ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ថា មិន​ចង់​​ឃើញ​​កម្ពុជា ធ្លាប់​ក្នុង​សង្គ្រាម​ម្តង​ទៀត

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា ពូក​គេ​មិន​ចង់​ឃើញ​កម្ពុជា ធ្លាក់​ក្នុង​សង្គ្រាម​ម្តងទៀត​នោះ​ទេ ។ ប្រជា​ពល​ដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់​ថា ពូក​គេ​មិន​ចង់​ឃើញ​កម្ពុជា ធ្លាក់​ក្នុង​សង្គ្រាម​ម្តងទៀត​នោះ​ទេ ។ ប្រជា​ពល​ដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន បាន​អញ្ជើញ​មក​ទទួល​ស្វាគមន៍​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ នា​រដ្ឋ Brisbane ប្រទេស​អូស្ត្រាលី នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា នេះ ក្នុង​ពេ​ដែល​ល​សម្តេច​ប្រធានរដ្ឋសភា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៨ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា APPF នៅ​ប្រទេស​អូស្ត្រាលី ។

ប្រជាពលរដ្ឋ​បាន​បង្ហាញ​ការ​គោរព នឹករលឹក និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រ​ធា​រដ្ឋ​សភា ដែល​បាន​លះបង់​កម្លាំងកាយ និង​បញ្ញា ចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុ​ល​ពត​។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​នៅ​ឯនាយ​សមុទ្រ​បាន​ថ្លែងអំណរគុណ​សម្តេច និង​ឥស្សរជន ថ្នាក់​ដឹកនាំ​ទាំងអស់ ដែល​បាន​ខិតខំ​កសាង អភិវឌ្ឍន៍​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព និង​ការ​អភិ​ឌ្ឍ​ដូច​សព្វថ្ងៃ​។

ប្រជាពលរដ្ឋ​រស់នៅ​រដ្ឋ​ប្រី​ស​បេន បាន​ជម្រាប​សម្តេច​ថា ពួក​គាត់​មិន​ចង់​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ទៀត​ឡើយ ហើយ​ពួក​គាត់​សូម​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ចេញពី​ឆន្ទៈ​ពលរដ្ឋ​នោះ​។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច ហេង សំ​រិ​ន បាន​រំលឹក​ជម្រាប​ពលរដ្ឋ​ពី​ដំណើរ​តស៊ូ​របស់​សម្តេច​នៅ​ក្នុង​ការ​រំដោះប្រទេស​ជាតិ ចេញពី​របប​អាវ​ខ្មៅ​ប៉ុ​ល​ពត តាម​រយៈ​ចលនា​តស៊ូ​២​ធ្នូ​១៩៧៨ ដែល​នាំ​មក​នូវ​ជ័យ​ជំនះ លើ​ពួក​ខ្មែរក្រហម នៅ​ថ្ងៃ ៧ មក​រា ឆ្នាំ​១៩៧៩​។

សូម​ជម្រាប​ថា បន្ទាប់​ពី​ឈប់​សម្រាក​ដើម្បី​ផ្លាស់​ប្តូរ​ជើង​យន្តហោះ នៅ​Brisbane នេះ​ហើយ សម្តេច​ប្រធានរដ្ឋសភា និង​បន្ត​ដឹកនាំ​គណៈប្រតិភូ នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​កង់​បេ​រ៉ា កន្លែង​ដែល​ប្រារព្ធ​កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ដែល​ហៅ​កាត់​ថា APPF បន្ត​ទៀត​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ