ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​រថ​យន្ត និង​ម៉ូតូ​ប៉ុន្មាន​គ្រឿង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា គិត​ត្រឹម​ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតិ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​៥០៨.១៤៣​គ្រឿង និង​ទោចក្រយានយន្ត​ចំនួន​១.៩៦៦.៣២២​គ្រឿង ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដោយ​មិន​គិត​ពី​រថយន្ត ខ​.​ម និង​ន​.​ប រ៉ឺ​ម៉ក និង​ត្រីចក្រយានយន្ត​ឡើយ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ដោយសារ​កំណើន​យានយន្ត មានការ​កើនឡើង រួម​ទាំង​ការ​បើកបរ មិនសូវ​គោរព​ច្បាប់​ចរាចរណ៍ ការ​រំលោភ​ចិញ្ចើម និង​ផ្លូវ​ទៀត​នោះ បាន​ធ្វើ​ឱ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរ​ណ៏ ដែល​ជា​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​ជា​រៀងរាល់ថ្ងៃ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ