ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​សារព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​ផ្សាយ​ពី​ការ​ពិត​របស់​កម្ពុជា គឺ​ជួយ​​អភិវឌ្ឍន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផ្សាយ​ពី​ការ​ពិត​របស់​កម្ពុជា គឺ​ជួយ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ផ្សាយ​ពី​ការ​ពិត​របស់​កម្ពុជា គឺ​ជួយ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ បាន​សរសេរ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖ «​អរគុណ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ផ្សាយ​ព័ត៌មាន​ពិត និង​ព័ត៌មាន​វិជ្ជមាន​ល្អ​ពី​កម្ពុជា ដែល​ជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។ សង្ឃឹមថា នឹង​បាន​ជួប​បងប្អូន​អ្នក​សារព័ត៌ មាន​ទាំងអស់​នៅ​អាទិត្យ​ក្រោយ​​នេះ​»​។ សម្រាប់​ថ្ងៃអាទិត្យ​ជា​សម្រាក សម្តេច​បាន​អរគុណ​បងប្អូន​មានដំណើរ​កំសាន្ត​ទៅ​ទីណា​ខ្លះ0x017d7 ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​យើង មាន​សុខ​សុវត្ថិភាព​ដូច​សព្វថ្ងៃ បងប្អូន​ចង់ទៅ​កំសាន្ត​សប្បាយ​នៅ​ទី​ជិត ឬ​ឆ្ងាយ​ក៏​មិន​ភ័យ​ព្រួយ​ដែរ​។

សម្តេច​តេ​ជោ ៖ «​យើង​មាន​ទីកន្លែង​កំសាន្ត​ល្អ​ៗ និង​រមណីយ​ដ្ឋា​ស្អាត​ៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​។ កម្ពុជា ដាច់ខាត​ត្រូវ​តែ​មាន​ស ន្តិ​ភាព ដើម្បី​យើង​មានឱកាស និង​ពេលវេលា​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីក​ចម្រើន​»​។

សូម​ជម្រាប​ថា ទាក់ទិន​ជំនួប​អ្នក​សារព័ត៌មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី លើក​ទី​៤ នៅ​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​១៤ ខែមករា​ខាង​មុខ​នេះ នឹង​មាន​លក្ខណៈ​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ដោយសារ​មានការ​អ​ញ្ជើ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ និង​រដ្ឋ​ម ន្ត្រី​នៅ​តាម​បណ្តា​ក្រសួង​នានា​ចូលរួម​ផង​ដែរ​។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​ព័ត៌មាន និង​សោត ទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយករ​ដ្ឋា​ន​ព័ត៌មាន និង​សោត​ទស្សន៍​នៃ​ក្រសួង ព័ត៌មាន និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ជំនួប​ទទួល​អាហារ​រវាង​អ្នក​សារព័ត៌មាន​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ មាន​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ជិត​៥០០០​នាក់​។

លោក​បាន​បញ្ជាក់​ថា ៖ «​មក​ដល់​ពេល​នេះ ក្រុមការងារ​រៀបចំ​អញ្ជើញ​បាន​ចុះ​ឈ្មោះ​អ្នក​សារ​ព័ត៌មាន និង​អ្នក​ដែល​ត្រូវ​ចូលរួម​រួច​ហើយ​ជាង​៤០០០​នាក់ ហើយ​បើ​គិត​ចំនួន​អ្នក​សារព័ត៌មាន​ចូលរួម​ឆ្នាំ​នេះ​មិន​ឃ្លាតឆ្ងាយ​ពី​ចំនួន​អ្នក​សារព័ត៌មាន​ចូល​រួល​កាលពី​ឆ្នាំ​២០១៩ ។ អី​ញ្ចឹ​ង ឆ្នាំ​ខ្ញុំ​គិត​ថា អ្នក​សារព័ត៌មាន​ចូលរួម​ចន្លោះ​ពី​ជាង​៤០០០ នាក់​ទៅ​៥០០០​នាក់​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ