ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​កន្លែង​ហាត់ប្រាណ ចប់​ត្រឹម​សមត្ថកិច្ច​បង្កប់​ក្នុង​ចំណោម​ពលរដ្ឋ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើការ​ស្រាវ​ជ្រាវ​និង​ល្បាត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​នៅ​កន្លែង​ហាត់ប្រាណ​នៅ​ជិត​មាត់​ស្ទឹង​សៀមរាប កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​។ ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើការ​ស្រាវ​ជ្រាវ​និង​ល្បាត​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​នៅ​កន្លែង​ហាត់ប្រាណ​នៅ​ជិត​មាត់​ស្ទឹង​សៀមរាប កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ឈុ​ន ឧត្តម ហៅ​អា​ខ្មៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​ក្នុងភូមិ​ចំបក់ ឃុំ​អូរ​ចំបក់ ស្រុក​តាកែវ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ប៉ូលិស​ជំនាញ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប នឹង​បានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម សេនីយ៍ ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដាក់​កម្លាំង​ល្បាត​ពួនស្ទាក់​ចូល​ទៅ​កន្លែង​ហាត់ប្រាណ​ក្បែរ​ស្នាក់​ការ​ប៉ូលិស​ចរាចរណ៍​មាត់​ស្ទឹង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុងធ្វើការ​ដើរ​ល្បាត​ពួនស្ទាក់​បង្កប់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​កំពុង​ហាត់ ប្រាណ​នៅ​ក្បែរ​ស្នាក់​ការ​ប៉ូលិស​ចរា​ចរណ៍​មាត់​ស្ទឹង ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ពាក់អាវ​ក្រណាត់​ដៃខ្លី​ពណ៌​ទឹកប៊ិច ស្លៀក ខោ​ក្រណាត់​ជើងវែង ពណ៌​ប្រផេះ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ទុក​នៅ​ចំណុច​ខាងក្រោយ​ហាង​កាហ្វេ​អ៊ី​ន​ថា​និ​ន ទល់មុខ​បន្ទប់ទឹក ស្ថិត​នៅ​ភូមិ​មណ្ឌល ២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​រួច ជនសង្ស័យ​បាន​បណ្តើរ​ម៉ូតូ​ចេញ​ហើយ​រុញ​ទៅ​ទិស​ខាងជើង​ក្រោយ​មន្ទីរ​ទេសចរណ៍​ចាស់ ដោយ​មានការ​សង្ស័យ ទើប​កម្លាំង​ជំនាញ​បាន​កាក់​បំរុង​សួរនាំ​ដែរ តែ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ ហើយ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​បាន​នៅ​ចំណុច​សួន ច្បា​របឹង​ហ្កា​ឡូ មុខ​មហាសណ្ឋាគារ​អង្គរ ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

បន្ទាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថកិច្ច​ឆែកឆេរ​ក្នុង​ខ្លួន​រក​ឃើញ​សោ​អក្សរ​តេ​(T) ចំនួន​២​គ្រាប់ ដង​កាច់​សម្រាប់​សោ​ម៉ូតូ​ចំនួន និង​គ្រាប់​ឆក់​សំរាប់​បើក​គំរប​សោ​សុវត្ថិភាព​ចំនួន​បី​គ្រាប់​។

ក្រោយ​ពេល​សួរនាំ ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ប្រាកដ​មែន ដោយ​មាន​បក្ខពួក​ជា​អ្នក​ចាំ​មើល និង​បោះដៃ​ឲ្យ​ពាក់អាវ​ក្រណាត់​ដៃ​វែង ពណ៌​ស និង​ពាក់មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពុំ​ចាំ​ស្លាក​លេខ បាន​រត់គេច​ខ្លួន​បាត់​។

លោក​វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ករណី​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​រសៀល​ថ្ងៃ​ទី​១១ ​ខែមករា​ ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ