ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ! ដំណើរ​កម្សាន្ត​ទៅ​ចក្រ​ភព​​អង់គ្លេស​លើក​ទី​៣ សម្រាប់​អ្នក​ឈ្នះ​​​រង្វាន់​ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ពី​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី ៣…

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រកាស​ពី​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី ៣ សម្រាប់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ​កម្ពុជា កន្លង​មក ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​លើក​ទី ៣ នេះ​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​រាត្រី​ថ្ងៃ​ទី ១៦ ខែមករា ឆ្នាំ ២០២០​នេះ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​សុំ​ទិដ្ឋាការ​បាន​សម្រេច​ជោគជ័យ​ទាំងស្រុង ដោយ​អ្នក​ដែល​នឹង​ត្រូវ​ទៅ​មាន​ចំនួន ៣៨ នាក់ មក​ពី​បណ្តា​ខេត្ត​-​ក្រុង​ផ្សេង​ៗ​គ្នា​» ។

លោកស្រី​បន្ត​ទៀត​ថា​៖ «​ដំណើរ​កម្សាន្ត​នេះ នឹង​ហោះ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង Manchester City ហើយ​នៅ​ថ្ងៃ​បន្ទាប់ អ្នក​ឈ្នះ​ទាំងអស់​គ្នា​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​នេះ និង​នៅ​ទីក្រុង Liverpool ហើយនឹង​បិទ​បញ្ចប់​ដំណើរ​កម្សាន្ត​ទាំងមូល​រយៈពេល ៥ ថ្ងៃនេះ​បន្ទាប់​ពី​ទស្ស​កិច្ច​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​នៅ​ថ្ងៃ​ចុង​ក្រោយ​» ។

លោកស្រី​បញ្ជាក់​ផង​ដែរ​ថា​៖ «​បទ​ពិសោធន៍​សំខាន់​បំផុត​សម្រាប់​អ្នក​ឈ្នះ​របស់​យើង គឺ​ឱកាស​ចូល​ទស្សនា​ពហុ​កីឡដ្ឋាន Ethihad Stadium ដែល​ជា​កន្លែង​ហ្វឹកហាត់​តែ​មួយ​គត់​របស់​ក្រុមបាល់ទាត់ Manchester City និង​ចូល​ទស្សនា​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​លី​ក​កំពូល​របស់​អង់គ្លេស​រវាង Manchester City ទល់​នឹង​ក្រុម Crystal Palace តែ​ម្តង​» ។

លោកស្រី​ក៏​សង្ឃឹម​ផង​ដែរ​ថា អ្នក​ឈ្នះ​ដែល​ត្រូវធ្វើ​ដំណើរ​ទាំងអស់​គ្នា​នឹង​ពេញចិត្ត​ខ្លាំង​ជាមួយ​បទ​ពិសោធន៍​ពី​ដំណើរ​កម្សាន្ត​លើក​នេះ ហើយ​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ទាំងអស់​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​តែងតែ​គាំទ្រ​ពិសា​ស្រា​បៀរ​កម្ពុជា​ផង​ដែរ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ