ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​សង្គម​សិល្បៈ ប្រពន្ធ​លោក​លាន អា​ព្រី​ល​​គី​នី​ន ព្រមាន​ស្រី​ស្នេហ៍​ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ នៅ​ក្នុង​សង្គម​គ្រួសារ​របស់​លោក​ លាន អា​ព្រី​ល​គី​នី​ន និង​ភរិយា អតីត​តារា​សម្តែង ​កែវ វល​ក្ខ័ ផ្ទុះ​រឿងអាស្រូវ​ស្នេហា​លួចលាក់​ក្រៅ​ផ្ទះ​របស់​លោក​គី​នី​ន…

រាជធានី​ភ្នំពេញ ៖​ នៅ​ក្នុង​សង្គម​គ្រួសារ​របស់​លោក​ លាន អា​ព្រី​ល​គី​នី​ន និង​ភរិយា អតីត​តារា​សម្តែង ​កែវ វល​ក្ខ័ ផ្ទុះ​រឿងអាស្រូវ​ស្នេហា​លួចលាក់​ក្រៅ​ផ្ទះ​របស់​លោក​គី​នី​ន ។ ថ្មីៗកន្លង​មកនេះ មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ពេល​ភរិយា​របស់​លោក លាន អា​ព្រី​ល​គី​នី​ន បាន​​ចេញ​សារ និង​បង្ហោះ រូបភាព​មួយ​ចំនួន​របស់​តារាចម្រៀង​ប៉ាត់ សុធា រ៉ា ដោយ​ចោទ​ថា​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្ដី​របស់​ខ្លួន ។

កែវ វល​ក្ខ័ ជា​អតីត​តារា​សម្តែង និង ជា​បងស្រី​របស់​តារា​សម្តែង​កែវ ស្រី​នាង បាន ព្រមាន​ប៉ាត់ សុធា​រ៉ា ថា បើ​ឃើញ​នៅ​ជាមួយ​ប្តី​នាង​ទៀត​នឹង​វ៉ៃ ព្រមទាំង​ចាប់​កោរ​ត្រងោល​មិន​ខាន ។ ការ​ព្រមាន​របស់​កែវ វល​ក្ខ័ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ។

កែវ វល​ក្ខ័ បាន​បង្ហោះ សារ​ថា «សួស្តី បងប្អូន ជួប​គ្នា​ម្តងទៀត ជា លើក​ទី​បី​ហើយ រឿង​នាង ប៉ាត់ សុធា​រ៉ា សុី​ប្តី គេ​មិន​លែង ។ ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា វា មិន​រាង ហើយ​ក៏​មិន​ព្រម​លែង​ដែរ តាំងពី​ខ្ញុំ​ផុស​លើក​ទី​១ វា​មិន​ដែល​ញញើត​យើង​សូ​ម្បី​តែ​មួយ​ថ្ងៃ ខ្ញុំ ព្យាយាម​រក្សាសុខ​ដាក់ខ្លួន មិន​ចង់​ឃើញ មិន ចង់​ឮ តែ​វា​វិញ​ព្យាយាម​ឱ្យ​ខ្ញុំ​ដឹង ឱ្យ​ខ្ញុំ​ឃើញ ផ្ញើ​រូបភាព​មករ​ហូត ពេល​ដែល​វា​នៅ​ជាមួយ​គ្នា​។ បងប្អូន ជា​ស្រី ដូច​គ្នា ទ្រាំ​បាន​អត់ ?

អ៊ីចឹង ចង់​ប្រកាសប្រាប់​បងប្អូន​ឱ្យ​ហើយ និង​នាង ប៉ាត់ សុធា​រ៉ា ឱ្យ​ដឹង​មុន​ថា ចាប់ពី​ពេល​នេះ ម៉ោង​នេះ វេលា​នេះ​ទៅ បើ​អញ​ឃើញ នាង ប៉ាត់ សុធា​រ៉ា ឯង នៅ​ជាមួយ​ប្តី​អញ សុំ​វ៉ៃ កោរ​ត្រងោល ឈប់​អនុគ្រោះ​ហើយ ព្រោះ​នាង​បោក អញ​ច្រើន​ដង ហើយ​ក៏​ចង់​ផ្តាំ​ទៅ​ម្តាយ​នាង​ផង សាកល្បង អូស​ក្បាល​ប៉ាត់ សុធា រ៉ា ទៅ​ប្រដៅ​មួយ​សា​ទៀត ឈប់​ឱ្យ​បំផ្លាញ​គ្រួសារ គេ​ទៀត​ទៅ »​។

ទាក់ទិន​រឿង​នេះ​មិន​ទាន់​អាច​រក​ការ​បញ្ជាក់​ពី​ប៉ាត សុធា​រ៉ា បាន​ទេ ឯការ​ចោទ​របស់​ភរិយា​លាន អា​ព្រី​ល​គី​នី​ន ក៏​មិន​ប្រាកដ​ថា​ពិត ឬ​យ៉ាងណា​ដែរ ។

កែវ វល​ក្ខ័ ធ្លាប់​ជា​តារា​សម្តែង មានឈ្មោះ​បោះ​សំឡេង​ម្នាក់ តែ​ក្រោយ​ពី​នាង​ភ្ជាប់​ស្នេហ៍ ជាមួយ លោក​លាន អា​ព្រី​ល​គី​នី​ន នាង​ក៏​បាន បញ្ចប់​អាជីព​នេះ ។ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ នាង​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស ។

ចំណែក​ប៉ាត់ សុធា​រ៉ា ជា​អ្នកចម្រៀង​យូរ​ឆ្នាំ​មក​ហើយ ភាគច្រើន​នៅ​ផលិតកម្ម​រៃ​មាស​តោ​មាស និង​បុ​ប្ឋា ជា​ផលិតកម្ម​ក្រៅប្រទេស​។ នាង​តែងតែមាន​ឱកាស​បាន​ចេញ​សម្តែង​ជា​ញឹកញាប់​នៅ​ក្រៅប្រទេស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ