ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ចតាមផ្លូវភ្លាម ខលប្រាប់បក្ខពួក នៅសល់ត្រឹមវត្ថុតាង​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ចំណុច​តំបន់​មុំ​បី​ដែល​មាន​ព្រំប្រទល់​មួយ​ផ្នែក​ជាប់​ស្រុក​មុខកំពូល​, ស្រុក​បា​ធា​យ​និង​ស្រុក​កងមាស ដោយ​ដកហូត​បាន​អាវុធ​វែង​កែ​ច្នៃ​១​ដើម រួម​នឹង​សម្ភារៈ​ផ្សេង​ៗ ចំណែក​ក្រុម​អ្នកលេង​ល្បែង​បាន​នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​អស់​។…

ខេត្តកំពង់ចាម ៖ លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ស្ថិត​នៅ​ត្រង់​ចំណុច​តំបន់​មុំ​បី​ដែល​មាន​ព្រំប្រទល់​មួយ​ផ្នែក​ជាប់​ស្រុក​មុខកំពូល​, ស្រុក​បា​ធា​យ​និង​ស្រុក​កងមាស ដោយ​ដកហូត​បាន​អាវុធ​វែង​កែ​ច្នៃ​១​ដើម រួម​នឹង​សម្ភារៈ​ផ្សេង​ៗ ចំណែក​ក្រុម​អ្នកលេង​ល្បែង​បាន​នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​អស់​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០​មក​រា ឆ្នាំ​២០២០ នៅ​ក្នុង​ឃុំ​ព្រែក​កុយ ។​

លោក​មឿ​ន ផា អភិបាលស្រុក​កងមាស ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​សង្វៀន​បញ្ជល់មាន់​បើក​លួចលាក់​ដោយ​ខុសច្បាប់​ខាងលើ​នេះ ត្រូវ​បាន​គេ​បើក​លេង​ទើបតែ​ពេល​ថ្មី​ៗ​នេះទេ​ ហើយ​ក្រុម​អ្នក​ដែល​លេងល្បែង​ភាគច្រើន​គឺ​មក​ពី​រាជធានី​ភ្នំពេញ គេ​បាន​ណាត់គ្នា​លេង​យ៉ាងច្រើន​១​ម៉ោង​ទៅ​២​ម៉ោង​នឹង​ឈប់​លេង ហើយ​នាំ​គ្នា​រុះរើ​របស់របរ​យក​ត្រឡប់​ទៅ​វិញ​។

លោក​អភិបាលស្រុក​កងមាស​បាន​ប្រាប់​បន្ត​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទើប​លោក​អភិបាលខេត្ត គ្រាន់តែ​បានដឹង​ថា​មាន​គេ​បើក​លេងល្បែង​បញ្ជល់មាន់​នៅ​ត្រង់​ចំណុច​គុ​ហេរ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ក៏​បាន​ចេញ​ប្រតិបត្តិការ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ចុះ​មក​បង្ក្រាប​ជា​បន្ទាន់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ប៉ុន្តែ​មិន​ទាន់​ចុះ​មក​ដល់​ផង ក្រោយ​ពី​​ក្រុម​អ្នកលេង​ល្បែង​ដែល​បានឃើញ​សមត្ថកិច្ច​ដាក់​កម្លាំង​ពង្រាយ​តាម​ដងផ្លូវ ​ហើយ​ដឹង​ថា​ មាន​សមត្ថកិច្ច​ចុះ​មក​បង្ក្រាបនោះ​ ទើប​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ដល់​បក្ខពួក​ឲ្យ​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​សមត្ថកិច្ច​ចុះ​មក​ដល់​ចំណុច​សង្វៀន​បញ្ជល់មាន់ ដកហូត​បាន​អាវុធ​វែង​កែ​ច្នៃ​១​ដើម រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​សម្រាប់​រុំ​ខ្នាយ​មាន់ ចំណែក​ម្ចាស់​ដី​វិញ​មិន​បាន​នៅ​ទី​នេះ​ទេ ដោយ​បាន​ទៅ​រស់នៅ​ឯ​ខេត្តស្ទឹងត្រែង​។ ក្រោយ​ពី​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត រូប​លោក​បាន​ដាក់​កម្លាំង​ឱ្យ​នៅ​ប្រចាំការ​ឃ្លាំមើល​ក្រែង​មាន​ក្រុម​ញៀន​ល្បែង​បន្ត​បើក​លេង​បញ្ជល់មាន់​លួចលាក់ ដោយ​ខុស ច្បាប់​បន្ត​ទៀត ជាមួយ​នោះ​បាន​ប្រគល់​ភារកិច្ច​ជូន​លោក​អភិបាលរង​ស្រុក​កងមាស​ម្នាក់​ទទួលខុសត្រូវ​។

លោក​មឿ​ន ផា អភិបាលស្រុក​កង់មាស​បញ្ជាក់​ថា នៅ​ត្រង់​ចំណុច​ដែល​គេ​លួច​លេងល្បែង​បញ្ជល់មាន់​ខាងលើ​នេះ​ស្ថិត​នៅ​តំបន់​ចំកាត់​មាត់​ញក​ដាច់​ស្រយាល ប្រសិនបើ​សមត្ថកិច្ច​នៅ​ស្រុក​កងមាស​ចុះ​ទៅ​បង្ក្រាប​ទាល់តែ​ជិះទូក​កាត់​បឹង ទើប​អាច​ទៅ​ដល់​បាន​។ ទីកន្លែង​នេះ​គឺ​ចុះ​ពី​ស្ពានបេតុង​ទី​២៣​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦ ហើយ​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​គឺ​សុទ្ធសឹងតែ​មក​ពី​រាជធានី​ភ្នំពេញ ដែល​គេ​បាន​ណាត់​យក​តំបន់​នេះ​ជា​កន្លែង​បញ្ជល់មាន់​។

តាម​ការ​ណែនាំ​របស់​អភិបាលខេត្ត គឺ​មាន​វិធានការ​តឹង​រឹង​នឹង​មិន​អនុញ្ញាត​ឲ្យ​បើក​លេងល្បែង​បញ្ជល់មាន់​នៅ​ក្នុង​ឃុំ​ព្រែក​កុយ និង​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុងស្រុក​កងមាស ជា​ដាច់ខាត​ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ