ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​អំពី​គ្រូបង្វឹក​ថ្មី​ក្រុម Barcelona ដែល​មក​ជំនួស​លោក Valverde

4 ឆ្នាំ មុន

ក្លិប FC Barcelona បាន​សម្រេច​តែងតាំង​លោក Quique Setien អតីត​គ្រូបង្វឹក​ក្រុម Real Betis ជា​គ្រូបង្វឹក​ខ្លួន​ជា​ការ​ផ្លូវ…

ក្លិប FC Barcelona បាន​សម្រេច​តែងតាំង​លោក Quique Setien អតីត​គ្រូបង្វឹក​ក្រុម Real Betis ជា​គ្រូបង្វឹក​ខ្លួន​ជា​ការ​ផ្លូវ បន្ទាប់​ពី​ក្លិប​បាន​បញ្ចប់​តួនាទី​លោក Ernesto Valverde កាលពី​ម្សិលមិញ​។ តើ Quique Setien ជា​នរណា?

លោក Quique Setien កើត​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​១៩៥៨ ក្នុង​ទីក្រុង Stander ប្រទេស​អេ​ស្ប៉ា​ញ​។ លោក​ធ្លាប់​ជា​យុវជន​ថ្នាល​នៃ​ក្លិប Casablanca និង​Perines​។ Setien បាន​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​ឆ្នាំ​១៩៧៧ ដោយ​ចូលរួម​ជាមួយ​ក្លិប Racing Santander និង​បន្ត​លេង​ឱ្យ​ក្លិប Atletico Madrid និង Logrones មុន​ចូល​និវត្តន៍​ក្នុង​នាម​ជា​កីឡាករ​បាលទាត់​អាជីព​ក្នុង​ក្លិប Levante ក្នុង​តំណែង​ជា​ខ្សែបម្រើ​កណ្តាល​។ ក្នុង​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Setien បង្ហាញខ្លួន​បាន​ត្រឹមតែ​៣​ប្រកួត​ប៉ុណ្ណោះ នៅ​ព្រឹត្តិការណ៍ World Cup ១៩៨៦ ដែល​កាល​ណោះ​ម៉ិ​ក​ស៊ិ​ក​ជា​ម្ចាស់ផ្ទះ​។

បុរស​វ័យ ៦១​ឆ្នាំ​រូប​នេះ ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​ក្នុង​ឆ្នាំ ២០០០ ដោយ​បាន​ដឹកនាំ​ក្រុម Racing, Poli Ejido, Logrones, Equatorial Guinea និង Lugo មុន​ពេល​បន្ត​ដឹកនាំ Las Palmas នៅ​ឆ្នាំ​២០១៥ ក្នុង​លី​គ​កំពូល​អេ​ស្ប៉ា​ញ និង​បាន​ក្លាយជា​គ្រូបង្វឹក​ក្រុម Real Betis នៅ​ឆ្នាំ​២០១៧ ដោយ​ធ្លាប់​ជួយ​ក្រុម​នេះ ចូល​វគ្គ​ជម្រុះ​ពានរង្វាន់ Europa League និង​ឆ្លង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa de Rey ប៉ុន្តែ​ចាញ់​ក្រុម Valencia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ