ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់ ! ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល ជូន​អាំង​ប៉ាវ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​ឆ្នោត​ផ្សងសំណាង​មាន​ទឹក ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល រៀបចំ​កម្មវិធី​ដ៏​ពិសេស​សម្រាប់​អតិថិជន​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ។ កាន់តែ​រីករាយ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​នៅ​វឌ្ឍនៈ​កា​ពី​តា​ល ដោយ​រាល់​ការ​ចំណាយ​អស់ ១០០​ដុល្លារ​របស់​លោក​អ្នក​ពី​ហាង​ម៉ាក​ល្បី​ៗ​ដូច​ជា​៖ Hugo Boss,…

រាជធានី​ភ្នំពេញ ៖ ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល រៀបចំ​កម្មវិធី​ដ៏​ពិសេស​សម្រាប់​អតិថិជន​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ។ កាន់តែ​រីករាយ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​នៅ​វឌ្ឍនៈ​កា​ពី​តា​ល ដោយ​រាល់​ការ​ចំណាយ​អស់ ១០០​ដុល្លារ​របស់​លោក​អ្នក​ពី​ហាង​ម៉ាក​ល្បី​ៗ​ដូច​ជា​៖ Hugo Boss, Bottega Veneta, Brioni, Canali, Christofle, Clarins, Jimmy Choo, L’occitane, Roberto Cavalli, Salvator Ferragamo, Santoni, Stefano Ricci, TWG Boutique, Poltrona Frau, Frette, Bang & Olufsen (B & O), % Arabica នឹង​មានឱកាស​ចាប់​យក​អាំង​ប៉ាវ ដែល​មាន​ប័ណ្ណ​ទឹកប្រាក់​រហូត​ដល់ ១៦៨​ដុល្លារ​ផង​ដែរ ។

គ្រប់​អាំង​ប៉ាវ​ដែល​លោក​អ្នក​ចាប់​សុទ្ធសឹងតែ​មាន​រង្វាន់ ហើយ​ការ​ផ្តល់​ជូន​នេះ​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ ហើយ​អ្វី​ដែល​លើស​ពី​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ គឺ​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល ក៏​បន្ថែម​ជូន​ឆ្នោត​ផ្សងសំណាង​យក​រង្វាន់​ធំ​ពី​ហាង Frette, B & O, Poltrona Frau និង Fendi ដែល​មាន​តម្លៃ​ស្មើនឹង​ទឹកប្រាក់​រហូត​ដល់ ១០ ម៉ឺន​ដុល្លារ​ឯណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សន្លឹក​ឆ្នោត​ផ្សងសំណាង​នឹង​បន្ត​ផ្តល់​ជូន​រហូត​ដល់​ថ្ងៃ​ទី ២៩ ខែកុម្ភៈ ដែល​ជា​ថ្ងៃ​ផ្សារ​ទំនើប​វឌ្ឍនៈ​កា​ពី​តា​ល ធ្វើការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ចាប់ឆ្នោត​រក​ម្ចាស់​រង្វាន់​ក្នុង​គេហទំព័រ Facebook របស់​ខ្លួន ។

អាសយដ្ឋាន​៖ #៦៦ មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
ទូរស័ព្ទ​លេខ ០២៣ ៩៣ ៨៨៨៨
Website: www.vattanaccapital.com
Facebook: www.facebook.com/VattanacCapital ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/VattanacCapital/videos/590654708393784/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ