ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​រលាក​សួត​ចម្លែករាល​ដាល​នៅ​​​ក្រុង ប្រជា​ជន​​បន្ត​ជីវភាព​ធម្មតា

4 ឆ្នាំ មុន

ប្រទេស​ចិន ​​​៖ យោង​តាម ​AFP ​ថា ​បណ្ដា​ភោជនីយដ្ឋាន​នៅ​តែ​បើក​ហើយ​មនុស្ស​ស្ទើរ​ទាំងអស់​មិន​ពាក់​ម៉ាស់​ការពារ​ឡើយ ក្នុង​ទីក្រុង​ធំ​វូ​ហាន​នា​ភាគ​កណ្ដាល​ចិន ជា​កន្លែង​លេច​ចេញ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ចម្លែក ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដល់​ការ​លេច​ចេញ​ជា​ថ្មី​នៃ​វីរុស​ដែល​សម្លាប់​មនុស្ស​ដ៏​សាហាវ​ដូច​ជំងឺ…

ប្រទេស​ចិន ​​​៖ យោង​តាម ​AFP ​ថា ​បណ្ដា​ភោជនីយដ្ឋាន​នៅ​តែ​បើក​ហើយ​មនុស្ស​ស្ទើរ​ទាំងអស់​មិន​ពាក់​ម៉ាស់​ការពារ​ឡើយ ក្នុង​ទីក្រុង​ធំ​វូ​ហាន​នា​ភាគ​កណ្ដាល​ចិន ជា​កន្លែង​លេច​ចេញ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ចម្លែក ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ដល់​ការ​លេច​ចេញ​ជា​ថ្មី​នៃ​វីរុស​ដែល​សម្លាប់​មនុស្ស​ដ៏​សាហាវ​ដូច​ជំងឺ SRAS​។ គេ​កត់សម្គាល់​ឃើញ​ប្រជាជន​នៃ​ទីក្រុង​នោះ​បន្ត​ជីវភាព​ធម្មតា​។

នា​ថ្ងៃ​ទី​១២​មក​រា​គេ​កត់សម្គាល់​ឃើញ​ថា​ប្រជាជន​ជា​ច្រើន​នៃ​ទីក្រុង​នេះ ហាក់​ពុំ​មានការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​លេច​នូវ​វីរុស​ដែល​ហាក់​មាន​សណ្ឋាន​ដូច​ជំងឺ​SRAS ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់​នៅ​ចិនដីគោក​និង​នៅ​ហុងកុង​រវាង​ឆ្នាំ​២០០២​និង​២០០៣​។

រហូត​មក​ទល់​ពេល​នេះ​មនុស្ស​៤១​នាក់​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ឆ្លង​វីរុស​ថ្មី​ប្រភេទ​កូ​រ៉ូ​ណា​វីរុស​នេះ នៅ​ក្រុង​វូ​ហាន​ដែល​មាន​ប្រជាជន​១១​លាន​នាក់​។ បុរស​ម្នាក់​អាយុ​៦១​ឆ្នាំ​បាន​ត្រូវ​ស្លាប់​។​នេះ​ជា​ការ​អះអាង​នា​ថ្ងៃ​ទី​១១​មក​រា របស់​អាជ្ញាធរ​សុខាភិបាល​ចិន​។ ការ​ឆ្លង​នៃ​ជំងឺ​នោះ​កើត​មាន ខណៈ​បុណ្យចូលឆ្នាំ​ថ្មី​ចិន​ជិត​មក​ដល់ ដោយ​នោះ​ជា​ដំណាក់កាល​នៃ​ការ​ធ្វើ​ដំណើរ​ប្រចាំឆ្នាំ​ច្រើន​បំផុត​របស់​ប្រទេស​។ មនុស្ស​ច្រើន​សិប​លាន​នាក់​សម្រុក​ជិះ​រថយន្ត​បឺស រថភ្លើង​និង​យន្តហោះ ពី​គ្រប់​ទិស​ទី​មក​ជួបជុំ​គ្រួសារ​។

យោង​តាម​គណៈកម្មការ​សុខាភិបាល​ក្រុង​វូ​ហាន​ថា ពុំ​​មាន​ភស្ដុ​តាង​ច្បាស់​ណាមួយ​នៃ​ការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស ត្រូវ​បាន​រក​ឃើញ​នៅឡើយ​។ កាលពី​ថ្ងៃ​ទី​១២​មក​រា​ផ្សារ​ត្រី​ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​និង​ជា​កន្លែង​ដែល​មាន​អ្នក​ឆ្លង​វីរុស​នោះ​ភាគច្រើន នៅ​តែ​ហាម​មិន​ឲ្យ​ចូល ១០​ថ្ងៃក្រោយ​ការ​បិទ​។ ទោះបី​យ៉ាងណា​ភោជនីយដ្ឋាន​ជា​ច្រើន ក្នុង​អគារ​តែ​មួយ​ជាមួយ​គ្នា​នៅ​តែ​បើក​និង​បម្រើ​អតិថិជន​។

ខុស​ប្លែក​ពី​នៅ​ក្រុង​ហុងកុង ការ​ប្រកាស​ពី​ការ​លេច​ជំងឺ​នេះ​នាំ​ឲ្យ​មនុស្ស​ម្នា​ពពាក់​ព​ពួន​ទិញ​ម៉ាស់​ការពារ ខណៈ​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អំពាវនាវ​ដល់​ប្រជាជន​នៃ​ក្រុង​នោះ​ឲ្យ​នៅ​តែ​ប្រុង​ប្រយ័ត្ន ខណៈ​នៅ​ក្រុង​វូ​ហាន​វិញ​មាន​មនុស្ស​តិច​ណាស់​ដែល​ពាក់​ម៉ាស់​។ ចំពោះ​អាកា​រៈ​នៃ​ជំងឺ​រលាក​សួត​អាថ៌​កំបាំង​នេះ​វិញ អ្នក​ឆ្លង​មាន​អាកា​រៈ​គ្រុនក្ដៅ ពិបាក​ដកដង្ហើម​ហើយ​ឈឺ​ចុកចាប់​ក្នុង​ខ្លួន​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ