ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ធំ​មក​ពី​អា​មេ​រិ​ក​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ជាមួយ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​សហជីព​ការងារ​អា​មេ​រិ​ក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) បាន​បង្ហាញ​ឆន្ទៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រួម​ទាំង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដូច​ជា ការ​ពង្រឹង​មន្ត្រី​អធិការ​កិច្ចការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការងារ និង​ច្បាប់​ស្ដី​ពី​សហជីព​ជាដើម…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​សហជីព​ការងារ​អា​មេ​រិ​ក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) បាន​បង្ហាញ​ឆន្ទៈ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រួម​ទាំង​ការ​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​ដូច​ជា ការ​ពង្រឹង​មន្ត្រី​អធិការ​កិច្ចការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការងារ និង​ច្បាប់​ស្ដី​ពី​សហជីព​ជាដើម ។

ការ​សម្ដែង​ការ​ពេញចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​លោកស្រី ខេត​ធី ហ្វេ​ន​ហ្គោ​ល (Cathy Feingold) នាយិកា​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​សហព័ន្ធ​សហជីព​ការងារ​អា​មេ​រិ​ក និង​សភា​នៃ​អង្គការ​ឧស្សាហកម្ម (AFL-CIO) នា​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ។

ក្នុង​ជំនួប​នោះ​លោក អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ពី​លទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ពី​សំណាក់​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ​១៩៩៧​មក ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ដើម្បី​លើកកម្ពស់ និង​សម្រួល​ដល់​ការ​កសាង​សមត្ថភាព​រូប​វ័​ន្ត និង​ស្ថាប័ន​ក្នុង​ការ​បង្កើត​សុខដុមរមនា​នៅ​កន្លែង​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួម​ជាមួយ​មជ្ឈមណ្ឌល​អា​មេ​រិ​ក​កាំ​ង សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​បង្កើត​នូវ​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​បច្ចេកទេស​រវាង​ក្រសួង និង ACILS ក្នុង​គោលដៅ​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​របស់​ក្រសួង ។

ជាមួយ​គ្នា​នោះ​រដ្ឋមន្ត្រី​ក៏​បាន​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សហជីព AFI-CIO តាម​រយៈ ACILS ដែល​បាន​ចូលរួម​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា និង​ជំរុញ​ការ​អនុវត្ត​ការងារ​របស់ ACILS ឱ្យ​ស្រប​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ខាងលើ​នេះ ។ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ ACILS អនុវត្ត​កាតព្វកិច្ច​ការ​ចុះបញ្ជី​ឱ្យ​ស្រប​តាម​ច្បាប់​ជា​ធរមាន ព្រមទាំង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយនឹង​អង្គការ ACILS តាម​រយៈ ការ​លើកកម្ពស់​សមត្ថភាព​សហជីព​មូលដ្ឋាន ។

ការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តី​ពី​សហជីព ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ។ ការ​ពង្រឹងសមត្ថភាព​មន្ត្រី​ផ្សះផ្សា​វិវាទ​ការងារ ។ ការ​លើកកម្ពស់​ភាព​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​កិច្ច​សន្ទនា​សង្គម និង​ការ​ពង្រឹង​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ។

ចំណែក​លោកស្រី ខេត​ធី ក៏​បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​ដែល​កម្ពុជា​បាន និង​កំពុង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក និង​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ត​ទៀត ដើម្បី​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សារ​ភ្ជាប់​លក្ខខណ្ឌ​ការងារ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត ។

សូម​បញ្ជាក់​ថា អង្គការ AFL-CIO ជា​សហព័ន្ធ​សហជីព​ធំ​ជាងគេ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ។ ACILS មាន​វត្តមាន​ដំបូង​នៅ​កម្ពុ​ជានា​ចុងឆ្នាំ​១៩៩៣ ក្រោម​ឈ្មោះ​ថា Asian American Free Labor Institute (AAFLI) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ