ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះបិទទីតាំងផលិតប្រហិតត្រី​មួយកន្លែង​ក្នុងក្រុង​សៀមរាប​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្រេច​បិទ​ទីតាំង​ផលិត​ប្រហិត​ត្រី​មួយ​កន្លែង ដោយ​អះអាង​ថា…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សម្រេច​បិទ​ទីតាំង​ផលិត​ប្រហិត​ត្រី​មួយ​កន្លែង ដោយ​អះអាង​ថា គ្មាន​អនាម័យ និង​មិន​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដែល​ទីតាំង​ផលិត​ប្រហិត​ត្រី​នោះ​ស្ថិត​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នេះ​ថា ការ​សម្រេច​បិទ​ទីតាំង​ផលិត​ប្រហិត​ត្រី​ខាងលើ​នេះ គឺ​ដោយសារ​ទីតាំង​បើក​អាជីវកម្ម​ខាងលើ​នេះ​គ្មាន​ច្បាប់ និង​គ្មាន​អនាម័យ​ត្រឹមត្រូវ ព្រមទាំង​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ទៀត​ផង​។

លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី បាន​បន្ត​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ ផុង ហាក់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

លោក​វរសេនីយ៍ឯក ជ្រិញ គឹ​ម​នី បាន​បន្ត​ទៀត​ថា តាម​ការ​សាកសួរ គឺ​ត្រី​ដែល​បាន​ដឹក​យក​មក​ធ្វើ​ប្រហិត​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ប៉ោយ​ប៉ែ​ត​។

ទាក់ទិន​នឹង​បញ្ហា​អាជីវកម្ម​ខាងលើ​ដែល​បាន​បិទ​ជា​បណ្តោះអាសន្ន​នោះ ខាង​មន្ទីរ​ជំនាញ​អាច​ផ្តល់​សិទ្ធិ​ឱ្យ​លក់​វិញ បន្ទាប់​ពី​ម្ចាស់​រក​ទីតាំង​ថ្មី​បាន​ហើយ​មាន​អនាម័យ​ត្រឹមត្រូវ និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​មិន​ប៉ះពាល់​ដល់​ចំណី​ផ្លូវ​សាធារណៈ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ