ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្ងាត់​ល្អ ជាង​១០​នាក់​ធ្វើ​សកម្ម​ភាព យុវជន​២​នាក់​ភ័យ​ពេក​ដក​សោ​រត់​គេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធាំ​នី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មើល​សាច់ញាតិ​នៅ​មន្ទីរពេទ្យ​វិញ ស្រាប់តែ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ប្រដាប់​ដោយ​ដំបង ខ្សែ​ក្រ​វ៉ា​ត់​ប្រមាណ​ជាង​១០​នាក់ ដេញ​ស្ទាក់​វាយ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ តែ​មិន​សម្រេច ព្រោះតែ​ម្ចាស់​ម៉ូតូ​ភ័យ​ពេក​ក៏​នាំ​គ្នា​ដក​កូនសោ…

រាជ​ធាំ​នី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មើល​សាច់ញាតិ​នៅ​មន្ទីរពេទ្យ​វិញ ស្រាប់តែ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ប្រដាប់​ដោយ​ដំបង ខ្សែ​ក្រ​វ៉ា​ត់​ប្រមាណ​ជាង​១០​នាក់ ដេញ​ស្ទាក់​វាយ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ តែ​មិន​សម្រេច ព្រោះតែ​ម្ចាស់​ម៉ូតូ​ភ័យ​ពេក​ក៏​នាំ​គ្នា​ដក​កូនសោ រួច​រត់គេច ហើយ​ក្រុម​ក្មេង​ស្ទាវ​វាយ​កាច់​ស្លាក​លេខ​ម៉ូតូ​ខ្ទេច គាប់​ជូន​ត្រូវ​កម្លាំង​ប៉ូលិស​ល្បាត​ឃើញ ក៏​ផ្អើល​នាំ​គ្នា​រត់គេច​បាត់​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ នៅ​ស្តុ​ប​ណូ​គា លើ​ផ្លូវ​២៧១ កែង​ផ្លូវ​២០០៤ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​សម្តី​យុវជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គេ​ទាំង​២​នាក់ វិល​ត្រឡប់​មក​ពី​មើល​ក្រុម​គ្រួសារ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្នុង​បំណង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ខណ្ឌ​សែន​សុខ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម​1O-2527 ជិះ​ឌុ​ប​គ្នា តាម​ផ្លូវ​២៧១ ពី​ត្បូង​ទៅ​ជើង ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ប្រដាប់​ដោយ​ដំបង ខ្សែ​ក្រ​វ៉ា​ត់ ដេញ​តាម​ពីក្រោយ ស្ទាក់​វាយ ដោយ​ពួក​គាត់​ភ័យ​ពេក​ក៏​ដក​សោ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង ប៉ុន្តែ​ក្រុម​ជនសង្ស័យ​នោះ វាយ​កាច់​ស្លាក​លេខ​ម៉ូតូ​ខ្ទេច តែ​គាប់​ជួន​ពេល​នោះ​កម្លាំង​ល្បាត​របស់​ប៉ូលិស​បាន​មក​ដល់ ក្រុម​ជនសង្ស័យ​ក៏​ផ្អើល​នាំ​គ្នា​រត់គេច​បាត់​អស់​តែ​ម្តង ។

តាម​មតិ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រូបភាព​ហិង្សា​ខាងលើ​នេះ ជនល្មើស​មាន​គ្នា​ច្រើន ជា​ញឹក​ញាប់​មក​ហើយ​ពេល​យប់​ស្ងាត់ ដេញ​វាយ​អ្នកដំណើរ បើ​មានឱកាស​ល្អ​យក​ម៉ូតូ​តែ​ម្តង តែ​បើ​សិនជា​យក​មិន​ទាន់​ទេ គេ​ថា រឿង​ហឹ​ង្សា ធាតុ​ពិត​គោលបំណង​របស់​ក្រុម​ជនល្មើស ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​តែ​ម្តង ដូច​ករណី​យុវជន​២​នាក់​ខាងលើ កុំ​បាន​កម្លាំង​ប៉ូលិស​ល្បាត​មក​ទាន់ ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​រត់គេច​បាត់​អស់ ។

ក្រោយ​កើតហេតុ ម៉ូតូ​ខ្ទេច បាក់​អស់ យុវជន​រង​គ្រោះ​ទាំង​២​នាក់ មាន​តែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ ដើម្បី​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ក្រុម​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ