ជាធម្មតាប្រាក់រៀលខ្មែរតែងតែមានអត្រាឡើងចុះស្ទើរតែរាល់ថ្ងៃ បើប្រៀបធៀបជាមួយប្រាក់យ៉េនជប៉ុន ហើយសម្រាប់ថ្ងៃនេះប្រាក់រៀលហាក់មានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុន បើធៀបកាលពីថ្ងៃម្សិលមិញ ។
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុនទិញចូល ៣៦៨៨រៀល លក់ចេញ ៣៧២៥រៀល ដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់៣៧១១រៀល និងលក់ចេញ ៣៧៤៨រៀលឯណោះ ។ ថ្ងៃដដែលនេះដែរ ហាងឆេងប្រាក់រៀលធៀបនឹងប្រាក់នៃបណ្តាប្រទេសផ្សេងទៀត គឺ១ដុល្លារអាមេរិកស្មើ ៤០៦០រៀល, ១ដុល្លារអូស្ត្រាលីទិញចូល ២៨០៣រៀល លក់ចេញ ២៨៣១រៀល និង១អឺរ៉ូទិញចូល ៤៥២២រៀល លក់ចេញ ៤៥៦៧រៀល ។
ទន្ទឹមនេះ ១យន់ចិនទិញចូល ៥៨៩រៀល លក់ចេញ ៥៩៥រៀល, ១០០វ៉ុនកូរ៉េទិញចូល ៣៥៣រៀល លក់ចេញ ៣៥៦រៀល និង១ដុល្លារសិង្ហបុរីទិញចូល ៣០១៧រៀល លក់ចេញ ៣០៤៧រៀល ។ ជាមួយគ្នានេះ ១បាតថៃទិញចូល ១៣៤រៀល លក់ចេញ ១៣៦រៀល និង ១០០០ដុងវៀតណាមទិញចូល ១៧៥រៀល លក់ចេញ ១៧៧រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ