ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បទ​ឈប់​បា.ញ់​គ្នា​មួយ​ នៅ​លី​ប៊ី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា ប្រកាស​នា​ថ្ងៃ​ទី​១១​មក​រា ពី​បទ​ឈប់​បាញ់​គ្នា​ក្រោយ​រយៈពេល​ច្រើន​ខែ​នៃ​ការ​ប្រយុទ្ធ​គ្នា ដើម្បី​ដណ្ដើម​ត្រួតត្រា​រដ្ឋ​ធានី​ទ្រី​ប៉ូ​លី បន្ទាប់​ពី​ការ​អំពាវនាវ​ឲ្យ​មាន​បែប​នេះ​ពី​សំណាក់​ក្រុង​មូ​ស្គូ​និង​ក្រុង​អង់កា​រ៉ា​។ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​សម​ភាគី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន ដែល​ជា​តួអង្គ​គន្លឹះ​នៃ​ជម្លោះ​នោះ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៨​មក​រា…

ប្រទេស​លី​ប៊ី ៖ បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា ប្រកាស​នា​ថ្ងៃ​ទី​១១​មក​រា ពី​បទ​ឈប់​បាញ់​គ្នា​ក្រោយ​រយៈពេល​ច្រើន​ខែ​នៃ​ការ​ប្រយុទ្ធ​គ្នា ដើម្បី​ដណ្ដើម​ត្រួតត្រា​រដ្ឋ​ធានី​ទ្រី​ប៉ូ​លី បន្ទាប់​ពី​ការ​អំពាវនាវ​ឲ្យ​មាន​បែប​នេះ​ពី​សំណាក់​ក្រុង​មូ​ស្គូ​និង​ក្រុង​អង់កា​រ៉ា​។

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​សម​ភាគី​តួ​ក​គី​លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន ដែល​ជា​តួអង្គ​គន្លឹះ​នៃ​ជម្លោះ​នោះ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៨​មក​រា ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា ចាប់ពី​ថ្ងៃ​ទី​១២​មក​រា​ម៉ោង​សូន្យ​ម៉ោង​ក្នុងស្រុក​ទៅ​។ ចំណែក​សេនាប្រមុខ​ហា​ហ្វ​តា​ពី​ដំបូង​បាន​បដិសេធ​ហើយ​គ្រោង​បន្ត​ការ​វាយលុក​របស់​ខ្លួន​។

ប៉ុន្តែ​ទីបំផុត​កងកម្លាំង​របស់​លោក​ប្រកាស​នា​ថ្ងៃ​ទី​១១​មក​រា ទទួលយក​បទ​ឈប់​បាញ់​គ្នា​នេះ តែ​ដោយ​ព្រមាន​ក្នុង​សេចក្ដី​ប្រកាស​ខ្លី​មូ​យ​ថា ខ្លួន​នឹង​តបត​វិញ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ក្នុង​ករណី​ខាង​គូសត្រូវ​រំលោភ​បំពាន​បទ​ឈប់​បាញ់​គ្នា​។

មុន​ការ​ប្រកាស​របស់​សេនាប្រមុខ​ហា​ហ្វ​តា លោកពូ​ទី​ន​និង​អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល បាន​ជួប​គ្នា​នា​ថ្ងៃ​ទី​១១​មក​រា​នៅ​ក្រុង​មូ​ស្គូ ក្នុង​ឋានៈ​ជា​អាជ្ញាកណ្ដាល​ក្នុង​ជម្លោះ​នេះ​នៅ​លី​ប៊ី ដែល​ក្រុង​ប៊ែ​រ​ឡាំង​សង្ស័យ​ថា​អាច​ក្លាយជា​ស៊ី​រី​ទី​២៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ