ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ណៃ តស៊ូ​ជាមួយ​សិល្បៈ​ចង់​ខ្សោះ​ខ្លួន​​ទំ​រាំ​ដល់​ជំហាន​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារាចម្រៀង ណា​ណៃ ទើបតែ​មានកា​ចាប់អារម្មណ៍​ពី​បណ្តា​​មជ្ឈដ្ឋាន​នានា​មួយ​រយៈកាល​នេះ​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ជំហាន​ដើរ​នៅ​លើ​គន្លង សិល្បៈ នាង​មានការ​ប្រយុទ្ធ​តស៊ូ​ច្រើន​ណាស់ បើ​ទោះជា​អាជីព​នេះ​នាង​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារាចម្រៀង ណា​ណៃ ទើបតែ​មានកា​ចាប់អារម្មណ៍​ពី​បណ្តា​​មជ្ឈដ្ឋាន​នានា​មួយ​រយៈកាល​នេះ​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ជំហាន​ដើរ​នៅ​លើ​គន្លង សិល្បៈ នាង​មានការ​ប្រយុទ្ធ​តស៊ូ​ច្រើន​ណាស់ បើ​ទោះជា​អាជីព​នេះ​នាង​ដឹង​ថា ពិបាក​គេ​ពាក្យ​ច​ចេក​ច​ចូ​ច វាយ​លើ​តារា ដែល​ឈាន​ដល់​ដំណាក់កាល​លេចធ្លោ បែប​ណា​ក៏​ដោយ​។

កញ្ញា ណា​ណៃ បាន​យល់​ការ​ច្រើន​ជុំវិញ​សិល្បៈ ដោយ​នាង​យល់​ថា សិល្បៈ​មិនមែន​អាង​អាស្រ័យ​​លើ​រូប​សម្រស់ ភាព​ចូល​ចិត្ត​តាម​គេ​តាម​ឯង ធ្វើការ​ងារ​បាន​នោះ​ទេ​។ ភាព​សំខាន់ ការ​អត់ធ្មត់ តស៊ូ ខំធ្វើការ និង​មាន​ជំនាញ​សម្តែង​ឱ្យ​សមប្រកប ទៅ​តាម​ប្រភេទ​សាច់​រឿង ដែល​អ្នក​ដឹកនាំ​រឿង​តម្រូវ​។ មូលហេតុ​បែប​នេះ ហើយ​ទើប​តារា​កាន់តែ​មាន​សម្រស់​ផូរផង់ រូប​នេះ​រមែង​សិក្សា ឈ្វេងយល់ ពី​តិច​និក​សម្តែង គ្រប់​បុគ្គល​ល្បី​ៗ ដែល​ចាស់ទុំ​លើ​សិល្បៈ ដើម្បី​ជា​ដើម​ទុន បោះ​ជំហាន​តទៅ​ទៀត​។

ណា​ណៃ បានឱ្យ​ដឹង​ថា ពី​ដំបូង​មិន​ទាន់​ប្រឡូក​សិល្បៈ​ថា សិល្បៈ​ងាយ​ៗ​ស្រួល​សម្តែង​ស្រួល​ធ្វើ តែ​មិន​ដូចនេះ​ទេ ។ មាន​តែ​ពាក្យ​ថា ស្រឡាញ់ ត្រូវ​តែ​ឆ្លង​ឱ្យ​ផុត​ឧបសគ្គ​ទាំងអស់​។

យ៉ាងណាមិញ នាង​បាន​ឈាន​ដល់​ដំណើរ​មួយ ល្អ​ខ្លះ​ច្រើន​ដែល​ជួយ​លើកទឹកចិត្ត​ឱ្យ ឈ្មុល​ទៅ​មុខ​ទៀត​។ បច្ចុប្បន្ន​នេះ ណា​ណៃ បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្សូ​ន ដោយសារ​មាន​សំឡេង​ពីរោះ ទើប​ខាង​ថៅកែ​ផលិតកម្ម​ជ្រើស ។ ម្ល៉ោះហើយ​ទើប​ធ្វើ​ឱ្យ ណា​ណៃ មាន​ប្រភព​​មក​ពី​ខេត្តព្រៃវែង រីកមុខ​ច្រើន​នៅ​ពេល​មាន​ទីផ្សារ​ចម្រៀង ហើយ​ច្បាម​ឱកាស​ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ល្បី​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ