ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​តេស្ត​មួយ​ចំនួន​វិភាគថា តើ​អ្នក​​កើត​តេន​ញ៉ា​ ឬ​អត់?

4 ឆ្នាំ មុន

តេន​ញ៉ា ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ញ៉ាំ​អាហារ ឬ​ទឹក​កខ្វក់​ដែល​មាន​ពង ឬ​កូន​តេន​ញ៉ា​។ ប្រសិនបើ​អ្នក​ញ៉ាំ​ដោយ​ពង​តេន​ញ៉ា ពេល​នោះ​ពួក​វា​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាងក្រៅ​ពោះវៀន​របស់​អ្នក និង​បង្កើត​ជា​គីស​ដែល​មានកូន​តេន​ញ៉ា​នៅ​ខាងក្នុង​ជាលិកា​នៃ​រាង​កាយ និង​សរីរាង្គ​។ ប្រសិនបើ​អ្នក​ញ៉ាំ​ដោយ​កូន​តេន​ញ៉ា ឬ​តេន​ញ៉ា​តែ​ម្តង…

តេន​ញ៉ា ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ញ៉ាំ​អាហារ ឬ​ទឹក​កខ្វក់​ដែល​មាន​ពង ឬ​កូន​តេន​ញ៉ា​។ ប្រសិនបើ​អ្នក​ញ៉ាំ​ដោយ​ពង​តេន​ញ៉ា ពេល​នោះ​ពួក​វា​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាងក្រៅ​ពោះវៀន​របស់​អ្នក និង​បង្កើត​ជា​គីស​ដែល​មានកូន​តេន​ញ៉ា​នៅ​ខាងក្នុង​ជាលិកា​នៃ​រាង​កាយ និង​សរីរាង្គ​។

ប្រសិនបើ​អ្នក​ញ៉ាំ​ដោយ​កូន​តេន​ញ៉ា ឬ​តេន​ញ៉ា​តែ​ម្តង ពួក​វា​នឹង​លូតលាស់​ទៅ​ជា​តេន​ញ៉ា​ពេញវ័យ​ហើយ​រស់នៅ​ក្នុង​ពោះវៀន​របស់​អ្នក​។ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ពី​ការ​ឆ្លង​តេន​ញ៉ា គ្រូពេទ្យ​អាច​ពឹងផ្អែក​លើ​មួយ​តេស្ត​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖​

១- ការ​វិភាគលាមក​៖ ចំពោះ​ការ​ឆ្លង​តេន​ញ៉ា វេជ្ជបណ្ឌិត​អាច​ពិនិត្យ​មើល​លាមក​របស់​អ្នក ឬ​ផ្ញើរ​ទៅ​មន្ទីរ​ពិសោធ​ន៏​សម្រាប់​ការ​ធ្វើតេស្ត​។ មន្ទីរពិសោធន៍​ប្រើ​មីក្រូ​ទស្សន៍​ដើម្បី​ពិនិត្យ​រក​មើល​ពង​តេន​ញ៉ា ឬ​ផ្នែក​កង់​ៗ​របស់​តេន​ញ៉ា​នៅ​ក្នុង​លាមក​របស់​អ្នក​។ ដោយសារ​តែ​ពង និង​ផ្នែក​កង់​ៗ​ចេញ​មក​ក្រៅ​មិន​ទៀងទាត់ មន្ទីរពិសោធន៍​អាច​ត្រូវការ​យក​លាមក​ទៅ​មើល​ពីរ​ទៅ​បី​ដង ដើម្បី​រក​អោយ​ឃើញ​ប៉ារ៉ាស៊ីត​។ ពង​របស់​វា​ពេល​ខ្លះ​មាននៅ​ក្នុង​រន្ធ​គូថ ដូច្នេះ​គ្រូពេទ្យ​អាច​ប្រើ​ស្កុ​តបិត​ទៅ​នឹង​រន្ធ​គូថ ដើ​ម្ប​ឲ្យ​ជាប់​ពង​តេន​ញ៉ា​។

២- ការ​ធ្វើតេស្ត​ឈាម​៖ ចំពោះ​តេន​ញ៉ា​ដែល​រាតត្បាត​ទៅ​ផ្នែក​ផ្សេង​ក្នុង​រាង​កាយ វេជ្ជបណ្ឌិត​ក៏​អាច​ធ្វើតេស្ត​ឈាម​រក​អង់ទីគ័រ​ដែល​បាន​ផលិត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​តេន​ញ៉ាំ​។ វត្តមាន​របស់​អង់​ទី​ក័​រទាំង​នេះ​បាន​បង្ហាញ​ពី​ការ​លុកលុយ​នៃ​ពពួក​តេន​ញ៉ា (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ