ប្រធានាធិបតីអាមេរិក Donald Trump ចេញសារគាំទ្របាតុករនៅអុីរ៉ង់
វ៉ាស៊ីនតោន៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ បានសរសេរសារគាំទ្រនៅលើ Twitter…
វ៉ាស៊ីនតោន៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ បានសរសេរសារគាំទ្រនៅលើ Twitter…
វ៉ាស៊ីនតោន៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍ បានសរសេរសារគាំទ្រនៅលើ Twitter ចំពោះក្រុមបាតុករអ៊ីរ៉ង់ ដែលបានធ្វើដំណើរតាមផ្លូវ បន្ទាប់ពីរដ្ឋាភិបាលក្រុងតេរ៉ង់របស់អ៊ីរ៉ង់ បានសារភាពថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា ហើយបានសម្លាប់មនុស្សទាំងអស់១៧៦នាក់នៅលើយន្តហោះ។
លោកប្រធានាធិបតី Donald Trump សរសេរសារលើ Twitter ក្នុងភាសាអង់គ្លេស និង ភាសាហ្វាស៊ីថា៖ «ចំពោះប្រជាជនក្លាហានអុីរ៉ង់ដែលមានភាពអត់ធ្មត់យូរអង្វែង៖ ខ្ញុំបានឈរជាមួយអ្នកតាំងពីការឡើងកាន់តំណែងជាប្រធានាធិបតី ហើយរដ្ឋបាលរបស់ខ្ញុំនឹងបន្តឈរជាមួយអ្នក។ យើងកំពុងតាមដានការតវ៉ារបស់អ្នកយ៉ាងជិតស្និទ្ធ ហើយមានសេចក្តីរំភើបដោយភាពក្លាហានរបស់អ្នក» ។
នៅក្នុងសារ Twitter ដាច់ដោយឡែកមួយទៀត លោកប្រធានាធិបតី Trump បានសរសេរថា៖ «រដ្ឋាភិបាលអុីរ៉ង់ ត្រូវតែអនុញ្ញាតឱ្យក្រុមសិទ្ធិមនុស្សត្រួតពិនិត្យ និងរាយការណ៍អំពីហេតុការណ៍ពិតពីមូលដ្ឋានស្តីពីការតវ៉ាដែលកំពុងបន្តដោយប្រជាជនអុីរ៉ង់ ។ មិនអាចមានការសម្លាប់រង្គាលអ្នកតវ៉ាដោយសន្តិវិធីមួយផ្សេងទៀតទេ ហើយក៏មិនមែនជាការបិទអ៊ីនធឺណិតដែ រ។ ពិភពលោកកំពុងឃ្លាំមើល» ។
គួរបញ្ជាក់ផងដែរថា ជើងហោះហើរអន្ដរជាតិអ៊ុយក្រែនលេខ៧៥២ បានធ្លាក់កាលពីថ្ងៃពុធ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានតេរ៉ង់។ ការធ្លាក់នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអុីរ៉ង់បានបាញ់មីស៊ីលនៅឯមូលដ្ឋានយោធាអុីរ៉ាក់ ដែលទុកទាហានអាមេរិកនៅក្នុងការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅឯព្រលានយន្តហោះ Baghdad ដែលបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក Qasem Soleimani៕ (ប្រែសម្រួលដោយ៖ គង់ រិទ្ធិរីណា)
ចែករំលែកព័តមាននេះ