ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​​ច្រើន បើសិន​​ជា​មាន​​បញ្ហា​ឆ្អឹង ឬ​ខ្សោយ​ឆ្អឹង

4 ឆ្នាំ មុន

ជំងឺ​ពុក​ឆ្អឹង​អាច​ជា​ជំងឺ​ដ៏​សាហាវ ប៉ុន្តែ​វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​វា​អាច​ការពារ​មិន​ឲ្យ​កើត​មាន​បាន​។ នេះ​ជា​វិធី​ក្នុង​ការ​បរិភោគ​អាហារ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយ ការ​ប្រឈម​មុខ​របស់​អ្នក​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​នេះ ៖ ១- ញ៉ាំ​ទឹកដោះគោ​៖ ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ខ្លាញ់ ឬ​មាន​ជាតិ​ខ្លាញ់​ទាប យ៉ា​អួរ​ដែល…

ជំងឺ​ពុក​ឆ្អឹង​អាច​ជា​ជំងឺ​ដ៏​សាហាវ ប៉ុន្តែ​វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​វា​អាច​ការពារ​មិន​ឲ្យ​កើត​មាន​បាន​។ នេះ​ជា​វិធី​ក្នុង​ការ​បរិភោគ​អាហារ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​កាត់​បន្ថយ ការ​ប្រឈម​មុខ​របស់​អ្នក​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​នេះ ៖

១- ញ៉ាំ​ទឹកដោះគោ​៖ ទឹកដោះគោ​ដែល​មិន​មាន​ជាតិ​ខ្លាញ់ ឬ​មាន​ជាតិ​ខ្លាញ់​ទាប យ៉ា​អួរ​ដែល គ្មាន​ជាតិ​ខ្លាញ់ គឺជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ដែល​អ្នក​ត្រូវការ ដើម្បី​យក​ទៅ​សាងសង់​ឆ្អឹង​ឲ្យ​បាន​រឹង​មាំ​។ ផលិតផល​ទឹកដោះគោ ក៏​មាន​វីតាមីន D ដែល​អ្នក​ត្រូវការ សម្រាប់​ស្រូប​យកជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ផង​ដែរ​។

២- ត្រី​៖ ត្រីខកំប៉ុង និង​ត្រី​សា​ម៉ុង​ញ៉ាំ​វា​ទាំង​ឆ្អឹង​ក៏​សម្បូរ​ជាតិ​កាល់ស្យូម​ផង​ដែរ​។ ខ្លាញ់ត្រី​ផ្សេង​ទៀត គឺ​សម្បូរ​ដោយ​វីតាមីន D ដែល​អាច​ជួយ​ឲ្យ​មាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ផង​ដែរ​។

៣- ញ៉ាំ​អាហារ​បៃតង​៖ ស្លឹក​បន្លែ​ពណ៌​បៃតង​មាន​ជាតិ​កាល់ស្យូម​ច្រើន បូក​បន្ថែម​ទាំង​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន K ដែល​អ្នក​ត្រូវការ ដើម្បី​ទប់ស្កាត់​ការ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​ឆ្អឹង​។

៤- សណ្តែក​៖ សណ្តែក​មិន​ត្រឹមតែ​មាន​ជាតិ​កាល់ស្យូម​នោះ​ទេ វា​ហាក់ដូចជា​ជួយ​រក្សា​ដង់ស៊ីតេ​ឆ្អឹង​បាន​ល្អ​។

៥- សូមកុំ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក​៖ ការ​ទទួលទាន​ប្រូតេអ៊ីន​ច្រើន​អាច​បង្កើន​ការ​បញ្ចេញ​ចោល​ជាតិ​កាល់ស្យូម​។ កំណត់​ការ​ហូប​ប្រូតេអ៊ីន​ត្រឹម ៥០ ក្រាម​ជា​រៀងរាល់ថ្ងៃ​សម្រាប់​ស្ត្រី និង​មិន​លើស​ពី ៦៣ ក្រាម​ចំពោះ​បុរស​។

៦- កម្រិត​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​៖ កម្រិត​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​មក​ត្រឹម​ពីរ​ពែង​ក្នុង​ថ្ងៃ (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ