ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ផ្ទេរ Bruno Fernandes មក​កាន់​អង់គ្លេស​ដើរ​ដល់​ណា​ហើយ ?

4 ឆ្នាំ មុន

ដំណើរការ​ផ្ទេរ​របស់​ខ្សែបម្រើ​ក្លិប Sporting Lisbon គឺ​កីឡាករ Bruno Fernandes បាន​កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់ងា​រម្ម​ណ៍​យ៉ាង​ខ្លាំង នៅ​ប៉ុន្មាន​ថ្ងៃនេះ​។ ប្រធាន​ក្រុម​វ័យ​២៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា…

ដំណើរការ​ផ្ទេរ​របស់​ខ្សែបម្រើ​ក្លិប Sporting Lisbon គឺ​កីឡាករ Bruno Fernandes បាន​កំពុង​ធ្វើ​ឱ្យ​មានការ​ចាប់ងា​រម្ម​ណ៍​យ៉ាង​ខ្លាំង នៅ​ប៉ុន្មាន​ថ្ងៃនេះ​។

ប្រធាន​ក្រុម​វ័យ​២៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្លិប​បិសាច​ក្រហម Manchester United ។ បើ​តាម​ប្រភព​ចុង​ក្រោយ​ពី​ស្ថានីយ៍ទូរទស្សន៍​ល្បី​របស់​ព័រ​ទុ​យ​ហ្កា​ល់ TVI24 បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា Man United បាន​សម្រេចការ​ផ្ទេរ Bruno រួច​សព្វគ្រប់ អ្វី​ៗ​គឺ​រង់​ចាំតែ​ការ​ប្រការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​តម្លៃ​នៃ​ការ​ផ្ទេរ​ត្រូវ​បាន​គេ​ដឹង​ថា​ប្រមាណ ៦០​លាន​ផោន​។

គួរ​រលឹក​ថា Bruno Fernandes បាន​ចូលរួម​ជាមួយ​ក្លិប Sporting Lisbon នៅ​ឆ្នាំ​២០១៧ ដោយ​បង្ហាញខ្លួន​ចំនួន ១៣៣​ប្រកួត ស៊ុត​បញ្ចូល​ទី​៦៧​គ្រាប់​នៅ​គ្រប់​កម្មវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ