ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ឆ្លង​ដែន បុរស​ម្នាក់​បង្ខំ​នាង​ទៅ​ចិន តែ​នាង​មិន​ព្រម​ ឆោឡោ​មុខ​អាកាស​​​​យាន​ដ្ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្នេហា​ឆ្លង​ដែន បុរស​ជនជាតិ​ចិន​ម្នាក់​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​ខ្មែរ​និង​រស់នៅ​ដូច​ជា​ប្ដី​ប្រពន្ធ ខណៈ​ដែល​នាង​ធ្វើ​ជា​ពល​ការិនី​នៅ​ឯ​ប្រទេស​ចិន​។ លុះ​ចប់​អាណត្តិ​នាង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ស្រាប់តែ​បុរស​ចិន​រូប​នោះ​មក​តាម​រក​នាង​ដល់​ស្រុក​នឹង​ស្នាក់​នៅផ្ទះ​នាង​មួយ​រយៈ រហូត​ដល់​ថ្ងៃ​ត្រូវ​ត្រឡប់​ទៅ​វិញ​នាង​ក៏​ជូន​ដំណើរ​ឡើង​យន្តហោះ ប៉ុន្តែ​បុរស​រូប​នេះ​បាន​បង្ខំ​ឲ្យ​នាង​ទៅ​ចិន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្នេហា​ឆ្លង​ដែន បុរស​ជនជាតិ​ចិន​ម្នាក់​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​ខ្មែរ​និង​រស់នៅ​ដូច​ជា​ប្ដី​ប្រពន្ធ ខណៈ​ដែល​នាង​ធ្វើ​ជា​ពល​ការិនី​នៅ​ឯ​ប្រទេស​ចិន​។ លុះ​ចប់​អាណត្តិ​នាង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ស្រាប់តែ​បុរស​ចិន​រូប​នោះ​មក​តាម​រក​នាង​ដល់​ស្រុក​នឹង​ស្នាក់​នៅផ្ទះ​នាង​មួយ​រយៈ រហូត​ដល់​ថ្ងៃ​ត្រូវ​ត្រឡប់​ទៅ​វិញ​នាង​ក៏​ជូន​ដំណើរ​ឡើង​យន្តហោះ ប៉ុន្តែ​បុរស​រូប​នេះ​បាន​បង្ខំ​ឲ្យ​នាង​ទៅ​ចិន តែ​នាង​មិន​ព្រម ទើប​មានការ​ប្រវាយប្រតប់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ទាំង​បុរស​ជនជាតិ​ចិន​ខាងលើ រួម​ជាមួយនឹង​ស្ត្រីជន​ជាតិខ្មែរ​ដែល​ជា​សង្សារ​នោះ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក្រោយ​ពី​មានការ​បង្ខិតបង្ខំ​ឲ្យ​នាង​ទៅ​ប្រទេស​ចិន​ជាមួយ​បែប​នេះ ស្ត្រី​ខាងលើ​បាន​នាំ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​ទី​១ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។

បើ​តាម​ស្ត្រី​ខ្មែរ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា នាង​មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ចាម ហើយ​ជា​អតីត​ពល​ការិនី​ធ្វើ​ការងារ​នៅ​ប្រទេស​ចិន​ក្នុង​ពេល​កន្លង​មក​ផង​ដែរ មិនតែប៉ុណ្ណោះ​អំឡុង​ពេលធ្វើការ​ងារ​នៅ​ទីនោះ នាង​មាន​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ ព្រមទាំង​រស់នៅ​ជាមួយ​គ្នា​ឯ​ស្រុក​ចិន​ដូច​ប្តី​ប្រពន្ធ​ថែម​ទៀត​ផង​។ លុះ​ពេល​ចប់​អាណត្តិ នាង​ក៏​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ចោល​ប្រុស​ស្នេហ៍​អស់​ច្រើន​ខែ​មក​ហើយ ។ លុះ​ប៉ុន្មាន​ថ្ងៃមុន​នេះ ប្រុស​ស្នេហ៍​បាន​តាម​មក​រក​នាង​ដល់​ផ្ទះ​នៅ​ឯ​ខេត្តកំពង់ចាម ហើយ​បាន​ស្នាក់​នៅ​ទីនោះ​មួយ​រយៈ​។

ស្ត្រី​រូប​នេះ​បន្ត​ថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ប្រុស​ថ្លៃ​ដល់​ពេល​កំណត់​វិល​ទៅ​ប្រទេស​ចិន​វិញ ហើយ​បាន​សុំ​ឲ្យ​នាង​ជូន​ដំណើរ​ឡើង​យន្តហោះ នាង​ក៏​ព្រម​ជូន​ដំណើរ ប៉ុន្តែ​ពេល​​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្រាប់តែ​ប្រុស​ស្នេហ៍​បង្ខំ​ឲ្យ​នាង​ឡើង​យន្ត​ហោះ​ទៅ​ស្រុក​ចិន​ជាមួយ​គេ តែ​នាង​មិន​ព្រម ព្រោះ​គ្មាន​ឯកសារ​ត្រូវ​ទៅ​រស់នៅ​ទីនោះ​ទេ ម្យ៉ាង​ទៀត​ក៏​មិន​ចង់ទៅ​រស់នៅ​ស្រុក​ចិន​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​ស្រាប់តែ​ប្រុស​បណ្ដូលចិត្ត ខឹង​យ៉ាង​ខ្លាំង​ក៏​ប្រវាយប្រតប់​ជាមួយ​នាង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ​តែ​ម្តង បន្ទាប់​មក​អ្នក​រត់​ម៉ូតូឌុប​នៅ​ជិត​នោះ​បាន​មក​ជួយ​ឃាត់ ហើយ​នាង​ក៏​បាន​នាំ​បុរស​ជនជាតិ​ចិន​រូប​នោះ​ទៅ​កាន់​ប៉ុស្តិ៍​កា​កាប​ទី​១ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។

បើ​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មានរឿង​បែប​នេះ នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​ហៅ​អ្នក​ទាំង​២​ចូល​ជួប​ដោះស្រាយ​គ្នា​នៅ​ក្នុង​ប៉ុស្តិ៍ ទើប​បន្តិច​ក្រោយមក​បុរស​ជនជាតិ​ចិន​ខាងលើ​នោះ សុំ​ទោស​នាង​ជា​សង្សារ និង​សុំ​ចាកចេញ​ទៅ​ប្រទេស​ចិន​វិញ បាត់​ស្រមោល​តែ​ម្តង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ