ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ស្ត្រី​ និង​កីឡា​ ស្ថិត​នៅ​ក្នុង​ផែន​ការមេ​សុ​ី​ហ្គេ​ម​ឆ្នាំ​2023

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការមេ​ស៊ីហ្គេ​ម ឆ្នាំ​២០២៣» ។ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ…

រាជធានី​ភ្នំពេញ ៖ «​ព្រឹត្តិការណ៍​ស្ត្រី​និង​កីឡា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ផែនការមេ​ស៊ីហ្គេ​ម ឆ្នាំ​២០២៣» ។ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា ម្សិលមិញ​នេះ​។

លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ដាក់​បញ្ចូល​កម្មវិធី​ស្ត្រី​នៅ​ក្នុង​ផែនការមេ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នេះ ត្រូវ​បាន​កំណត់​យុទ្ធសាស្ត្រ​មួយ​ឱ្យ​មាន​ស្ត្រី​ចូលរួម​លេង​កីឡា​ឱ្យ​បាន​ច្រើន ។

ដូច្នេះ​ហើយ​ទើប​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ផ្ដល់​ជា​យោបល់​ដល់​លោកស្រី កុ​ល ពិសី រដ្ឋលេខាធិការ​ក្រសួង​ទេស​ចរណ៍​និង​ជា​ប្រធាន​គណៈកម្មការ​ស្ត្រី​និង​កីឡា​ឱ្យ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ចលនា​ស្ត្រី​ទៅ​ក្នុង​សង្គម​ជាតិ​របស់​យើង ដើម្បី​ស្រូប​យក​ទេព​កោសល្យ​ស្ត្រី​នៅ​ក្នុង​វិស័យ​កីឡា​យើង​ផង ក៏​ដូច​ជា​ជំរុញ​ឱ្យ​មានការ​ចូលរួម​លើក តម្កើង​សមភាព​យ៉េន​ឌ័​រ​នៅ​ក្នុង​សង្គម​ជាតិ​យើង​ផង​។

លោកស្រី កុ​ល ពិសី មាន​ប្រសាសន៍​ក្នុង ឱកាស​នោះ​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ស្ត្រី ជា​ពិសេស​ក្នុង​ការ​រត់​ចម្ងាយ​៨​គីឡូម៉ែត្រ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ទិវា​បុណ្យ​សិទ្ធិ​នារី​៨ មីនា ព្រោះ​វា​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ។ ក្នុង​នាម​លោកស្រី​ជា​ប្រធាន​គណៈ​កម្មការ​ស្ត្រី​និង​កីឡា លោកស្រី​ថា កីឡា​ពិតជា​សំខាន់ ដូច្នេះ​លោកស្រី​បាន​ខិតខំ​ចលនា​ឱ្យ​ស្ត្រី​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត​ព្រោះ​ស្ត្រី​ជា​ឆ្អឹងខ្នង​របស់​ប្រទេស​ជាតិ ហើយ​ស្ត្រី​ជា​ប្រភព​សុភមង្គល​​នៅ​ក្នុង​គ្រួសារ​និង​សង្គម​ជាតិ ហើយ​បើ​ស្ត្រី​មិន​មាន​សុខភាព​ល្អ​មាំមួន​ទេ​នោះ​វា​ពិតជា​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​និង​សង្គម​ជាតិ​មិន​ខាន ។ ហេតុ​ដូច្នេះ​ហើយ​បានជា​លោកស្រី​សូម​អំពាវនាវ​ទៅ​ដល់​ស្ត្រី​គ្រប់​រូប​ចូលរួម​លេង​កីឡា​ទាំងអស់​គ្នា​ចាប់ពី​ពេល​នេះ​តទៅ​។

សូម​បញ្ជាក់​ថា ទិវា​រត់​ប្រ​ណាំ​នេះ គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា​បាន​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ទីតាំង​ចេញដំណើរ នៅ​បរិវេណ​មុខ​វត្ត​បទុម​វ​តី ។ ទោះបី​ព្រឹត្តិការណ៍ នេះ​ជា​ទិវារ​ត់របស់​ស្ត្រី​តែ​គណៈកម្មការ​បាន​បើក​ទូលាយ​ពោល​គឺ​បុរស​ក៏​អាច​ចូលរួម​បាន​ដែរ បើ​បាន​ច្រើន​កាន់តែ​ល្អ ។

សម្រាប់​វិញ្ញាសា​រត់ មាន​ចម្ងាយ​១០​គីឡូម៉ែត្រ និង​៤​គីឡូម៉ែត្រ និង​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​​ទី​១​លើក កម្ពស់​ស្ត្រី​ក្នុង​ការ​ចូលរួម​លេង​កីឡា ។ ទី​២​គឺ​លើកកម្ពស់​សមភាព​យ៉េន​ឌ័​រ និង​ទី​៣ ចូលរួម​ថែរក្សា​បរិស្ថាន កម្ពុជា​ស្អាត ដែល​ទាំង​អស់នេះ ស្ថិត​ក្នុង​យុទ្ធនាការ​ចម្បង​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ