ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ឆ្នាំ​នេះ​​នឹង​អំណោយផល​សម្រាប់​វិនិ​យោ​​គិន​ក្នុង​បោះទុន​លើ​ការ​ទិញ​-​លក់​ដីធ្លី​ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ការ​ទទួល​បាន​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​បាន​ស្ថិត​នៅ​ក្នុង​វិស័យ​ដីធ្លី ឬ​ក្បាលដី​ស្ថិត​ក្នុង​តំបន់​ណាមួយ​នៅ​ក្នុង​ប្រទេស​គឺជា​បញ្ហា​ដែល​លំបាក​សម្រាប់​បំផុត ជា​ពិសេស​សម្រាប់​វិនិយោគិន​និង​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ខាង​វិស័យ​ដីធ្លី ។ ក៏​ប៉ុន្តែ​ឈាន​មក​ដល់​ដើមឆ្នាំ​២០២០​នេះ អាច​និយាយ​បាន​ថា​ចំណុច​នេះ​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ​ចំពោះ​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ ព្រោះ​ថ្មី​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​វិស័យ​ដីធ្លី​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​មួយ​នោះ​គឺ​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគិន​នានា​អាច​នឹង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​, មាន​ភាព​ងាយស្រួល​និង​តម្លាភាព…

រាជធានី​ភ្នំពេញ​៖ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ការ​ទទួល​បាន​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​បាន​ស្ថិត​នៅ​ក្នុង​វិស័យ​ដីធ្លី ឬ​ក្បាលដី​ស្ថិត​ក្នុង​តំបន់​ណាមួយ​នៅ​ក្នុង​ប្រទេស​គឺជា​បញ្ហា​ដែល​លំបាក​សម្រាប់​បំផុត ជា​ពិសេស​សម្រាប់​វិនិយោគិន​និង​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ធ្វើ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ខាង​វិស័យ​ដីធ្លី ។

ក៏​ប៉ុន្តែ​ឈាន​មក​ដល់​ដើមឆ្នាំ​២០២០​នេះ អាច​និយាយ​បាន​ថា​ចំណុច​នេះ​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ​ចំពោះ​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ ព្រោះ​ថ្មី​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ខាង​វិស័យ​ដីធ្លី​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​មួយ​នោះ​គឺ​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគិន​នានា​អាច​នឹង​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​, មាន​ភាព​ងាយស្រួល​និង​តម្លាភាព បន្ទាប់​ពី​ក្រសួង ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាស​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជា​ផ្លូវការ​ហើយ​នោះ ។

លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១០ ខែមករា​កន្លង​ទៅ​នេះ​ថា «​ការណ៍​ដែល​ក្រសួង​ប្រកាស​ផ្តល់​ព័ត៌មាន​ពី​សុរិយោដី និង​ប្រកាស​អំពី​តម្លៃ​សេវា​ច្បាស់លាស់​បែប​នេះ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ផ្តល់​នូវ​ទំ​និក​ចិត្ត​និង​ផ្តល់​ភាព​ងាយស្រួល​ទៅ​វិនិយោគិន​និង​ប្រជាពលរដ្ឋ​យើង​» ។

លោកនាយក​បាន​គូសបញ្ជាក់​បន្ថែម​ថា «​ពី​មុន​ការ​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​សុរិយោដី​មិនសូវ​ជា​ច្បាស់លាស់​នោះ​ទេ ហើយ​ការ​ទទួល​បាន​ព័ត៌មាន​ទៀត​សោ​ធ ពេល​យើង​ចង់​ដឹង​គឺ​បាន​ដោយ​គេ​ប្រាប់​ផ្ទាល់មាត់ តែ​មក​ដល់​សព្វ​ថ្ងៃនេះ​ការ​ទទួល​បាន​ព័ត៌មាន​ពី​សុរិយោដី​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វា​មាន​លក្ខ​ខណៈ​ជាក់លាក់​ជាង អ្វី​ដែល​ទទួល​បាន​ព័ត៌មាន​តាម​មាត់​»​។

ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​ដែល​ក្រសួង​គិត​កម្រៃ​សេវា​២​ម៉ឺន​រៀល (​ឬ ៥ ដុល្លារ​អា​មេ​រិ​ក​) ក្នុង​មួយ​ប្រតិបត្តិការ​នេះ បើ​តាម​លោក សន សៀ​ប វា​ផ្តល់​ទំនុកចិត្ត តម្លាភាព​ព័ត៌មាន​ទៅ​ដល់​ប្រជាពលរដ្ឋ​និង​វិនិយោគិន​បន្ថែម​ទៀត​នា​ពេល​អនាគត​។

លោក ឡោ ដា​វុ​ធ អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​ប្រសាសន៍​ថា ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ វា​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​មើល​ព័ត៌មាន​ក្បាលដី​លើ​សន្លឹក​បណ្ណ​, សេវា​លឿន​រហ័ស ចំណេញ​​ពេលវេលា​ដោយ​ពុំ​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត​ដើម្បី​ស្នើ​សុំ​, មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​ម្ចាស់​ដី និង​អត្តសញ្ញាណ​ដី​, ចៀសវាង​ពី​ការ​ក្លែងបន្លំ​ឬ​បំភ្លៃ​ព័ត៌មាន​ដែល​មាន​លើ​បណ្ណ​,​ផ្តល់​ទំនុកចិត្ត​និង​ភាព​កក់ក្តៅ​នៅ​ពេល​មានការ​លក់ ទិញ​អចលនវត្ថុ​និង​ផ្តល់​ព័ត៌មាន​អំពី​បន្ទុក​នៅ​លើ​បណ្ណ​ជា​អាទិ៍ ការ​ដាក់​ហ៊ូ​ប៉ូ​តែ​ក ការ​ដាក់​ប​ញ្ជាំ និង​បន្ទុក​ផ្សេង​ៗ​ដែល​មាននៅ​លើ​បណ្ណ​។

ជា​រួម​ពាក់ព័ន្ធ​ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​នេះ បើ​តាម​លោក ឡោ​ដា​វុ​ធ ប្រព័ន្ធ​នេះ​អាច​ប្រើ​ប្រាស់​បាន​ទូទៅ​បើ​អ្នក​ប្រើប្រាស់​ចេះ​ភាសារ​ខ្មែរ​។​ប្រព័ន្ធ​នេះ​អាច​គ្របដណ្តប់​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ឱ្យ​តែ​មាន​អ៊ិ​ន​ធើ​ណែ​ត​, មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែល​មាន QR Code និង​មាន​កាត​ធនាគារ​ជា​ប្រភេទ Visa Card, Master Card និង​Union Pay​។

យោង​តាម​សេចក្តី​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​ស្តី​ពី​ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោដី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ថ្មី​ៗ​នេះ​បង្ហាញ ឬ​ប្រកាស អនុញ្ញាត​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ង​នុ​វត្ត​ការ​ប្រមូល​ចំណូល​ពី​ការ​ផ្តល់​សេវា​ព័ត៌មាន​សុរិយោ​យ​ដី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។

ក្នុង​សេចក្តី​ប្រកាស​អន្តរក្រសួង​ក្នុង​ប្រការ​២​នៃ​ប្រកា​រទាំង​១០ បាន​គូសបញ្ជាក់​ថា ពាក្យ «​ព័ត៌​មាន​សុរិយោដី​» សំដៅ​ដល់​ព័ត៌មាន​អំពី​ការ​ជាប់​បន្ទុក ឬ​គ្មាន​ជាប់​បន្ទុក​នៃ​អចលនវត្ថុ​ណាមួយ ដែល​រួម​មាន​ព័ត៌មាន​ទាក់ទង​នឹង​ឯកសិទ្ធិ សិទ្ធិ​លើ​កា​រប​ញ្ជាំ ហ៊ី​ប៉ូ​តែ​ក ដើម្បី​ធានា​បំណុល​អណ្តែត​​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ផលុបភោគ សេវ​ភាព ការ​រឹបអូស ការ​រឹបអូស​ជា​បណ្តោះអាសន្ន ការ​ចាត់ចែង​ជា​បណ្តោះអាសន្ន​ដែល​ហាមឃាត់​ការ​ចាត់ចែង​អចលនវត្ថុ ការ​ហាម​មិន​ឱ្យ​បែងចែក​អចលន​វត្ថុ​អវិភាគ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ