ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កា​ណា​ដា ទាមទារ​ការ​ទទួល​ខុសត្រូវ​ពី​អុីរ៉ង់​

4 ឆ្នាំ មុន

កា​ណា​ដា​៖ តាម​ប្រភព​ព័ត៌មាន NPR បានឱ្យ​ដឹង​ថា មិន​ដល់​មួយ​ថ្ងៃ​ផង​បន្ទាប់​ពីអុី​រ៉​ង់​សារភាព​ថា​ កង​កម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​បាន​ទម្លាក់​យន្តហោះ ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា មាន​ប្រតិកម្ម​ជា​ច្រើន​តប​នឹង​ការ​សាង​កំហុស ​ដែល​មិន​អាច​អត់ឱន​បាន​មួយ​នេះ​ ។…

កា​ណា​ដា​៖ តាម​ប្រភព​ព័ត៌មាន NPR បានឱ្យ​ដឹង​ថា មិន​ដល់​មួយ​ថ្ងៃ​ផង​បន្ទាប់​ពីអុី​រ៉​ង់​សារភាព​ថា​ កង​កម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​បាន​ទម្លាក់​យន្តហោះ ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​អ​ចេតនា មាន​ប្រតិកម្ម​ជា​ច្រើន​តប​នឹង​ការ​សាង​កំហុស ​ដែល​មិន​អាច​អត់ឱន​បាន​មួយ​នេះ​ ។ គេ​ឃើញ​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រជាជន​នៅ​រដ្ឋធានី​តេ​រ៉​ង់ របស់​អុី​រ៉​ង់ ដែល​ក្រុម​បាតុករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​ស្រុក​នានា កាលពី​ថ្ងៃ​សៅរ៍ និង​ជុំវិញ​ពិភពលោក​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក Justin Trudeau បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​សៅរ៍​
ថា​៖ «ការ​ពិត​ដែល​ប្រទេស​អុីរ៉​ង់​ឥឡូវនេះ​បាន​ទទួលស្គាល់​ចំពោះ​ការ​ទម្លាក់​យន្តហោះ​នោះ មាន​ន័យ​ថា​ ប្រទេស​នេះ​ទំនង​នឹង​អាច​អនុញ្ញាត​ឱ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ ដែល​អាច​ទុកចិត្ត​បាន​និង​ពេញ​លេញ ជាមួយ​ដៃគូ​ទាំងអស់​ដែល​ពាក់ព័ន្ធ​» ។

លោក​បាន​បន្ថែម​ថា​ «យើង​នៅ​តែ​មានការ​ងារ​ត្រូវធ្វើ ដើម្បី​ធានា​ថា​វា​អាច​នឹង​ប្រព្រឹត្ត​ទៅ​បាន ប៉ុន្តែ​សំណួរ​នៃ​ការ​ទទួលខុសត្រូវ ខ្ញុំ​គិត​ថា​យើង​ឈាន​មួយ​ជំហាន​ឆ្ពោះទៅ​រក​ការ​ស៊ើបអង្កេត​ដែល​គួរ​ឱ្យ​ទុកចិត្ត​និង​ហ្មត់ចត់​» ។

ការ​អត្ថាធិប្បាយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ពីរ​ថ្ងៃ បន្ទាប់​ពី​លោក​បាន​បង្ហាញ​ការ​សង្ស័យ​របស់​ប្រទេស​កា​ណា​ដា​ថា​ ប្រព័ន្ធ​មី​ស៊ី​លអុីរ៉ង់​មួយ​បាន​បាញ់​ទម្លាក់​យន្ដហោះ​នៅ​ក្បែរ​ទីក្រុង​តេ​រ៉​ង់​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​។ ក្នុង​ចំណោម​មនុស្ស១៧៦​នាក់ ដែល​ត្រូវ​បាន​សម្លាប់​នៅ​លើ​យន្តហោះ​នោះ​មាន៥៧​នាក់ ជា​ជនជាតិ​កា​ណា​ដា​។

លោកនាយក​រដ្ឋមន្ត្រី Trudeau បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ “​ខ្ញុំ​មានឱកាស​អង្គុយ​និយាយ​ជាមួយ​គ្រួសារ​មួយ​ចំនួន​នៃ​ជន​រង​គ្រោះ​។ ពួក​គេ​ឈឺចាប់ ខឹង និង សោកសៅ​។ ពួក​គេ​ចង់បាន​ចម្លើយ​។ ពួក​គេ​ចង់បាន​យុត្តិធម៌​។ អ្វី​ដែល​អុី​រ៉​ង់​បាន​ប្រព្រឹត្ត គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ​។

ការ​បាញ់​ទម្លាក់​យន្តហោះ​ស៊ី​វិល​គឺ​គួរ​ឱ្យ​រន្ធត់​ណាស់​។ អុីរ៉​ង់​ត្រូវ​តែ​ទទួលខុសត្រូវ​ទាំងស្រុង​។ កា​ណា​ដា​នឹង​មិន​ឈប់​ត្រឹមនេះ​ទេ លុះត្រាតែ​យើង​បាន​ទទួល​ការ​ទទួលខុសត្រូវ យុត្តិធម៌ និង សំណង​មួយ​សម​ស្រប​សម្រាប់​គ្រួសារ​នីមួយ​ៗ»។ (ប្រែសម្រួលដោយ៖ គង់ រិទ្ធិរីណា)

អត្ថបទសរសេរ ដោយ