ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ជីរ​ណា ​តើ​កាត់​កប​ដែរ​ឬ​អត់? ខណៈ​​តម្លៃ​ទីផ្សារ​កំពុង​ធ្លាក់​ចុះ​(វីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ ជីរ​ណា ឬ​ជី​ស្លឹក​វែង បាន​ធ្វើ​ឲ្យ​ជីវភាព​កសិករ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​នៅ​ពេល​ត្រូវ​ថ្លៃ​ក្នុង​រដូវ​ប្រមូល ។ នេះ​បើ​តាម​សំដី​របស់​កសិករ​ម្នាក់​កំពុង​ប្រមូល​ផល​ឬ​កាត់​ជីរ​ណា ។ ដោយ​ដៃ​កំពុង​ប្រមូល​ជី​ដែល​កាត់​រួច​ពី​កម្មករ​ស៊ីឈ្នួល​ដែល​កំពុង​កាត់​ក្នុង​កសិដ្ឋាន​លោក​លី​ម ហុង រស់នៅ​ក្នុងភូមិ​សំប៉ាន់…

ខេត្តកណ្ដាល​៖ ជីរ​ណា ឬ​ជី​ស្លឹក​វែង បាន​ធ្វើ​ឲ្យ​ជីវភាព​កសិករ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​នៅ​ពេល​ត្រូវ​ថ្លៃ​ក្នុង​រដូវ​ប្រមូល ។ នេះ​បើ​តាម​សំដី​របស់​កសិករ​ម្នាក់​កំពុង​ប្រមូល​ផល​ឬ​កាត់​ជីរ​ណា ។

ដោយ​ដៃ​កំពុង​ប្រមូល​ជី​ដែល​កាត់​រួច​ពី​កម្មករ​ស៊ីឈ្នួល​ដែល​កំពុង​កាត់​ក្នុង​កសិដ្ឋាន​លោក​លី​ម ហុង រស់នៅ​ក្នុងភូមិ​សំប៉ាន់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា ជីរ​ណា​ដែល​គាត់​កាត់​លក់​ឲ្យ​ម៉ូយ​មាន​តម្លៃ​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​ម៉ូយ​ច្រើន​មក​ទិញ​បន្តិច​ៗ​ម្នាក់ ខ្លះ​២០​ឬ​៣០​គ​-​ក្រ​ឬ​លើស​ពី​នេះ ដោយ​ក្នុង​មួយ​គីឡូ​៣០០០​ទៅ​៣៥០០​រៀល ។

លោក​បន្ត​ថា ដី​ដែល​កំពុង​កាត់​ជី​នេះ​ក្នុង​មួយ​អាបាន​២០០​គីឡូក្រាម​ឬ​លើស​ទៅ​តាម​ការ​កុម្ម៉ង​របស់​ម៉ូយ ។ ជី​នេះ​ដាំ​ក្នុង​ទំហំ​ជាង​៣០​អា ដោយ​ចំណាយ​ដើមទុន​ក្នុង​ការ​ដាំ​ដុះ​មាន​ទិញ​ដើម​ឫស្សី​សម្រាប់​បោះបង្គោល និង​ស្បៃ​គ្រប​សរុប​ទាំងអស់​ប្រមាណ​៥​ពាន់​ដុល្លារ ដោយ​បង្គោល​ឬ​ស្សី​មួយ​ដើម​ថ្លៃ​៣០០០​រៀល ។ ចំណែក​ស្បៃ​មួយ​កី​ឬ​មួយ​ដុំ​តម្លៃ​៥០​ដុល្លារ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាប់​ជី​ដែល​ទិញ​មក​ដាំ​មួយ​គីឡូ​៣០​ម៉ឺន​រៀល​ឬ​លើស​ពី​នេះ​ក៏​មាន ។ ប៉ុន្តែ​ជី​ដែល​គាត់​ដាំ​នេះ​ជា​ពូជ​ដែល​ទុក​ខ្លួនឯង ។ ដូច្នេះ​មាន​ភាព​ងាយស្រួល​មួយ​កម្រិត​ក្នុង​ការ​មិន​ចំណាយ​ទៅ​លើ​គ្រាប់ពូជ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ជីរ​ណា​មាន​រយៈពេល​ដាំ​៣​ខែ ឬ​លើស​ពី​នេះ​ទើប​ទទួល​បាន​ផល ឬ​អាច​កាត់​លក់​ឲ្យ​ម៉ូយ​បាន ។ ប៉ុន្តែ​មុន​នឹង​ទទួល​បាន​ផល​លោក​ក៏​បាន​ចំណាយ​លើ​កម្មករ​ដកស្មៅ​និង​ដាក់​ជីអ៊ុយរ៉េ​និង​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ផង​ដែរ ដើម្បី​ឲ្យ​ឆាប់​លូត​បាន​វែង​រហូត​ឈាន​ដល់​កាត់​ទៅ​លក់ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​បាច​គ្រាប់ពូជ​ដោយ​ដី​មួយ​អា​ប្រើ​គ្រាប់​មួយ​មួយ​គីឡូ តែ​គេ​ខ្លះ​មិន​ដាក់​ច្រើន​ដូច​ខ្ញុំ​ទេ គឺ​ដាក់​លើស​កន្លះ​គីឡូ ឬ​លើស​ពី​នេះ តិចតួច​ប៉ុណ្ណោះ ។ ខ្ញុំ​ដាំ បាន​ស្រោច​ទឹក​ដាក់​ជី​ស​(​ជីអ៊ុយរ៉េ ឬ​ជី​ក្រហម​) ដើម្បី​ឲ្យ​វា​ឆាប់​លូត​បាន​លឿន ។ ហើយ​ដី​ដែល​ខ្ញុំ​ដាំ​និង​កំពុង​កាត់​នេះ​មាន​ជាង​៣០​អា ដោយ​បាន​កាត់​លក់​ជា​បណ្តើរ​ៗ​ហើយ​»​។

ក​សិស​ករ​ដដែល​ក៏​បាន​លើក​ឡើង​ទៀត​ថា​ដី​ដែល​គាត់​ដាំ​អាច​កាត់​សារ​ចុះឡើង​រហូត​ដល់​១០​សារ ឬ​១០​ដង នៅ​ពេល​កាត់​រួច​ហើយ​គាត់​ស្រោច​ទឹក​និង​ដាក់​ជី​ស​ដើម្បី​ឲ្យ​វា​ឆាប់​លូត​។ លោក​បាន​ប្រើប្រាស់​ឈ្នួល​មក​កាត់​ជា​ច្រើន​នាក់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ៗ​ក្នុង​តម្លៃ​២០០០០​រៀល ទៅ​២៥០០០​រៀល​ក្នុង​ម្នាក់​ៗ ។ ប៉ុន្តែ​ដោយសារ​តម្រូវការ​របស់​ម៉ូយ​មាន​កម្រិត ស្រប​ពេល​ជី​ចុះថ្លៃ​ផង​នោះ លោក​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​តែ​រយៈពេល​មួយ​ព្រឹក​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ កសិករ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា រយៈពេល​៤​ឬ​៥​ខែ​កន្លង​មក ជីរ​ណា​នេះ​មាន​ហាងឆេង​ឬ​តម្លៃ​ថ្លៃ​គួរសម ដោយ​តម្លៃ​រហូត​ដល់​៧០០០​រៀល ប៉ុន្តែ​ឥឡូវ​ធ្លាក់​ចុះ​មក​ត្រឹមតែ​៣០០០​រៀល ឬ​៣៥០០​រៀល​ប៉ុណ្ណោះ ។ ហើយ​ពេល​ខ្លះ​ក្នុង​ការ​ដាំ​ជីរ​ណា​នេះ តម្លៃ​ក៏​ធ្លាក់​មក​ត្រឹម​១០០០​រៀល​ក៏​មាន ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​គិតគូរ​ដល់​តម្លៃ​ជីរ​ណា​នេះ​ផង​ដែរ ព្រោះថា​បើសិនជា​ធ្លាក់​ថ្លៃ​ពេក លោក​នឹង​ពិតជា​ពិបាក​ក្នុង​ការ​ដាំ​ដុះ ពិសេស​នោះ​គួរ​ពិចារណា​បិទ​ការ​នាំ​ចូលរ​ជីរ​ណា​នេះ​ពី​ប្រទេស​ជិតខាង​ផង​ដែរ បើ​នាំ​ចូល​វា​ធ្វើ​ឱ្យ​ជីរ​ណា​ក្នុងស្រុក​ធ្លាក់​ថ្លៃ ។

ដោយ​ឃើញ​មានការ​កាក់កប​នឹង​ការ​ដាំ​ជីរ​ណា​នេះ លោក​លី​ម ហុង ក៏​បាន​បន្ត​រៀបចំ​ដី​ដាំ​ជី​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ ។ សូម​ជម្រាប​ថា បើ​តា​មសិ​ករ​ដដែល​បាន​ឲ្យ​ដឹង​ថា ជីរ​ណា​នេះ​ដាំ​ម្ដង​កាត់​រយៈពេល​១០​ដង ទើប​ឈប់​កាត់​ហើយ​ដើម​ជី​ត្រូវ​ងាប់ ។

តាម​ការ​សង្កេត​ជាក់ស្តែង​ឃើញ​កសិករ​មួយ​ចំនួន​កំពុង​តែ​នាំ​គ្នា​ដាំ​ជីរ​ណា​ឬ​ជី​ស្លឹក​វែង​នេះ ជា​លក្ខ​ខណៈ​កសិដ្ឋាន ដោយ​បាន​បោះបង្គោល និង​ចង​ស្បៃ​ជុំវិញ​មិន​ឲ្យ​ជី​ត្រូវ​កំ​ដៅ​ខ្លាំង​ពេក ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ