ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​លី​គ​កំពូល​ជប៉ុន​សម្រេច​ពន្យារ​កិច្ចសន្យា​ដល់​កីឡាករ​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក

4 ឆ្នាំ មុន

ក្លិប Yokohama FC នៃ​លី​គ​កំពូល​ជប៉ុន (J1 League) កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​សម្រាប់​អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជប៉ុន​កីឡាករ Kazuyoshi Miura…

ក្លិប Yokohama FC នៃ​លី​គ​កំពូល​ជប៉ុន (J1 League) កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​សម្រាប់​អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជប៉ុន​កីឡាករ Kazuyoshi Miura ដែល​ជា​កីឡាករ​បាល់ទាត់​អាជីព ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។

ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់ Miura នឹង​ធ្វើ​ឱ្យ​រូប​លោក បន្ត​ជា​កីឡាករ​បាល់ទាត់​អាជីព​រហូត​ដល់​វ័យ ៥៣​ឆ្នាំ ។ Miura បាន​ថ្លែង​អំពី​អារម្មណ៍​ខ្លួន​ថា​«​ខ្ញុំ​សង្ឃឹមថានឹង​រីករាយ​ក្នុង​ការ​បន្ត​លេង​បាល់ទាត់ និង​ចង​ចាំ​អារម្មណ៍​ដ៏​អ​សា្ច​រ្យ នៅ​ពេល​ដែល​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​របស់​ក្លិប ដើម្បី​បន្ត​នៅ J1 ។ ខ្ញុំ​នឹង​ខិតខំ​ដើម្បី​រួមចំណែក​ដល់​ជ័យជម្នះ​របស់​ក្រុម​»​។

កាលពី​រដូវ​កាល​មុន Miura បង្ហាញខ្លួន​បាន​ត្រឹមតែ​៣​ប្រកួត​ប៉ុណ្ណោះ ដោយ​ពុំ​បាន​ស៊ុត​បញ្ចូល​ទី​ឡើយ​។ សម្រាប់​ការ​បើក​រដូវ​កាល​ថ្មី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០ ដោយ Yokohama FC នឹង​ត្រូវ​តទល់​ជា​ក្រុម Vissel Kobe ដែល​មាន​អតីត​តារា​ឆ្នើម​របស់​ក្លិប Barcelona កីឡាករ Andres Iniesta នៅ​ពហុ​កីឡដ្ឋាន Noevir ។

គួរ​រំលឹក​ថា Miura បាន​ចូលរួម​ជាមួយ​ក្លិប Yokohama FC ចាប់តាំងពី​ឆ្នាំ ២០០៥ ដោយ​បង្ហាញខ្លួន​បាន​ចំនួន ២៧៧​ប្រកួត ស៊ុត​បញ្ចូល​ទី ២៧​គ្រាប់ និង​ជួយ​ក្លិប​ឱ្យ​ឈ្នះ​ពានរង្វាន់ J2 League ម្តង​កាលពី​ឆ្នាំ ២០០៦​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ