ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អា​មេ​រិ​ក​ហាក់​ប្រាប់​មុន​ពី​ការ​បា.ញ់​មី​សី​ុ​លអី​ុ​រ៉​ង់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេ​រិ​ក​CNN​រៀបរាប់​ថា កង​ទាហាន​អា​មេ​រិ​ក​ដែល​កាន់កាប់​មូលដ្ឋាន​អាល់​អាសា​ដ​នៅ​អ៊ី​រ៉ា​ក់បាន​ត្រូវ​គេ​ប្រាប់​ឲ្យ​ដឹង​មុន ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ី​លអ៊ីរ៉​ង់​កាលពី​ថ្ងៃ​ទី​៨​មក​រា ទើប​អាច​ឲ្យ​ពួក​គេរ​ត់ទៅ​រក​លេណដ្ឋាន ២​ម៉ោង​មុន​មី​ស៊ី​លអ៊ី​រ៉​ង់​ធ្លាក់​លើ​ទី​តាំង​នោះ​។ CNN ​មាន​ទាំង​បង្ហាញ​រូប​ភាព​នានា​នៃ​ជម្រក​របស់​ពួក​គេ​ទៀត​ផង​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុង​តេ​ហេ​រ៉​ង់​លើ​បណ្ដា​ទីតាំង​អា​មេ​រិ​ក…

ប្រទេស​អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេ​រិ​ក​CNN​រៀបរាប់​ថា កង​ទាហាន​អា​មេ​រិ​ក​ដែល​កាន់កាប់​មូលដ្ឋាន​អាល់​អាសា​ដ​នៅ​អ៊ី​រ៉ា​ក់បាន​ត្រូវ​គេ​ប្រាប់​ឲ្យ​ដឹង​មុន ពី​ការ​វាយប្រហារ​ដោយ​មី​ស៊ី​លអ៊ីរ៉​ង់​កាលពី​ថ្ងៃ​ទី​៨​មក​រា ទើប​អាច​ឲ្យ​ពួក​គេរ​ត់ទៅ​រក​លេណដ្ឋាន ២​ម៉ោង​មុន​មី​ស៊ី​លអ៊ី​រ៉​ង់​ធ្លាក់​លើ​ទី​តាំង​នោះ​។ CNN ​មាន​ទាំង​បង្ហាញ​រូប​ភាព​នានា​នៃ​ជម្រក​របស់​ពួក​គេ​ទៀត​ផង​។

នេះ​ជា​លើក​ទី​មួយ​ហើយ​ចាប់តាំងពី​ការ​វាយប្រហារ​របស់​ក្រុង​តេ​ហេ​រ៉​ង់​លើ​បណ្ដា​ទីតាំង​អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​៧​ មក​ទី​៨​ មក​រា​មក ដែល​បណ្ដា​អ្នកកាសែត​អាច​មក​កាន់​មូលដ្ឋាន​អាកាស​ចរណ៍​អាល់​អាសា​ដ​នៅ​អ៊ីរ៉ា​ក់​។

កាលពី​ថ្ងៃ​ទី​១១​ មក​រា ​CNN​លាតត្រដាង​ថា ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក៏​ព្រោះតែ​កង​ទាហាន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​មុន​ទាន់​ពេលវេលា ហើយ​អាចរ​ត់ទៅ​រក​លេណដ្ឋាន​នានា មុន​ពេល​គ្រាប់​មី​ស៊ី​លអ៊ី​រ៉​ង់​កម្ទេច​ទីតាំង​នោះ​។ នា​វេលា​ម៉ោង​២៣​ ថ្ងៃ​ទី​៧​ មក​រា ​គឺ​២​ម៉ោង​កន្លះ​មុន​ការ​វាយប្រហារ កង​ទាហាន​ភាគច្រើន​ដែល​កាន់កាប់​មូលដ្ឋាន​នេះ ត្រូវ​បាន​ជម្លៀស​ចេញ​រួច​ហើយ​តាម​យន្តហោះ ឬរ​ត់ទៅ​ជ្រក​ក្នុង​លេណដ្ឋាន​នានា​។ នេះបើតាម​ ​CNN​ បាន​ដកស្រង់​ព័ត៌មាន​នេះ​ពី​បណ្ដា​នាយទាហាន​ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​នោះ​ដែរ​។

ការ​បាញ់​មី​ស៊ី​ល​មាន​រយៈពេល​ប្រមាណ​ជា​២​ម៉ោង ហើយ​សំដៅ​តែ​លើ​បណ្ដា​អគារ​របស់​អា​មេ​រិ​ក​ដែល​តាំងនៅ​ប្រមាណ​ជា​១​ភាគ​៤​នៃ​មូលដ្ឋាន​អ៊ី​រ៉ា​ក់​នេះ​។ បណ្ដា​សាក្សី​និយាយ​ថា វា​ជា​រឿង​អស្ចា​រ្ស​ដែល​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ខណៈ​បណ្ដា​គ្រាប់​មី​ស៊ី​ល​ធ្លាក់​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​បណ្ដា​លេណដ្ឋាន​។ ពួក​គេ​ដឹង​មុន​ពី​ការ​វាយប្រហារ​តែ​ពុំ​ដឹង​ពី​ប្រភេទ​ឬ​ទំហំ​នៃ​ការ​វាយប្រហារ​នេះ​ឡើយ​។ ការ​ខូចខាត​សម្ភារ​ពិតជា​ធំធេង​ដូចដែល​ឃើញ​ក្នុង​បណ្ដា​រូបភាព​។

បណ្ដា​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បាញ់​ទៀត​កាលពី​ថ្ងៃ​ទី​១២​មក​រា​លើ​មូលដ្ឋាន​យោធា​មួយ ដែល​មាន​កង​ទាហាន​អា​មេ​រិ​ក នៅ​ភាគ​ខាងជើង​អ៊ី​រ៉ា​ក់ បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​។ តាម​កងទ័ព​អ៊ីរ៉ាក់ថា ​សរុប​គ្រាប់​រ៉ុក្កែត​៨​គ្រាប់​ត្រូវ​បាន​បាញ់​ដាក់​មូលដ្ឋាន​បា​ឡា​ដ​ស្ថិត​នៅ​ចម្ងាយ​៨០​គីឡូ​ម៉ែត្រ​ខាងជើង​ក្រុង​បា​ដា​ដ​។ យោង​តាម​ប្រភព​យោធា​ថា​អ្នក​របួស​ទាំង​៤​នាក់​សុទ្ធតែ​ទាហាន​អ៊ីរ៉ាក់​។

ម្យ៉ាងទៀត​កាលពី​ថ្ងៃ​ទី​១២ ​មក​រា ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ព្រមាន​អ៊ី​រ៉​ង់ ប្រឆាំង​រាល់​ការ​បង្ក្រាប​ពួក​បាតុករ​តែ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក​អះអាង​ថា លោក​ត្រាំ​ត្រៀម​ពិភាក្សា ជាមួយ​មេដឹកនាំ​អ៊ី​រ៉​ង់​ដោយ​គ្មាន​លក្ខខណ្ឌ​ជា​មុន​។ ប៉ូលិស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១១​មក​រា​បាន​បំបែក​បាតុកម្ម​របស់​ពួក​និស្សិត​ក្នុង​រដ្ឋធានី​អ៊ី​រ៉​ង់​។ បាតុកម្ម​នោះ​ធ្វើ​ឡើង​សម្ដែង​ការ​ក្ដៅ​ក្រហាយ ក្រោយ​ការ​បាញ់​ច្រឡំ​ត្រូវ​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​១​គ្រឿង​ធ្លាក់ បណ្ដាល​ឲ្យ​មនុស្ស​​​បាត់​បង់​ជីវិត​១៧៦​នាក់​។

ចំណែក​អ៊ី​រ៉​ង់​វិញ​ហាក់​ងាក​មក​រក​ការ​សម្រាល​ភាព​តានតឹង​វិញ កាលពី​ថ្ងៃ​ទី​១២​មក​រា ១០​ថ្ងៃ​ក្រោយ​ភាព​តានតឹង​ខ្ពស់​ជាមួយ​អា​មេ​រិ​ក​កំណត់​តាម​រយៈ​ការ​វាយប្រហារ​នានា និង​ការ​បាញ់​ធ្លាក់​យន្តហោះ​ស៊ី​វិល​អ៊ុយ​ក្រែ​ន ដោយសារ​ការ​បាញ់​ច្រឡំ​របស់​កងទ័ព​អ៊ី​រ៉​ង់​។ ព្រះ​ចៅ​នៃ​ប្រទេស​កា​តា ពេល​យាង​មក​កាន់​ក្រុង​តេ​ហេ​រ៉​ង់ បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី​និង​មេដឹកនាំ​កំពូល​ប្រទេស​នេះ លោក​ខា​មី​នី ដោយ​ទ្រង់មាន​បន្ទូល​ថា យើង​បាន​ព្រមព្រៀង​គ្នា​ថា​ដំណោះស្រាយ​វិបត្តិ​មាន​តែ​តាម​រយៈ​ការ​កាត់​បន្ថយ​ភាព​តានតឹង​និង​ការ​ចរចា​គ្នា​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ sputniknews (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ