ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញ​ការ​ទាមទារ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ ទើប​ចរចា​ទៀត

4 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​សហរដ្ឋអាមេរិក ៖ អតីត​បេសកជន​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង លោក​KIM KYE GWAN ថ្លែង​កាលពី​ថ្ងៃ​ទី​១១​មក​រា​ថា ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​នឹង​អាច​ធ្វើ​ឡើង​វិញ ទាល់​តែ​អា​មេ​រិ​ក​ព្រម​ទទួលយក​ពេញលេញ​បណ្ដា​ការ​ទាមទារ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។ លោក​KIM…

កូរ៉េ​ខាងជើង​-​សហរដ្ឋអាមេរិក ៖ អតីត​បេសកជន​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង លោក​KIM KYE GWAN ថ្លែង​កាលពី​ថ្ងៃ​ទី​១១​មក​រា​ថា ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​នឹង​អាច​ធ្វើ​ឡើង​វិញ ទាល់​តែ​អា​មេ​រិ​ក​ព្រម​ទទួលយក​ពេញលេញ​បណ្ដា​ការ​ទាមទារ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

លោក​KIM KYE GWAN បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៅ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​នឹង​មិន​ចូលរួម​ដាច់ខាត​ក្នុង​ការ​ចរចា​ស្ដី​ពី​នុយក្លេអ៊ែរ​របស់​ខ្លូ​ន ដោយ​គ្មាន​ការ​សម្រាល​​ទណ្ឌកម្ម​មួយ​ផ្នែក​ដូចដែល​ខ្លួន​បាន​ស្នើ ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​ដែល​ទ័លច្រក​នៅ​ក្រុង​ហាណូយ រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​ឡើយ​។

ការ​អះអាង​បែប​នេះ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA​ធ្វើ​ឡើង​បន្ទាប់​ពីសារ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល របស់​មេដឹកនាំ​កូរ៉េ​ខាងជើង ដែល​គំរាម​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​ថ្មី ប្រឈម​មុខ​នឹង​ការ​ចរចា​ដែល​ជាប់​គាំង​ជាមួយ​សហរដ្ឋអាមេរិក​។

លោក​KIM KYE GWAN​បន្ត​ថា​គេ​អាច​និយាយ​ថា ការ​បើក​ឡើង​វិញ​នូវ​ការ​ចរចា រវាង​កូរ៉េ​ខាង​ជើង​និង​អា​មេ​រិ​ក​អាច​ធ្វើ​ទៅ​បាន ក្នុង​លក្ខខណ្ឌ​ដែល​អា​មេ​រិ​ក​ព្រមព្រៀង​លើ​បណ្ដា​សំណើ​ដែល​ក្រុង​ព្យុ​ង​យ៉ាង​លើក​ឡើង តែ​យើង​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក​មិន​បាន​ត្រៀម​ឬ​អាច​ធ្វើ​បាន​ឡើយ​។ យើង​ដឹង​ច្បាស់​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ ហើយ​យើង​នឹង​ដើរ​តាម​ផ្លូវ​របស់​យើង​៕ ដកស្រង់​ចេញពី​វេបសាយ ៖ yna (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ