ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ង សុ​ភ័ក្ត្រ មិន​អស់ចិត្ត​ក្រោយ​ចាញ់​ថៃ លើ​​សង្វៀន​អន្តរជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា វេ​ង សុ​ភ័ក្ត្រ ដែល​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា វេ​ង សុ​ភ័ក្ត្រ ដែល​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​ម្នាក់ បាន​ត្រឹមតែ​ចាញ់​ពិន្ទុ​ប៉ុណ្ណោះ ក្រោម​ដៃ​កីឡាករ​ថៃ Chhai Sayam​។ ជាមួយនឹង​លទ្ធផល​នេះ កីឡាករ​កម្ពុជា ប្រកាស​ថា ខ្លួន​មិន​អស់ចិត្ត និង​គ្រោង​ទាមទា​ឱ្យ​ជួប​ប្រកួត​ជា​ថ្មី​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នេះ កីឡាករ​កម្ពុជា ត្រូវ​គេ​ឃើញ​បញ្ចេញ​ស្នៀត​ខ្លាំង​ៗ​មក​គ្មាន​សល់ ដោយ​សូ​ម្បី​តែ​កែង និង​ម៉ាត់ ក៏​បញ្ចេញ​បាន​ល្អ​ផង​ដែរ​។ យ៉ាងណាមិញ​គេ​នៅ​តែ​ទៅ​មិន​រួច​ជ​ស​មួយ​នឹង​កីឡាករ​ថៃ នៅ​ក្នុង​ថ្ងៃ​នោះ​ឡើយ ទើបត្រូវ​កីឡាករ​ថៃ វាយ​ឱ្យ​បាក់មុខ ហើយ​ចាញ់​ពិន្ទុ​យ៉ាង​អាម៉ាស់ ខណៈ​ដែល​ក្នុង​ទឹក​ទី​៤ និង​ទី​៥ ក៏​ចាញ់​យ៉ាង​អាម៉ាស់​ទៅ​ទៀត ព្រោះ​ថៃ​វាយ​ត្រូវ​បាន​ល្អ​។

វេ​ង សុ​ភ័ក្ត្រ និយាយ​ថា លោក​មិន​ជឿ​ថា​លោក​នឹង​ចាញ់​ជា​ថ្មី ប្រសិនបើ​បាន​ជួប​គ្នា​ម្ដងទៀត​ទេ អ៊ីចឹង​ហើយ​ទើប​លោក​ស្នើ​ឱ្យ​ប៉ះ​ប្រកួត​គ្នា​ក្នុង​ពេល​ខាង​មុខ ខណៈ​ដែល​អ្នក​រៀបចំ​កម្មវិធី​ក៏​បាន​ប្រកាស​ថា នឹង​រៀបចំ​អោយ​ប៉ះ​គ្នា​ឆាប់​ៗ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ