កម្លាំង​សមត្ថកិច្ច​ចុះ​ដុះក្អែល​អ្នក​ដឹក​សំពីងសំពោង


ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស​ណ្នា​ប់​ធ្នាប់ និង​ចរាចរណ៍​មាន​វិធានការ​ចំពោះ​រថយន្ត​ដឹក​សំពីង​សំពង​ដែល​ប៉ះពាល់​ស​ណ្នា​ប់​ធ្នាប់​ដែល​ត្រូវ​បាន​ចាប់​អនុវត្តន៍​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​ស្ថិត​ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​ខេត្តបន្ទាយមានជ័យ​បានអោយ​ប្រាប់​ថា នៅ​ពេល​ដែល​កម្លាំង​នគរបាល​ស​ណ្នា​ប់​ធ្នាប់​ចុះ​អនុវត្ត​ឃើញ​មាន​រថយន្ត​ធុន​តូ​យូ​តា​កាំ​ម៉ា​រី​ភាគច្រើន​ស៊េរី​ចាស់​បាន​ដឹក​សំពីងសំពោង និង​រថយន្ត​ធុន​ធំ​ដឹក​អង្កាម​ពេញ​ហៀរ​ហើយ​ហ៊ុយ​ប៉ះពាល់​ដល់​អ្នក​រួម​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ​ពី​ប៉ោយ​ប៉ែ​ត​ដឹក​សំពីងសំពោង​រាល់​បញ្ហា​រថយន្ត​ដែល​ដឹក​សំពីងសំពោង គឺ​ប៉ះពាល់​សណ្តាប់​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នក​រួម​ដំណើរ​គ្រប់ពេល ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ន់ ចាន់​ដា បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​ចុះ​អនុវត្តន៍​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​កម្លាំង​ជំនាញ​បាន​ឃាត់​ធ្វើ​កិច្ចសន្យា​ហើយ​អប់រំ​ណែនាំ ហើយ​បើ​មាន​ឃើញ​នៅ​ពេល​ក្រោយ​គឺ​កម្លាំង​ជំនាញ​និង​ចាត់ការ​តាម​ច្បាប់​ជា​មិន​ខាន​ដោយ​មិន​ឡើ​ក​លេង​ឡើយ​ព្រោះ​ជា​អំពើរ​ល្មើស និង​ច្បាប់​ចរាចរណ៍​ជើង​គោក ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ