ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​១៧ អង្សា​សេ​នៅ​តំបន់​មួយ​ចំនួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២០​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ មក​រា ឆ្នាំ​២០២០​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០) បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​នឹង​រំកិល​ចុះ​មក​ក្រោម​ជាមួយ និង​ខ្យល់មូសុង​ឦសាន មាន​ឥទ្ធិពល​បង្គួរ​លើ​កម្ពុជា ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​១៥ -១៧ ខែមករា​នេះ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​ជា​អាទិ៍ ខេត្តឧត្តរមានជ័យ ព្រះ​វិហារ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន ធាតុអាកាស​នឹង​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក ដោយ​សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៧-២០°C និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២°C ។ និង​នៅ​តំបន់​វាលទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០ -២២°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C ។

ចំណែក​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១ -៣៣°C ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ