សូមកុំ​មាន​ទៀត !


បណ្តា​ឆ្នាំ​កន្លង​ទៅ​…​រឿង​តូច រឿងធំ​ទាំងឡាយ ដែល​កើត​មាន​ក្នុង​សង្គម​…​ទាល់តែ​តេ​ជោ​សែន នាយក​រដ្ឋមន្ត្រីស្រែក​…​ទើប​មន្ត្រី​ដែល​ទទួល​បន្ទុក​…​ពី​ថ្នាក់​ក្រោម​ជាតិ រហូត​ដល់​ថ្នាក់​ក្រសួង​…​ស្ទុះ​ហក់​ទៅ​ចាត់ការ ធ្វើ​ដូច​ប្រឹង​ណាស់​…​កម្រ​ឃើញ​មន្ត្រី​យក​អំណាច​តាម​មុខព្រួញ​របស់​ខ្លួន​ចាត់ការ​ឡើយ ។

ដល់​អីចឹង​ពេក​ទៅ​…​គណបក្សប្រឆាំង​ទាំងឡាយ​…​ទាំង​អ្នក​មាត់ដាច​…​ទាំង​អ្នក​មាត់​មិន​ដាច​…​បានឱ្យ​និយម​ន័យ​ថា​…​អំណាច​បាន​ប្រមូលផ្តុំ​មូល​ទៅ​លើ​តែ​ម្នាក់​…​គេ​ចោម​ចោទ​តេ​ជោ​សែន​ប្រមូលផ្តុំ​អំណាច​ឡើង​មូល​ដូច​បាល់ ។

ក្រុម​អ្នកវិភាគ​សង្គម​…​មិន​ចង់​ឮ​ពាក្យ​ចោទ​ថា​…​អំណាច​ប្រមូលផ្តុំ​តែ​លើ​នាយក​រដ្ឋមន្ត្រី​បែប​នេះ​ទេ​…​ចង់​ឃើញ​ស្ថាប័ន​ជំនាញ​នានា​…​ឬ​ហៅ​ថា​អំណាច​ថ្នាក់​ជាតិ​…​ចេះ​ប្រើ​អំណាច​របស់​ខ្លួន​ផង​…​កុំ​ចាំ​នាយក​រដ្ឋមន្ត្រី​ស្រែក​ទើប​ម្នាក់​ៗ​ស្ទុះ​ស្ទើរ​បាក់​ក​បែប​នេះ​…​ហាក់បីដូច​រុញ​នាយក​រដ្ឋមន្ត្រី​ឱ្យ​បាត់បង់​អស់​ថាមពល និង​កិត្តិយស​ជាតិ ដឹកនាំ​សង្គម ។

ឆ្នាំ​២០២០​ហើយ​…​សូម​ឈប់​ឱ្យ​មាន​ពាក្យ​ថា​…​អំណាច​មូល​ដូច​បាល់​…​អំណាច​នៅ​លើ​បុគ្គល​ម្នាក់ ។ ប្រសិនបើ​នៅ​មាន​ទៀត​…​សូម​ដក​មន្ត្រី​មុខការ​គ្រវែង​ចោល​ទៅ​…​កុំឱ្យ​មាន​ស្ទក់​ដូច​មុន​ឆ្នាំ​២០២០…​ប្រ​សិន​ធ្វើ​បាន​ពិតជា​ល្អ​ណាស់ ។ ប៉ុន្តែ​ប្រសិនបើ​នៅ​មាន​ទៀត​…​សូម​ទុកជា​គំរូ​…​ហេ ! ហេ !

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ