ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំជប៉ុន បានជ្រុះចេញពីព្រឹតិ្តការណ៍ AFC U23 Championship 2020 ក្រោយបរាជ័យដោយលទ្ធផល2-1 ក្រោមថ្វីជើងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំស៊ីរី កាលពីម្សិលមិញ។
នេះគឺជាកំណត់ត្រាអាក្រក់មួយ សម្រាប់ជប៉ុន ដោយមិនអាចរកបានសម្បីតែ១ពិន្ទុ ពីការប្រកួត២ប្រកួតកន្លងមក ដោយការប្រកួតបើកឆាកគឺចាញ់អារ៉ាប់ប៊ីសាអូឌីត U23 ដោយលទ្ធផល 2-1ខណៈនៅសល់មួយប្រកួតទៀតទើបបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល។
ជប៉ុន នឹងត្រូវជួបកាតា U23 នៅថ្ងៃទី១៥ ខែមករា វេលាម៉ោង ០៨ និង១៥នាទីយប់ ដែលជាការប្រកួតបង្គ្រប់កិច្ច ។ (ប្រែសម្រួលដោយ៖វីរៈបុត្រ )
ចែករំលែកព័តមាននេះ