រា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ក្រុមហ៊ុន អិ​ច​ប្រេស ហ្វូ​ដ គ្រុប (​អ៊ី…

កាលពី​ថ្ងៃ​ទី​០៨ ខែ មក​រា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ក្រុមហ៊ុន អិ​ច​ប្រេស ហ្វូ​ដ គ្រុប (​អ៊ី អេ​ហ្វ ជី​) បាន​បើក​សម្ភោ​ធ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ខ្លួន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ City Tower​។ ការ​ដាក់​ឲ្យ​ដំណើរការ​នៃ​ការិយាល័យ​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ដែល​មាន​ភាព​រីក​ចម្រើន និង​ចំនួន​បុគ្គលិក​កើន​ឡើងជា​លំដាប់​។

ពិធី​បើក​សម្ភោ​ធ​ការិយាល័យ​ថ្មី​នេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រឡូ​ន និង​ប្រកប​ទៅ​ដោយ​សេចក្ដី​សោមនស្ស​រីករាយ​ដោយ​មានការ​អ​ញ្ញើញ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង និង​ក្រុមការងារ​ទាំងអស់​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី​។

ចាប់តាំងពី​ឆ្នាំ​២០០៥ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី បាន​បន្ដ​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​ដល់​វិស័យ ចំណីរ​អាហារ និង​ភេសជ្ជៈ តាម​រយៈ​ការ​នាំ​យក​នូវ​ម៉ាក​ផលិតផល​អន្ដរជាតិ​ល្បី​ៗ​ជា​បន្ដបន្ទាប់​មក​កាន់​ទីផ្សារ​កម្ពុជា​រួម​មាន ៖ ដឹ ភី​ហ្សា ខម​ផេ​នី (THE PIZZA COMPANY) កា​រ៉េ​ម ដេ​រី​ឃ្វី​ន (DAIRY QUEEN) នំ​ដូ​ហ្វ​ណាត់ និង កាហ្វេ គ្រី​ស​ស្ពី គ្រី​ម (KRISPY KREME) បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) ហាង​កា​រ៉េ​ម ស្វិ​ន​សិន (SWENSENS) ហើយ​កាលពី​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​បើក​ដំណើរការ​ហាង ដឺ ឃូ​ហ្វី ឃ្លឹ​ប (The Coffee Club) ដំបូង​គេ​នៅ​ក្នុង​កម្ពុជា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការិយាល័យ​កណ្ដាល​ថ្មី​របស់ ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី មាន​ទីតាំង​ស្ថិត​នៅ អគារ City Tower (​ជាន់​ទី​៧) តាម​មហាវិថី ម៉ៅ​សេ​ទុង សង្កាត់ ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)