ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រឡាញ់ស្រី ត្រូវគេវាយសម្លា.ប់ តើនរណាជាឃាតករ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​ភេទ​ទី​បី​ម្នាក់ ​ត្រូវ​បាន​សង្សារ​ជា​ស្ត្រី​កំណាន់​របស់​ខ្លួន​បាន​សំលាប់​ប្លន់​យក​គ្រឿង អលង្កា ។ ចំណែក​ស្ត្រី​ជា​ជន​ដៃដល់​​គេបាន​​អះអាង​ថា​ ជា​ម្តាយ​របស់​តារាស្រីល្បីឈ្មោះម្នាក់ ត្រូវបាន​សមត្ថ​​កិច្ច​ឃាត់ខ្លួនបាន​ភ្លាម​ផង​ដែរ នៅ​យប់​ថ្ងៃ​ទី​១២…

រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​ភេទ​ទី​បី​ម្នាក់ ​ត្រូវ​បាន​សង្សារ​ជា​ស្ត្រី​កំណាន់​របស់​ខ្លួន​បាន​សំលាប់​ប្លន់​យក​គ្រឿង អលង្កា ។ ចំណែក​ស្ត្រី​ជា​ជន​ដៃដល់​​គេបាន​​អះអាង​ថា​ ជា​ម្តាយ​របស់​តារាស្រីល្បីឈ្មោះម្នាក់ ត្រូវបាន​សមត្ថ​​កិច្ច​ឃាត់ខ្លួនបាន​ភ្លាម​ផង​ដែរ នៅ​យប់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង VILLA TOWN ផ្លូវ​លេខ V16A ផ្ទះ​លេខ L45A សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​​ស្ត្រី​រង​គ្រោះ​​ឈ្មោះសុខ លី ជា​ភេទ​ទី​៣ អាយុ​៤៨​ឆ្នាំ មុខរបរ​ចងការ​ប្រាក់ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌ​ទួលគោក ។ ដោយឡែក ស្ត្រី​ជា​ជន​ដៃដល់​សមត្ថកិច្ចមិន​ទាន់​អោយ​ស្គាល់​អត្តសញ្ញាណនៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ ជា​ម្តាយ​របស់​តារា​ល្បីឈ្មោះម្នាក់ ដែលសុំមិនទាន់​បញ្ចេញ​ឈ្មោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះបានអោយ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ស្រីធ្វើខ្លួន​ជា​ភេទ​ទី​បី ស្រី​ស្រលាញ់​ស្រី​ដូច​គ្នា និង​មានមុខរ​បរជា​អ្នក​ចងការ​ប្រាក់​មាន​លុយកាក់​សល់​ច្រើន ហើយ​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​ស្ត្រីជន​ដៃដល់​ជា​យូរ​មក​ហើយ ដោយ​មានការ​លាក់លៀម​ពី​គ្រួសារ ។
ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះមិន​ដែលធ្លាប់​បាត់​ចេញពីផ្ទះ​មួយយប់​ ទល់​ភ្លឺ​ម្តងណា​នោះ​ទេ ទើបតែ​នៅ​ថ្ងៃ​ទី​១១ ​មក​រា ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​បាត់ដំណឹង​ទូរ​សព័្ទ​ចូលក៏​មិន​ទទួលធ្វើ​អោយ​ពួក​គាត់​ជា​សាច់ញាតិ​ឆ្ងល់​ហើយបារម្ភ ។

លុះដល់​ថ្ងៃ​កើតហេតុ នៅ​វេលា​ម៉ោង១​រសៀល ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​២០២០ ក៍​ស្រាប់តែ​ក្រុម​គ្រួសារ សាច់ញាតិ បាន​លេចឮ​ដំណឹង​តាម​ទូរស័ព្ទ ត​គ្នា ថា​ជន​រង​គ្រោះ បាន​ស្លាប់​នៅ ផ្ទះ​កើតហេតុ​ខាងលើ​ដែល​ជា​ផ្ទះ​វីឡា​របស់​ជន​សង្ស័យដៃដល់​ស្នាក់​នៅ ដោយ​មិនដឹង​មូលហេតុ ។ គ្រាន់តែ​ទទួល​ដំណឹង​បែប​នេះ ពួក​គាត់​ជា​សាច់ញាតិ​នាំ​គ្នា​ទៅ​ដល់​ផ្ទះ​កើតហេតុ ព្រោះ​សាច់ញាតិ ក៏​ស្គាល់​ផ្ទះ​របស់​ជន​​សង្ស័យដែរ​ ។

ពេល​ទៅ​ដល់​ផ្ទះ​កើតហេតុ ​ស្ត្រី​ជា​ជន​ដៃដល់​បើកទ្វារ​អោយ​ចូល ហើយ​និយាយប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បន្ទាប់​ពី​ហូប​បាយ​ហើយ គាត់​ក៏​ទៅ​មើល​នៅ​ក្នុងផ្ទះ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ បាយ​​ដោយ​មាន​ខ្នើយកើយ​ត្រឹមត្រូវ​និង​មាន​ស្នាម​នៅ​ក ស្នាម​ចងដៃ ចងជើង ព្រមទាំង បាត់​ចិ​ញ្ជៀ​ន​ពេជ្រ ២​វង់ តំលៃ​ជិត​២​ម៉ឺន​ដុល្លារ និង​ខ្សែ​ក ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត​ហើយ​ភ្លាម​ៗ​នោះ​ដែរ ពួក​គាត់​ជា​សាច់​ញាតិ មិន​អស់ចិត្ត ក៍​សុំ​អោយ​សមត្ថកិច្ច មូលដ្ឋាន​និង ជំនាញ​កោសល្យវិច័យ​ក្រុងភ្នំពេញ ព្រមទាំង គ្រូពេទ្យ​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ រក​ឃើញ ស្លាកស្នាម ជាង​១០​កន្លែង​នៅ​លើ​ខ្លួន​សព​ជន​រង​គ្រោះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​សព​ជន​រង​គ្រោះ គឺ​ស្លាប់​ដោយ សារ​ផ្ទប់​ដង្ហើម (​ឃាតកម្ម​) និង​មាន​ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ​ដោយ​ប្រើ​ហិង្សា​ជាង​១០​កន្លែង​ទៀត ទើប​សមត្ថកិច្ច​ឃាត់ខ្លួន ស្ត្រី​ដែល​ជា​សង្សារ​របស់​ជន​រង​គ្រោះ​យក​ទៅ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល ចាក់​អង្រែ​ក្រោម​តែ​ម្ដង ។

ពេល​សួរនាំ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​សំលាប់ ជន​រង​គ្រោះ តែ​ម្នាក់ឯង​គត់ ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​សាកសួរ​ស្ត្រី​ជា​ជន​ដៃដល់​បន្ត​ទៀត ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ឃាតកម្ម​ខាងលើ​នេះ ដោយសារ​សមត្ថកិច្ច​មិន​ទាន់​ជឿ​ថា​ករណី​នេះ​ជន​ដៃដល់​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ ព្រោះ ជា​ស្រី​ដូច​គ្នា អាច​មាន​អ្នក​ផ្សេង​ទៀត​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ដែរ ។

ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្តនៅកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ