ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំភ្លើង​​​បញ្ចេញ​ពពក​ផេះ​ដ៏​ធំ​​លើ​អាកាស មនុស្ស​​ជាច្រើន​នាក់​ត្រូវ​ជម្លៀស​ចេញ (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​នៅ​ហ្វ៊ី​លី​ពី​ន ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​ទី​១២ ខែ​មក​រា ឆ្នាំ​២០២០ ​បាន​បញ្ចេញ​ពពក​ផេះ​ដ៏​ធំ​ទៅ​លើ​អាកាស​។ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍​ថា ប្រជាជន​​ជា​ច្រើន​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ជា​ការ​ប្រុង​ប្រយ័ត្ន…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​នៅ​ហ្វ៊ី​លី​ពី​ន ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​ទី​១២ ខែ​មក​រា ឆ្នាំ​២០២០ ​បាន​បញ្ចេញ​ពពក​ផេះ​ដ៏​ធំ​ទៅ​លើ​អាកាស​។ បើតាម​អាជ្ញាធរ​បាន​​រាយការណ៍​ថា ប្រជាជន​​ជា​ច្រើន​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ជា​ការ​ប្រុង​ប្រយ័ត្ន ហើយ​ជើងហោះហើរ​របស់​បណ្ដា​យន្តហោះ​កាត់​លើ​ក្រុង​ម៉ានីល​ បាន​ត្រូវ​លុប​ចោល​។

បណ្ដា​អ្នក​ជំនាញការ​ខាង​ភ្នំភ្លើង​ហ្វ៊ី​លី​ពី​ន ​កត់សម្គាល់​ឃើញ​ចលនា​កំ​អែរ​នៃ​ភ្នំភ្លើង​ TAAL ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦៥​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ម៉ានីល​។ លោក​ RENATO SOLIDUM​ប្រមុខ​វិទ្យា​សា្ថ​ន​សិក្សា​ភ្នំភ្លើង ​និង​ការ​រញ្ជួយ​ដី​ហ្វ៊ី​លី​ពី​ន​ថ្លែង​ថា ការ​ផ្ទុះ​ខ្លាំង​នៃ​ភ្នំភ្លើង​នេះ​ អាច​កើត​មាន​ប៉ុន្មាន​ថ្ងៃ ​ឬ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត ប្រសិនបើ​សកម្មភាព​នៃ​ភ្នំភ្លើង​នេះ​នៅ​បន្ត​។ ការ​ផ្ទុះ​លើក​ចុង​ក្រោយ​នៃ​ភ្នំភ្លើង​TAAL​គឺ​កាលពី​ឆ្នាំ​១៩៧៧​។

ពពក​ផេះ​បាន​ជះ​ឡើង​លើ​ក្នុង​កម្ពស់​១​គីឡូម៉ែត្រ ​រួច​មាន​ស្នូរ​លាន់ឮ​នៅ​ជុំវិញ​ភ្នំភ្លើង​នោះ​ដែល​បណ្ដា​អ្នកទេសចរ​និយម​ទៅ​ទស្សនា​។ ប្រជាជន​ជាង​២០០០​នាក់​ដែល​រស់នៅ​លើ​កោះ​ដែល​មាន​ភ្នំភ្លើង ​TAAL​ ស្ថិត​នៅ​កណ្ដាល​បឹង​មួយ ត្រូវ​បាន​ជម្លៀស​ចេញ​ជា​កិច្ច​បង្ការ​សន្តិសុខ​។ ប្រជាជន​រស់នៅ​លើ​កោះ​មួយទៀត​ដែល​នៅ​ក្បែរ​គ្នា ក៏​នឹង​អាច​ជម្លៀស​ចេញ​ដែរ ប្រសិនបើ​សភាពការណ៍​តម្រូវ​។

ប្រទេស​ហ្វ៊ី​លី​ពី​ន​តែង​កើត​មានការ​រញ្ជួយ​ដី ​និង​ការ​ផ្តុះ​ភ្នំភ្លើង​ជា​ញឹកញាប់​។ កាលពី​ខែមករា​ឆ្នាំ​២០១៨​មនុស្ស​ច្រើន​សិប​ពាន់​នាក់ ត្រូវ​ជម្លៀស​ចេញ​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង ​MAYON​ ក្នុង​តំបន់​ប៊ី​កុ​ល​ភាគ​កណ្ដាល​ប្រទេស​៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​) (វីដេអូ​ដកស្រង់​ចេញពី ៖ Rappler & INQUIRER.n)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ