ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះជាង​១០០ខ្នង​បាន​ប្រគល់​​ជូន​អតីត​យុទ្ធ​ជន​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​១២៩​ខ្នង ជា​លើក​ទី​២ និង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគា​សិក្សា​១​ខ្នង មាន​៥​បន្ទប់ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ដីកា​រ៉េ​ពី…

ខេត្តបន្ទាយមានជ័យ ៖ ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​១២៩​ខ្នង ជា​លើក​ទី​២ និង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគា​សិក្សា​១​ខ្នង មាន​៥​បន្ទប់ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ដីកា​រ៉េ​ពី ស្ថិត​ក្នុងភូមិ​កូនខ្លែង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។

លោក គន់ គី​ម អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​បាន​កសាង​ផ្ទះ​ចំនួន​១២៩​ខ្នង និង​អគា​សិក្សា​១​ខ្នង​៦​បន្ទាប់ ព្រមទាំង​ផ្លូវ​ក្រាស​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​៤.៥០០​ម៉ែត្រ ជា​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ជា​ការ​យកចិត្តទុកដាក់ ក៏​ដូច​ជា​តបស្នង​សងគុណ​ចំពោះ​អតីត​យុទ្ធ​ជន​កម្ពុជា ដែល​បាន​លះបង់​ជីវិត និង​កម្លាំងកាយ​ចិត្ត​ការពារ​បូរណភាព​ទឹកដី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​បូជា​សាច់​ស្រស់​ឈាម​ស្រស់ រហូត​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​។

លោក​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជា​ការ​តបស្នង​សងគុណ​ចំពោះ​អតីត​យុទ្ធ​ជន​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កសាង​ផ្ទះ​ជូន និង​ចែក​ដី​លំនៅ​ដ្ឋា​ន និង​ដី​អាស្រ័យ​ផល ដើម្បី​លើកកម្ពស់​ជីវភាព​ការ​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​កម្ពុជា ហើយ​បាន​កសាង​ផ្លូវ និង​អគា​សិក្សា​ជូន​ដល់​សិស្សានុសិស្ស​ជា​កូន​អតីត​យុទ្ធ​ជន​កម្ពុជា បាន​រៀនសូត្រ​មានចំណេះ​ដឹង និង​ផ្តល់​នូវ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​មាន​ប្រសាសន៍​ថា បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ថែរក្សា​នូវ​សន្តិភាព​អោយ​បាន​គង់វង្ស និង​យូរអង្វែង ដើម្បី​ទទួល​បាន​សុខ​សន្តិភាព គ្មាន​ការ​ភ័យ​ខ្លាច សម្បូរ​សប្បាយ ផ្តល់​នូវ​ការ​អភិវឌ្ឍន៍ និង​រីក​ចម្រើន​គ្រប់​វិស័យ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ