ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ចាយ​លែង​អស់​មហាសេដ្ឋី​ជប៉ុន​ម្នាក់​ជះ​៩​លាន​ដុល្លារ​ធ្វើ​រឿង​ល្បី​មួយ​លើ Twitter

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី យូ​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yusaku Maezawa) បាន​ប្រទះ​ឃើញ​វិធី​ថ្មី​ក្នុង​ការ​ចាយវាយ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​លោក​ដូច​ជា​ទិញ​រូបគំនូរ​មួយ​ក្នុង​តម្លៃ ៥៧​លាន​ដុល្លារ និង​កក់​សំបុត្រ​យន្តហោះ​ដំបូង​របស់ SpaceX ទៅ​កាន់​អាវ​កាស​ជាដើម…

លោក​មហាសេដ្ឋី យូ​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yusaku Maezawa) បាន​ប្រទះ​ឃើញ​វិធី​ថ្មី​ក្នុង​ការ​ចាយវាយ​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់​លោក​ដូច​ជា​ទិញ​រូបគំនូរ​មួយ​ក្នុង​តម្លៃ ៥៧​លាន​ដុល្លារ និង​កក់​សំបុត្រ​យន្តហោះ​ដំបូង​របស់ SpaceX ទៅ​កាន់​អាវ​កាស​ជាដើម ។ បច្ចុប្បន្ន​នេះ​លោក​បាន​សន្យា​ថា​នឹង​ផ្តល់​ថវិកា ១​លាន​យ៉េន ឬ ៩​ពាន់​ដុល្លារ​ឲ្យ​ទៅ​អ្នក Follow លោក​លើ Twitter ចំនួន​មួយ​ពាន់​នាក់ ។

លោក​បាន​បន្ត​ថា លោក​ធ្វើ​ដូច្នេះ​ដើម្បី​ធ្វើ​ពិសោធន៍​មួយ​ដើម្បី​ដឹង​ថា​មនុស្ស​មាន​សុភមង្គល​ទេ​ពេល​ដែល​សុខ​ៗ​បាន​លុយ ព្រោះ​លោក​មាន​ច​ម្ង​ល់​ទាក់ទិន​នឹង​ប្រព័ន្ធ​ដែល​ឲ្យ​លុយ​មនុស្ស​ព្រោះតែ​មនុស្ស​ម្នាក់​នោះ​មានជីវិត​រស់រាន ។

ទស្សនៈ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​បេក្ខជន​ឈរឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក គឺ​លោក អេ​ន​ឌ្រូ យ៉ាង (Andrew Yang) ដែល​បាន​សន្យា​ថា​នឹង​ឲ្យ​ថវិកា ១​ពាន់​ក្នុង​មួយ​ខែ​ទៅ​ពលរដ្ឋ​ពេញវ័យ​គ្រប់​រូប​ដែល​មាន​អាយុ ១៨​ឆ្នាំ ។

លោក ម៉ា​អេ​ហ្សា​វ៉ា បាន​បន្ថែម​ថា​លោក​នឹង​តាមដាន​លទ្ធផល​តាម​ការ​ស្ទង់​មតិ​ពី​អ្នក​ដែល​ទទួល​បាន​លុយ​របស់​លោក ។ ហើយ​លោក​បាន​សម្រេចចិត្ត​ចាប់ផ្តើម​ការ​សិក្សា​នេះ​បន្ទាប់​ពី​លោក​បាន​លក់​អាជីវកម្ម​សំលៀក​បំពាក់​របស់​ខ្លួន​គឺ Zozo Inc ឲ្យ​ទៅ SoftBank ក្នុង​តម្លៃ ៩០០​លាន​ដុល្លារ ។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​នៅ​ខែមករា​ឆ្នាំ ២០១៧ ក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំខែ​ជា​មូលដ្ឋាន​ដូច្នេះ​ពិតជា​មាន​សុភមង្គល និង​សុខភាព​ល្អ​ជាង​ពលរដ្ឋ​ដែល​មិន​មានការ​ងារ​ធ្វើ​ដទៃ​ពិតមែន ។

ប៉ុន្តែ​អ្នក​រិះគន់​មួយ​ចំនួន​បាន​និយាយ​ថា ការ​ផ្តល់​ប្រាក់​ចំណូល​មូលដ្ឋាន​ដល់​ពលរដ្ឋ​នឹង​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​មិន​ចង់រក​ការងារ​ធ្វើ ។ ខណៈ​អ្នក​ដែល​គាំទ្រ​គោលនយោបាយ​នេះ​អះអាង​ថា​វា​ជំរុញ​ឲ្យ​មនុស្ស​រក​ការងារ​ដែល​ខ្លួន​ពិតជា​ស្រលាញ់​ចូល​ចិត្ត​ទៅ​វិញ ។

សម្រាប់​លោក ម៉ា​អេ​ហ្សា​វ៉ា វិញ លោក​គិត​ថា​ថវិកា​ដែល​លោក​ចែក​នេះ​គឺ​មាន​គោលបំណង​ជំរុញ​ដល់​ការ​ពិភាក្សា​បន្ថែម​ពី​ប្រាក់​ចំណូល​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន ។ លោក​បាន​សរសេរ​លើ Twitter របស់​លោក​ថា «​ខ្ញុំ​គិត​ថា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​មិនមែន​ជា​លុយ​ទេ តែ​ជា​ការ​សម្រេច​ក្តី​សុបិន​របស់​ខ្លួន» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ