ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់មិននៅ គាស់ខ្ទេចគាស់ខ្ទីយក​អស់គ្មាន​សល់​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​រាប់​ពាន់​ដុល្លារ ស្ថិត​នៅ​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ មាន​ករណី​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​រាប់​ពាន់​ដុល្លារ ស្ថិត​នៅ​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ង​យ វិ​ជ្ជ​នី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ដូន​កែន សង្កាត់​សំរោង ក្រុង​សំរោង​ខេត្ត ឧត្ដរមានជ័យ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់​ដែក​ចំរឹង​បង្អួច ចូល​ក្នុងផ្ទះ ដែល​ម្ចាស់​ចាក់សោ​ទ្វារ​ចោល​មិន​នៅ (​ដោយ​ម្ចាស់ផ្ទះ​ច្រើន​ទៅ​ដេក​នៅ​គ្លីនិក​ក្បែរ​ផ្សារ​) ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ចូល​ដល់​ក្នុងផ្ទះ​​រួចហើយ​ក៏​ឆ្កឹះ​យក​ឧបករណ៍​ម៉ាស៊ីន​ផ្ទុក​ទិន្ន័យ​កាមេរ៉ា​សុវត្ថិភាព រួច​វាយ​បំបែក​ទូដែក​ផ្នែក​ខាងក្រោយ លួច​យក​របស់​មាន​តំលៃ​មួយ​ចំនួន​មាន​ដូច​ជា លុយ​ចំនួន៣​ពាន់​ដុល្លារ​, ចិញ្ចៀន​ប្លា​ទី​នរូ​ប​ក្បាល​ពស់មាន​ដាំ​ត្បូង​ពេជ្រ​១​វង់​, ខ្សែដៃ​មាស​២​ខ្សែ និង​កង​ប្លា​ទី​ន​ចំនួន​៣​មាន​ទម្ងន់​៣​ជី ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន នឹង​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ