បាតុករ​នៅអុីរ៉ង់​ទាមទារ​ឱ្យ​មេដឹកនាំ​កំពូល​​ចុះ​ចេញពី​តំណែង


តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នៃ​ប្រទេស​អុីរ៉​ង់ កាលពី​ថ្ងៃ​សៅរ៍បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តេ​រ៉​ង់​បាន​សារភាព​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​ដោយ​ច្រឡំ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន១៧៦​នាក់​។

មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ក្លោ​ង​ទ្វារ​សាកលវិទ្យាល័យ Amir Kabir ក្បែរ​អតីត​ស្ថានទូត​អា​មេ​រិ​ក​នៅ​ទីក្រុង​តេ​រ៉​ង់ ដើម្បី​ធ្វើការ​បរិហារ​ពី​ការ​ធ្លាក់​យន្តហោះ ដែល​រដ្ឋាភិបាល​ស្តីបន្ទោស​ទៅ​លើ​កំហុស​របស់​មនុស្ស និង ការ​ផ្សងព្រេង​របស់​សហរដ្ឋអាមេរិក​។

ជើងហោះហើរ​អន្ដរជាតិ​អ៊ុយ​ក្រែ​ន​លេខ​៧៥២ បាន​ធ្លាក់​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ហោះ​ចេញពី​អាកាស​យាន​ដ្ឋាន​តេ​រ៉​ង់​។ ការ​ធ្លាក់​នេះ ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អុី​រ៉​ង់​បាន​បាញ់​មី​ស៊ី​ល​នៅ​ឯ​មូលដ្ឋាន​យោ​ធាអុីរ៉ា​ក់ ដែល​ទុក​ទាហាន​អា​មេ​រិ​ក​នៅ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅ​ឯ​ព្រ​លាន​យន្តហោះ Baghdad ដែល​បាន​សម្លាប់​មេបញ្ជាការ​អ៊ី​រ៉​ង់ Qasem Soleimani ។

នៅ​ក្នុង​វី​ដេ​អូ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​អោយ​មេដឹកនាំ​កំពូល លោក Ayatollah Ali Khamenei ចុះ​ចេញពី​តំណែង និង ទាមទារ​ឱ្យ​មានការ​កាត់ទោស​ទៅ​លើ​អ្នក​ដែល​បាញ់​យន្តហោះ​នេះ​។ អ្នកខ្លះ​ទៀត​បាន​ស្រែក​ប្រមាថ​ដល់​ជីវិត​របស់​មេដឹកនាំ​ផ្តាច់​ការ​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​យន្តហោះ រួម​មាន​ជនជាតិ​អុី​រ៉​ង់៨២​នាក់ ជនជាតិ​កា​ណា​ដា៦៣​នាក់ ជនជាតិ​អ៊ុយ​ក្រែ​ន១១​នាក់ ជនជាតិ​ស៊ុ​យ​អែ​ត១០​នាក់ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ៤​នាក់ ជនជាតិ​អា​ល្លឺ​ម៉​ង់៣​នាក់ និង​ជនជាតិ​អង់គ្លេស៣​នាក់ ​៕ (ប្រែសម្រួលដោយ៖ គង់ រិទ្ធរីណា)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ