ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កង​ពល​ទាហាន​ក្រុង​កោះ​រ៉ុ​ង ប្រកាស​​ចូល​កាន់​​តំណែង​​ជា​ផ្លូវ​ការ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ មានរៀបចំពិធី​​ប្រកាសចូល​កាន់មុខ​តំណែងមេបញ្ជាការ​-​មេបញ្ជាការ​រង និង​ពល​ទាហាន ដែល​ត្រូវ​ទទួលសេចក្តីសម្រេច​មុខងារ ត្រូវ​បម្រើ​ការងារ នៅ​ផ្នែក​សឹក​រង​ក្រុង​កោះ​រ៉ុ​ង​ចំនួន​១៦​នាក់ ដោយ​លោក​វរសេនីយ៍ត្រី លួ​ន…

ខេត្ត​ព្រះ​សីហ​នុ​ ៖ នៅ​ទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​នុ មានរៀបចំពិធី​​ប្រកាសចូល​កាន់មុខ​តំណែងមេបញ្ជាការ​-​មេបញ្ជាការ​រង និង​ពល​ទាហាន ដែល​ត្រូវ​ទទួលសេចក្តីសម្រេច​មុខងារ ត្រូវ​បម្រើ​ការងារ នៅ​ផ្នែក​សឹក​រង​ក្រុង​កោះ​រ៉ុ​ង​ចំនួន​១៦​នាក់ ដោយ​លោក​វរសេនីយ៍ត្រី លួ​ន ឬ​ទ្ធី ត្រូវ​បាន​ប្រកាស​តែងតាំងជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​កោះ​រ៉ុ​ង ។ ​​

ក្នុង​ឱកាស​នោះ​ ដោយ​មានការការ​ចូលរួម​ពីលោក ឧត្តម​សេនីយ៍ឯក បណ្ឌិត យឿ​ង សុ​ខុន មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៣, លោកគួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ នឹង​មានការ​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស ពី​បណ្តា មន្ទីរ អង្គ​ភាពនានាជុំវិញ​ខេត្ត​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ មក​រា​ ឆ្នាំ​២០២០​ ។

លោក​ឧត្តមសេនីយ៍ត្រី នូវ សំ​អុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ​បាន​ធ្វើ​របាយ​ការណ៍​ស្វាគមន៍​ ចំពោះ​គណៈអធិបតី​អំពី​ស្ថានភាព​ភូមិសាស្ត្រ​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដែល​បាន​ខិតខំ​និង​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ​ និង​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ជោគជ័យ និង​បញ្ហា​ប្រឈម មួយ​ចំនួន​ជា​ពិសេស នៅ​តំបន់​ក្រុង​កោះ​រ៉ុ​ង​ដែល​ជា​តំបន់​ថ្មី​នឹង​ត្រូវ​បាន បង្កើត​ទីបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​ផ្នែក​សឹក​រង​ក្រុង ហើយ​មិន​ទាន់​មាន​ទីតាំង និង ស្នាក់​ការ​ត្រឹមត្រូវ​នៅឡើយ ដើម្បី បម្រើ​ការពារ​ជូន​ជាតិ​មាតុភូមិ​ប្រជា​ព​រដ្ឋ​នៅ​លើ​ដី​កោះ មាន​ភាព​ងាយស្រួល​និង​ទាន់​ពេលវេលា​នៅ​ពេល​មាន​សភាពការណ៍​កើតឡើង ។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ លោក​គួ​ច ចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ប​ណ្ដិ​ត
យឿ​ង សុ​ខុន បាន​លើក​ឡើង​ថា ពិធី​ប្រកាស​មុខ​តំណែង​មេបញ្ជាការ មេបញ្ជាការ​ង​និង​យុវជន​ស្ម័គ្រចិត្ត​បញ្ចូល​ក្របខណ្ឌ​កង​យោធពលខេមរភូមិន្ទ​នៅ​ផ្នែក​សឹក​រង​ក្រុង​កោះ​រ៉ុ​ង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ​យោធភូមិ​ភាគ​ទី3 ។

នា​ឱកាស​នោះ គឺជា​មោទនភាព​ចំពោះ​វីរភាព​របស់​នាយទាហាន​នាយទាហានរង ​និង​ពល​ទាហាន​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​និង​ស្មារតី​ក្នុង​បុព្វហេតុ​ដើម្បី​បម្រើ​ការពារ​ជាតិ​មាតុភូមិ​និង​ប្រជាជន ការពារ​ជាតិ​សាសនា​ព្រះមហាក្សត្រ​ និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​បាន​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​និង​តម្លាភាព​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ហើយ​រក្សា​និង​ការពារ​សន្តិភាព​ដែល​រកបាន​ដោយ លំបាក និង​សមិទ្ធិ​ផល​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ពង្រឹង​ការ​អនុវត្ត​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ និង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ពង្រឹង​ការងារ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។

អត្ថបទសរសេរ ដោយ