ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង Coffee Berry បើក​សម្ពោធ​លក់​សាកល្បង​ជាមួយ​តារា​ល្បី​ៗ និង​អ្នក​ចូលរួម​យ៉ាងច្រើន​កុះករ !

4 ឆ្នាំ មុន
  • ភ្នំពេញ

កាហ្វេ និង​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ប្រចាំ​ហាង​ជា​ច្រើន​មុខ​ត្រូវ​បាន​ចែក​ជូន Free ចំនួន ១១១ កែវ ដល់​បងប្អូន​ជា​ច្រើន​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​លក់​សាកល្បង​របស់​ហាង កាហ្វេ Coffee Berry…

កាហ្វេ និង​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ប្រចាំ​ហាង​ជា​ច្រើន​មុខ​ត្រូវ​បាន​ចែក​ជូន Free ចំនួន ១១១ កែវ ដល់​បងប្អូន​ជា​ច្រើន​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​លក់​សាកល្បង​របស់​ហាង កាហ្វេ Coffee Berry នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ទី ១ កាលពី​រសៀល ថ្ងៃ​សៅរ៍ ទី ១១ ខែមករា ឆ្នាំ ២០២០ មកនេះ ។

ក្នុង​ឱកាស​បើក​សម្ពោធ​លក់​សាកល្បង​របស់ Coffee Berry បាន​ប្រព្រឹត្ត​ទៅ​ពោរពេញ​ដោយ​បរិយាកាស​រីករាយ និង​អ៊ូអរ​បំផុត ជាមួយនឹង​ការ​ចូលរួម​ពី​តារា​ស្រី​ល្បី​ៗ ៣ ដួង​ប្រចាំ​ប្រទេស​កម្ពុជា រួម​មាន ៖ កញ្ញា ស៊ី​ន យូ​ប៊ី​ន​, កញ្ញា Abby និង​កញ្ញា Stella ដែល​ពួក​គាត់​ជា​អ្នក​ចែក​ភេសជ្ជៈ​ទាំង ១១១ កែវ ដល់​អ្នកចូលរួម​ដោយ​ផ្ទាល់​ដៃ​តែ​ម្ដង ។

នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ​ដែរ គេ​ឃើញ​ថា ទាំង​តារា​កិត្តិយស និង​អ្នកចូលរួម​សុទ្ធតែ​មាន​ទឹកមុខ​រីករាយ ស្រស់ស្រាយ​គ្រប់​ៗ​គ្នា ហើយ​ក៏​មានការ​ថតរូប​ជា​អនុស្សាវរីយ៍ ព្រមទាំង​បាន​ភ្លក់​រសជាតិ​ភេសជ្ជៈ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​រៀបចំ​ជូន​ជា​ពិសេស​ដោយ Coffee Berry ។

សូម​បញ្ជាក់​ថា Coffee Berry មាន​ប្រភព​មក​ពី​ប្រទេស​ថៃ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ថៃ តាំងពី​ឆ្នាំ ២០០២ មក​ម្ល៉េះ ហើយ​បាន​រក្សា​នូវ​រូបមន្ត​ដើម វត្ថុធាតុដើម​ទាំងស្រុង​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​ផ្ដោត​សំខាន់​ទៅ​លើ​គុណភាព អនាម័យ មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ញ៉ាំ​ឡើយ ។ មិនតែប៉ុណ្ណោះ Coffee Berry ផ្ដល់​ជូន​នូវ​កាហ្វេ​ល្អ​ពិត ដែល​ត្រូវ​បាន​ចម្រាញ់​ចេញពី​គ្រាប់​កាហ្វេ អា​រ៉ា​ប៊ី​កា ១០០% មាន​ក្លិន​ឈ្ងុយ​ចេញពី​គ្រាប់​កាហ្វេ រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត ឯ​សេវាកម្ម​ក៏​រហ័ស​ទាន់ចិត្ត និង​មាន​តម្លៃ​សមរម្យ ។

ដោយ​មាន​ភាព​ជឿជាក់​ទៅ​លើ​សេវាកម្ម និង​រសជាតិ ហាង​កាហ្វេ Coffee Berry គ្រោង​បើក​សាខា ៨ កន្លែង​បន្ថែម​ទៀត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ នៅ​តាម​ទីតាំង​ជា​ច្រើន​កន្លែង ដើម្បី​បង្ក​ភាព​ងាយស្រួល និង​អាច​ឱ្យ​អតិថិជន​ទាំងអស់​បាន​រីករាយ​ជាមួយនឹង​រសជាតិ​កាហ្វេ សំណព្វចិត្ត​ដែល​ខ្លួន​ចង់​ញ៉ាំ នៅ​កន្លែង​ដែល​មាន​បរិយាកាស​ប្រកបដោយ​ផាសុកភាព អំណោយផល​សម្រាប់​ការ​សម្រាក​ទទួលទាន ឬ​ការ​ធ្វើ​ការងារ​ផ្សេង​ៗ​របស់​លោក​អ្នកផង​ដែរ ។

សព្វ​ថ្ងៃនេះ Coffee Berry ដែល​បាន​បើក​ដំណើរការ​មាន​ចំនួន ២ សាខា​ហើយ គឺ​សាខា​ទី ១ ស្ថិត​នៅ​ក្នុង​ស្ថានីយ​ប្រង​ឥន្ធនៈ​តូ​តា​ល់ បា​គូ សាខា​ទី ២ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ជាន់​ទី ១ ។

កុំ​ភ្លេច​ណា៎​! បបួល​ពួកម៉ាក ឬ​មនុស្ស​ជាទី​ស្រលាញ់​ទៅ​ភ្លក់​រសជាតិ​កាហ្វេ និង​ភេសជ្ជៈ​ឆ្ងាញ់​ៗ​នៅ Coffee Berry ទាំងអស់​គ្នា ៖
•​ ​សាខា​នៅ​ស្ថានីយ​ប្រង​ឥន្ធនៈ​តូ​តា​ល់ បា​គូ ចាប់​បើក​ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៧ យប់
•​ ​សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ចាប់​បើក​ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យប់ ជា​រៀងរាល់ថ្ងៃ ។ សាកសួរ​ព័ត៌មាន​បន្ថែម តាម​រយៈ​លេខ​ទូរស័ព្ទ 061 77 99 27 រៀង​រាល់​ម៉ោង​ធ្វើការ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ