ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ខ្ទឹម​ស្លឹក​ចុះថោក​ធ្វើ​ឲ្យ​អ្នក​ដាំ​ដុះ​មួយ​​ចំនួន​វ័ណ្ឌ​.​ក​នឹង​បំណុល​ធនាគារ (វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រជា​កសិករ​ដាំ​ដុះ​ខ្ទឹម​ស្លឹក​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ខណៈ​តម្លៃ​ខ្ទឹម​ស្លឹក​ធ្លាក់​ថ្លៃ​មិន​គ្រប់​នឹង​ថ្លៃដើម​ដែល​បាន​ចំណាយ បណ្តាល​ឲ្យ​បងប្អូន​កសិករ​ដែល​បាន​ដាំ​ដុះ​ខ្ទឹម​ស្លឹក​អះអាង​ថា​ពួក​គាត់​មួយ​ចំនួន​កំពុង​វណ្ឌ​.​ក​នឹង​បំណុល​ធនាគា​ដែល​ខ្ចី​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​​ខ្ទឹម​ស្លឹក ។ លោក ជឿន កសិករ​រស់នៅ​ក្នុង​ឃុំ​ព្រែក ស្រុក​ស្អាង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ប្រជា​កសិករ​ដាំ​ដុះ​ខ្ទឹម​ស្លឹក​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ខណៈ​តម្លៃ​ខ្ទឹម​ស្លឹក​ធ្លាក់​ថ្លៃ​មិន​គ្រប់​នឹង​ថ្លៃដើម​ដែល​បាន​ចំណាយ បណ្តាល​ឲ្យ​បងប្អូន​កសិករ​ដែល​បាន​ដាំ​ដុះ​ខ្ទឹម​ស្លឹក​អះអាង​ថា​ពួក​គាត់​មួយ​ចំនួន​កំពុង​វណ្ឌ​.​ក​នឹង​បំណុល​ធនាគា​ដែល​ខ្ចី​យក​មក​ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​​ខ្ទឹម​ស្លឹក ។

លោក ជឿន កសិករ​រស់នៅ​ក្នុង​ឃុំ​ព្រែក ស្រុក​ស្អាង ខេត្តកណ្តាល តំណាង​ឲ្យ​កសិករ​ក្នុងភូមិ​ដែល​​ប្រកប​រក​ដាំ​ខ្ទឹម​ស្លឹក​បាន​ត្អូញត្អែរ​ថា ដោយសារ​តែ​ខ្ទឹម​ស្លឹក​ពុំ​មាន​តម្លៃ​ល្អ ពោល​គឺ​ចុះថោក​ស្ទើរតែ​គ្មាន​ទីផ្សារ បាន​ធ្វើ​ឲ្យ​កសិករ​ស្រក់​ទឹកភ្នែក តឹងទ្រូង​នឹង​បំណុល​ធនាគារ​ដែល​បាន​ខ្ចី​កន្លង​មក​យក​មក​ទិញ​ពូជ​ដាំ​ដុះ​នោះ ។

កសិករ​រូប​បាន​បញ្ជាក់​ថា​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា «​ខ្ទឹម​ស្លឹក​ឥលូវ​ចុះថោក​យក​តែ​មែនទែន ដោយ​តម្លៃ​បាន​ត្រឹមតែ ១០០​រៀល​ក្នុង​មួយ​គីឡូក្រាម ពោល​គឺ​តម្លៃ​នៅ​ទីផ្សារ​មិន​ឡើង​រួច​សោះ ។ ខ្ញុំ​បាន​ចំណាយ​ដើមទុន​ចុះ​ណាស់ (​ច្រើន​) ក្នុង​ការ​ដាំ​ខ្ទឹម »​។ លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ពូជ​ខ្ទឹម​ដែល​លោក​បាន​យក​មក​ដាំ​នេះ គឺ​បាន​ទិញ​ពី​គេ​ក្នុង​តម្លៃ​ជិត​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ទំ​ម្រាំ​ដាំ​រហូត​ដល់​ពេល​ដក​សម្រាប់​លក់​ឲ្យ​ឈ្នួ​ញ​បាន​ចំណ​យ​ថ្លៃដើម ច្រើន ដូច​ជា​ចំណាយ​ទៅ​លើ​ជី ដែល​ជី​មាន​តម្លៃ​ថ្លៃ​មិន​ចុះ ខណៈ​តម្លៃ​សាំង​ក៏​ថ្លៃ​មិន​ចុះ​ដូច​គ្នា ហេតុ​ដូច្នេះ​ហើយ​ចំណូល​ពី​ការ​លក់​នូវ​ខ្ទឹម​ស្លឹក មិន​គ្រប់​ថ្លៃដើម​ដែល​បាន​ចំណាយ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ជា​កសិករ​ប្រឈម​មុខ​នឹង​បំណុល​ដែល​បាន​ជំពាក់​លុយ​ធនាគារ​។

លោក ជឿន បាន​បញ្ជាក់​ថា «​ទីផ្សារ​ខ្ទឹម​ស្លឹក​អត់​មាន ប្រជាពលរដ្ឋ​ខំ​ធ្វើ​បាន​មក​ចុះថោក​ស្ទើរ​គ្រប់​ប្រភេទ​។ ខ្ញុំ​ទិញ​ជី​ពី​គេ ប្រេង​ពី​គេ​ថ្លៃ​គ្រប់មុខ តែ​ដល់​ពេល​ខ្ទឹម​ទទួល​បាន​ផល​ចុះថោក​រហូត​។ ពេល​មុន​ៗ​ពោល​គឺ​តម្លៃ​ខ្ទឹម​ស្លឹក​អាច​លក់​បាន​ក្នុង​មួយ​គីឡូ​តម្លៃ ជាង​៣០០០​រៀល តែ​ពេល​ចុះថ្លៃ​បាន​ចុះថោក​រហូត​មក​ដល់​នៅ​ត្រឹមតែ ១០០០​រៀល​ក្នុង​មួយ​គី​ឡួ​ក្រាម​»​។

ជាមួយ​គ្នា​នោះ​ដែរ​កសិករ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​ខ្ទឹម​ស្លឹក​ចុះថោក​ដល់​កម្រិត​នេះ​ក៏​ដោយ មិនមែន​សុទ្ធតែ​លក់​ចេញ​បាន​ទាំង​អស់នោះ​ទេ ព្រោះតែ​ពេល​ខ្លះ​ឈ្នួ​ញ​ក៏​មក​យក​ខ្ទឹម​មួយ​ចំនួន​ដែល​គេ​ចាត់ទុកជា​ខ្ទឹម​ល្អ តែ​គេ​ក៏​បដិសេធ​មិន​យក ដោយ​លើក​ឡើង​ថា​ខ្ទឹម​ស្លឹក​មិនល្អ ហេតុ​ដូច្នេះ​ពេល​ខ្លះ​បង្ខំចិត្ត​ទុក​ខ្ទឹម​ស្លឹក​ដែល​ឈ្មួញ​មិន​ទិញ​ទុក​ធ្វើ​ពូជ​ក៏​មាន​។

លោក​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ពិបាក​និយាយ​ណាស់ ពេល​ខ្លះ​របស់​ល្អ​គេ​នៅ​រើស​ទៀត​។ គេ​រើស​ទាំង​ខ្ទឹម​ខ្ចី ក៏​គេ​មិន​យក មិនសូវ​មាន​មើម​ក៏​គេ​មិន​យក​។ តែ​ខ្ញុំ​ទិញ​ថ្នាំ​មក​បាញ់ ថ្លៃ​បាញ់​ស្ទើ​រ​រាល់​ថ្ងៃ ដោយ​ក្នុង​មួយ​ធុង​អស់ប្រាក់​ប្រមាណ​៥​ម៉ឺន​រៀល ឬ​លើស​ពី​នេះ »​។ កសិករ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា​ប្រសិនបើ​ខ្ទឹម​ស្លឹក​នេះ​ស្ថិត​ក្នុង​តម្លៃ​៣០០០​រៀល ឬ​លើស​ពី​នេះ​ប្រជា​កសិករ​មិន​ខាត​នោះ​ទេ ចំណេញ​បាន​បន្តិចបន្តួច ឬ​ក៏​អាច​រួច​ដើម​។

ផ្ទុយ​ទៅ​វិញ លោក​បន្ត បើ​ខ្ទឹម​ថោក​មក​ត្រឹម​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​បែប​នេះ​ប្រជា​កសិករ​មិន​រួចខ្លួន​ថ្លៃដើម​ទិញ​ពូជ​នោះ​ទេ ។ កាន់តែ​អាក្រក់​នោះ​គឺ​នៅ​ជំពាក់​ថ្លៃ​ឈ្នួល​ដកស្មៅ​ដល់​កម្មករ​ផង​ដែរ ព្រោះថា​មួយ​ថ្ងៃ​តម្លៃ​តម្លៃ​ឈ្នួល​ពលកម្ម​ដកស្មៅ​គឺ ២៥,០០០​រៀល ចំណែក​អ្នក​ជញ្ជូន​ចំបើង​រាយ​ៗ​ក៏​អស់ ៤០,០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ។

ក្នុង​ដៃ​កំពុង​កាន់​ខ្ទឹម​ស្លឹក​មួយ​បាច់​ធំ​នៅ​ក្នុង​ចំការ​របស់​ខ្លួន លោក ជឿន តំណាង​ឲ្យ​ប្រជា​កសិករ​ដែល​ដាំ​ខ្ទឹម​នៅ​ក្នុងស្រុក​បាន​ពោល​ឡើង​ទាំង​មុខស្ងួត អស់សង្ឃឹម​នឹង​ការ​រក​លុយ​សងបំណុល​ធនាគារ ។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង មន្ទីរ​កសិកម្ម ជាដើម ឲ្យ​ជួយ​ពង្រឹង​ទីផ្សារ​បន្លែ​ជូន​ប្រជាពលរដ្ឋ​ផង ។

លោក​បាន​ពោល​ស្នើ​យ៉ាង​ដូច្នេះ​ថា «​ព្រោះថា​បន្លែ​ដែល​យើង​បាន​ដាំ​ដុះ​គឺ​គ្មាន​ទីផ្សារ ឬ​តម្លៃ​ដំណាំ​ចុះថោក​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​កសិករ​ជំពាក់​លុយ​ធនាគារ និង​ជំពាក់​ទំនិញ​ចិន​ដែល​បងប្អូន​យើង​បានជា​វយ​កមក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​» ។ លោក​បាន​លើក​ឡើង​ទៀត​ថា​នៅ​ក្នុង​ស្រុង​ស្អាង និង​ស្រុក កោះធំ គឹ​ជា​តំបន់​មួយ​សម្បូរ​ដោយ​បន្លែ ប៉ុន្តែ​បើ​បន្លែ​គ្មាន​ទីផ្សារ​ពោល​គឺ​ថោក​បែប​នេះ ប្រជាពលរដ្ឋ​និង​ជួប​ការ​លំបាក​ប្រ​ឈ​មុខ​នឹង​ខ្ពស់​នឹង​បំណុល​ធនាគារ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​កសិកម្ម​។

ចំណែក​កសិករ​ដែល​ដាំ​ខ្ទឹម​ស្លឹក​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ដាំ​ខ្ទឹម​មិន​ដែល​ត្រូវ​ថ្លៃ​នោះ​ទេ គឺ​ចំ​ពេល​ថោក​រហូត ដែរ​ធ្វើ​លោក​ខាត​និង​ជំ​ជាក់​គេ​។ លោក​ក៏​ស្នើ​ដល់​រាជរដ្ឋាភិបាល​គួរ​មាន​វិធានការ​លើ​តម្លៃ​បន្លែរ ពិសេស​នោះ​ខ្ទឹម​ស្លឹក​នេះ​ធ្វើ​យ៉ាង​មាន​តម្លៃ​សមរម្យ​ដើម្បី​ឲ្យ​ប្រជា​កសិករ​ជា​អ្នក​ដាំ​មាន​កំលាំងចិត្ត​ដាំ ជាង​ទទួល​បាន​ប្រាក់​សម្រាប់​ដោះស្រាយ និង​សង​ធន​ធា ឬ​ទំនិញ​ផង​។ លោក​ក៏​ស្នើ​ដល់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងកសិកម្ម​គួរ​និង​ការ​នាំ​យក​បន្លែរ ខ្ទឹម​ស្លឹក ពី​បណ្តា​ប្រទេស​ជិតខាង​មក​ចេញ​លើ​ទីផ្សារ​កម្ពុជា ។ ព្រោះថា​ការ​នាំ​ចូល​បន្លែរ​នេះ​ក៏​ជា​ហេតុ​ធ្វើ​ប​ន្លៃ​រ​របស់​កសិករ​ចុះថោក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​កសិក​នៅ​ស្រុក​ស្អាង​ចំពោះ​ការ​ចុះថោក​ខ្ទឹម​ស្លឹក​នេះ​ដូច​គ្នា​នឹង ប្រជា​កសិក​នៅ​ខេត្ត​កំពង់​ឆ្នាំ​កាល​ពេល​កន្លង​មក​ផង​ដែរ ។ សួ​ម​ជម្រាប​ថាបើ​តាម​ប្រជា​កសិករ​នៅ​ក្នុងស្រុក​ស្អាង​បាន​អះអាង​ទីផ្សារ​បន្លែង​ស្ទើ​គ្រប់មុខ ហើយ​គ្មាន​ទីផ្សារ ពោល​គឺ​ចុះថោក​ស្ទើរ​​ទាំង​អស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ