ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​ដែល​​អ្នក​គួរតែ​​ដឹង​អំពី​ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ

4 ឆ្នាំ មុន

សុខភាព​ផ្លូវភេទ និង​ប្រដាប់បន្តពូជ​ប្រហែលជា​មិនមែន​ជា​ប្រធានបទ​ដែល​គួរតែ​និយាយ​គ្នា​ច្រើន​ទេ ប៉ុន្តែ​វា​ពិតជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ដឹង​។ សុខភាព​ប្រដាប់បន្តពូជ និង​ផ្លូវភេទ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង ហើយ​ក៏​ត្រូវការ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ដែរ ដោយសារ​តែ​មនុស្ស​ជា​ច្រើន​​មាន​បញ្ហា​នេះ​ប្រហែលជា​ពិបាក​នឹង​និយាយ​ជាមួយ​គ្រូពេទ្យ ឬ​ពិភាក្សា​ជាមួយ​គេ​។ នៅ​ពេល​និយាយ​ដល់​សុខភាព​ផ្លូវភេទ វា​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ដែល​ស័ក្តិសម​នៅឡើយ​ទេ…

សុខភាព​ផ្លូវភេទ និង​ប្រដាប់បន្តពូជ​ប្រហែលជា​មិនមែន​ជា​ប្រធានបទ​ដែល​គួរតែ​និយាយ​គ្នា​ច្រើន​ទេ ប៉ុន្តែ​វា​ពិតជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ដឹង​។ សុខភាព​ប្រដាប់បន្តពូជ និង​ផ្លូវភេទ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង ហើយ​ក៏​ត្រូវការ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ដែរ ដោយសារ​តែ​មនុស្ស​ជា​ច្រើន​​មាន​បញ្ហា​នេះ​ប្រហែលជា​ពិបាក​នឹង​និយាយ​ជាមួយ​គ្រូពេទ្យ ឬ​ពិភាក្សា​ជាមួយ​គេ​។

នៅ​ពេល​និយាយ​ដល់​សុខភាព​ផ្លូវភេទ វា​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ដែល​ស័ក្តិសម​នៅឡើយ​ទេ ដើម្បី​ឲ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់លាស់​។ កត្តា​ជា​ច្រើន​មាន​ដូច​ជា បញ្ហា​ផ្ទាល់ខ្លួន រោគ​ស្ត្រី និង​រាង​កាយ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​សុខភាព​ផ្លូវភេទ និង​បង្ក​ជា​បញ្ហា​ខុស​ៗ​គ្នា​ជា​ច្រើន​បាន​។

តើ​អ្វី​ទៅ​ជា​ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ?

ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ​ឬ​ហៅ​ថា Hypogonadism គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​សម្គាល់​ដឹង​តាម​រយៈ​ការ​ថយ​ចុះ​សកម្មភាព​មុខងារ​របស់​សរីរាង្គ​ភេទ (​បុរស​មាន​ពងស្វាស និង​ស្ត្រី​មាន​ក្រពេញ​អូ​វ៉ែ​)​។ រឿង​នេះ​អាច​បណ្តាល​ឲ្យ​ថយ​ចុះ​ការ​ផលិត​របស់​អ័រម៉ូន​ភេទ ឬ​អ័រម៉ូន​បន្ត​ពូជ និង​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ផ្លូវភេទ និង​ប្រដាប់បន្តពូជ​ផង​។

តើ​ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ​នេះ​មាន​អាកា​រៈ​ដូច​ម្តេច​ខ្លះទៅ?

អាកា​រៈ​នៃ​ជំងឺ​នេះ​មានការ​ប្រែប្រួល​ច្រើន​សម្រាប់​មនុស្ស​ទាំង​ពីរ​ភេទ ខណៈ​ពេល​ដែល​អ្នកខ្លះ​អាច​មាន​ទាំងអស់​តែ​ម្តង​។ ការ​អស់កម្លាំង ក្តៅ​ពេញ​ខ្លួន ពិបាក​ផ្ចង់អារម្មណ៍ មិន​អាច​មានកូន​បាន ជ្រុះ​សក់​គឺជា​អាកា​រៈញឹក​ញាប់​។ អាកា​រៈ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖

ស្ត្រី​ ៖
១-មិន​មាន​រដូវ
២- ថយ​ចុះ​ការ​លូតលាស់​សុដន់ ឬ​គ្មាន​សុដន់​តែ​ម្តង
៣- គ្មាន ឬ​ថយ​ចុះ​ចំណង់​ផ្លូវភេទ
៤- ហូរ​ទឹករំអិល​ខាប់​ៗ​តាម​សុដន់​។

បុរស​៖
១-អត់​មាន​សាច់ដុំ
២- លូតលាស់​សុដន់​ខុសធម្មតា
៣- ថយ​ចុះ​ការ​លូតលាស់​របស់​លិង្គ និង​ពងស្វាស
៤- លិង្គ​មិន​ឡើង​រឹង​។

តើ​ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ​បណ្តាល​មក​ពី​អ្វី​ទៅ?

មូលហេតុ​នៅ​ពីក្រោយ​ជំងឺ​នេះ​អាច​មាន​ច្រើន​ប្រភេទ​ចាប់តាំងពី​មិនធម្មតា​ចំពោះ​ហ្សែ​ន រហូត​ដល់​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី ការ​បង្ក​រោគ ជំងឺ​ការ​ប៉ះពាល់​នឹង​កាំរស្មី ។​ល​។ ក៏​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​ដែរ​។ ចាប់តាំងពី​មូលហេតុ​របស់​វា​ពិបាក​នឹង​រក​ឃើញ វា​តែងតែ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​អ្នក​ឃើញ​មាន​អាកា​រៈទាំង​ឡាយ​ដូច​បាន​រៀបរាប់​ខាងលើ​។

កត្តា​របៀប​រស់នៅ​ដែល​អាច​បង្ក​ជា​បញ្ហា​នេះ​បាន​មាន​ដូច​ជា ធាត់​ជ្រុល ស្រក​ទម្ងន់​លឿន​ពេក កង្វះ​ជីវជាតិ និង​ប្រើប្រាស់​ថ្នាំ​ពពួក Steroids ឬ Opioids ច្រើន​ពេក​។

តើ​ធ្វើ​ដូច​ម្តេច​ទើប​អាច​បង្ការ​ការ​កង្វះ​អ័រម៉ូន​បន្ត​ពូជ​បាន?

វា​មិន​មាន​មធ្យោបាយ​ពិសេស​ណាមួយ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​ឡើយ​។ ប៉ុន្តែ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ស្រក​ទម្ងន់​អាច​ជួយ​ព្យាបាល​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​លើ​បុរស​បាន​។ របៀប​រស់នៅ​ផ្តល់​សុខភាព និង​របប​អាហារ សកម្មភាព​រាង​កាយ ឬ​លំ​ហាត់ប្រាណ​ទៀងទាត់ ព្រមទាំង​របប​អាហារ​ផ្តល់​សុខភាព​ទៀត​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ ព្រមទាំង​បង្ការ​វា​កុំ​ឲ្យ​កើតឡើង​ទៀត​។​ដើម្បី​សុខភាព​ផ្លូវភេទ​កាន់តែ​ល្អ ចូរ​ឈប់​ជក់បារី តម​គ្រឿង​ស្រវឹង និង​ប្រើប្រាស់​ថ្នាំ​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ