ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អនុញ្ញាត​ឱ្យ​កសិករ​ធ្វើ​ស្រូវប្រាំង​ជា​លើក​ទី​២​ទេ ខណៈ​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មិនអនុញ្ញាត​ឱ្យ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ជាលើកទី២​​ទេ ព្រោះ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​មង្គល​បូ​រី​នៅ​ឆ្នាំ​២០២០​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈ​ក​ម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​បូមទឹក​កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​ដងស្ទឹង​សិរី​សោភ័ណ ​ក្នុង​ភូមិ​ព្រះ​ពន្លា…

ខេត្តបន្ទាយមានជ័យ ៖ មិនអនុញ្ញាត​ឱ្យ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ជាលើកទី២​​ទេ ព្រោះ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​មង្គល​បូ​រី​នៅ​ឆ្នាំ​២០២០​ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គណៈ​ក​ម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​បូមទឹក​កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​ដងស្ទឹង​សិរី​សោភ័ណ ​ក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេស​កម្ម​ពិសេស​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​ថា សារា​ចរណ៍​របស់​រាជរដ្ឋាភិបាល​បាន​ហាម​មិន​អោយ​ប្រជា​កសិករ​ធ្វើ​ស្រូវប្រាំង​ជា​លើក​ទី​២​ឡើយ ហើយ​ត្រូវ​ចូលរួម​រក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​។ ដោយ​ឆ្នាំ​២០១៩ និង​២០២០​នេះ ប្រទេស​កម្ពុជា​បាន​ជួប​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ ហើយ​ទឹកភ្លៀង​តិចតួច ទើប​ឆ្នាំ​នេះ​ជាក់ស្តែង​នៅ​ស្រុក​មង្គល​បូ​រី​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​។

លោក​បាន​បញ្ជាក់​ថា ចាំបាច់​ចំពោះ​មុខ​ត្រូវ​ដោះស្រាយ​អោយ​បាន​ទាន់​ពេលវេលា​គឺ​ត្រូវ​បូមទឹក​ពី​ដងស្ទឹង​សិរី​សោភ័ណ​ទម្លាក់​ចូល​ដងស្ទឹង​មង្គល​បូ​រី ដើម្បី​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ នេះ​ជា​វប្បធម៌​ចែករំលែក រវាង​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី សម្រាប់​អោយ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​។

លោក កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ណែនាំ​ដល់​ប្រជា​កសិករ​ទាំងអស់​មិន​ត្រូវធ្វើ​ស្រូវ​ជា​លើក​ទី​២​ឡើយ ហើយ​មិន​ត្រូវ​បូមទឹក​អូរ ប្រឡាយ បឹង បួរ ចាប់​ត្រី ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​ប្រាំង​ដែល​ខ្វះ​ទឹក ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អប់រំ​ណែនាំ​និង​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានដឹង ។

លោក​បាន​បន្ត​ថា បញ្ហា​ប្រើប្រាស់​ទឹក គឺ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​សន្សំ​សំចៃ​សម្រាប់​ពេល​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​មិន​អោយ​ប្រជាពលរដ្ឋ​បូមទឹក​ស្រោច​បន្លែ ឬ​បង្កបង្កើន​ផល​ស្រូវប្រាំង​លើក​ទី​២ ហើយ​ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​ដែល​ខ្វះខាត​ទឹក​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ