ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​ជាតិ បរិច្ចាគ​មី ១០០​កេស ជូន​ប្រជា​ជន​​ក្រីក្រ​នៅ​កោះសូទិន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ មី​ជាតិ បាន​ចូលរួម​បរិច្ចាគ មី​ចំនួន ១០០​កេស ជូន​ប្រជាជន​ក្រីក្រ ១០០​គ្រួសារ នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម…

ខេត្តកំពង់ចាម ៖ មី​ជាតិ បាន​ចូលរួម​បរិច្ចាគ មី​ចំនួន ១០០​កេស ជូន​ប្រជាជន​ក្រីក្រ ១០០​គ្រួសារ នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០២០ ដោយ​សហការ​ជាមួយអង្គការ​មូលនិធិ​គាំទ្រ​កុមារ និង​អ​ជ្ញា​ធរ​មូលដ្ឋាន ។ កម្មវិធី​សប្បុរសធម៌​នេះ ត្រូវ​បាន​រៀប ចំ​ឡើង​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​កណ្តាល​កោះ​ត្បូង ក្នុងស្រុក​កោះសូទិន ។

លោក វ៉េ​ង រចនា តំណាង​ក្រុមហ៊ុន ផលិតផល មី​ជាតិ បាន​ឲ្យ​ដឹង​ថា «​ការ​ចូលរួម​របស់ មី​ជាតិ ក្នុងថ្ងៃនេះ​កើត​ចេញពី​ក្តី​អាណិត​ស្រលាញ់ និង​ចង់​ចូលរួម​សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​ការ​ចូលរួម​នេះ​ក៏​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​របស់ មី​ជាតិ ក្នុង​សកម្មភាព​សង្គម ពិសេស​កម្មវិធី​សប្បុរសធម៌​ជាមួយ​ប្រជាជន​ខ្មែរ​យើង​» ។

លោក​បន្ត​ថា «​ក្នុង​នាម​ជា​ជាតិ​សាសន៍​ដូច​គ្នា យើង​ត្រូវ​ចេះ​ជួយ​គ្នា ។ បើ​ប្រជាជន​ខ្មែរ​បន្ត​គាំទ្រ​មី​ជាតិ ដែល​ជា​ស្មា​ដៃ​ខែ្ម​រ មី​ជាតិ នឹង​បន្ត​ជួយ​សង្គម និង​ប្រជាជន​ខ្មែរ​យើង​វិញ ដូច្នេះ​សូម​ប្រជាជន​ខ្មែរ​យើង​បន្ត​គាំទ្រ មី​ជាតិ ដើម្បី​ឲ្យ មី​ជាតិ មាន​លទ្ធភាព​បន្ត​ជួយ​លើក​ស្ទួយ​សង្គម​កម្ពុជា​យើង​បន្ត​ទៀត​» ។

អ្នកតំណាង​ក្រុមហ៊ុន​ផលិតផល មី​ជាតិ ក៏​បាន​អំពាវ​ដល់​សាធារណជន យុវជន​ប្រុស​ស្រី និង​ក្រុមហ៊ុន​ឯកជន​នានា​ផ្សេង​ទៀត​រួម​គ្នា​បង្កើត និង​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ត​ទៅ​ទៀត ។

នេះ​មិនមែន​ជា​លើក​ទី ១ ទេ ដែល មី​ជាតិ ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌ ។ កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១៩ មី​ជាតិ ក៏​បាន​សហការ​ជាមួយ វី​តា​ល់ រៀបចំ​កម្មវិធី​ផ្តល់​អំណោយ​ជា អាវ ភួយ ថ្នាំសង្កូវ គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​ប្រជាជន​ខ្វះខាត​ប្រមាណ ៣០០​នាក់ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មី​ជាតិ ជា​ផលិតផល​មី​កញ្ចប់​របស់​ខ្មែរ ដែល​មាន​រសជាតិ​បែប​ខ្មែរ ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និង​បច្ចេកវិទ្យា​ជប៉ុន ដើម្បី​ធានា​ឲ្យ​បាន​គុណភាព​ខ្ពស់​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ។ មី​ជាតិ មាន​បី​រសជាតិ គឺ​សាច់​ជ្រូក​ចិញ្ច្រាំ ស៊ុប​មាន់ និង​ខ​គោ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ