ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ទ្រង់​យាង​សាង​ផ្នួស

4 ឆ្នាំ មុន

ក្នុង​ព្រះ​ជន្ម​២៩​ឆ្នាំ ព្រះ​សិទ្ធត្ថ មានការ​នឿយណាយ ខ្ពើមរអើម​នឹង​រូប​សង្ខារ​យ៉ាង​ខ្លាំង​ក៏​ប្រាថ្នា ចេញ​សាង​ផ្នួស​ដើម្បី​ស្វែងរក​ព្រះធម៌​ត្រាស់​ដឹង​ក្នុង​លោក ។ នា​កណ្តាលរាត្រី​ស្ងាត់​សូន្យឈឹង​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោសអង្អែល​រាហុល​បុត្រា​ជាទី​ស្រលាញ់​ដែល​ទើបនឹង​ប្រសូត ហើយ​ងាក​បែរ​សម្លឹង​ទៅ​មហេសី​ពិម្ពា​កំពុង​លង់លក់​ក្នុង​បន្ទុំ​ជា​ចុង​ក្រោយ​ហើយ​ទ្រង់​ក៏​បាន​ដាស់​ឆន្ទ​អាមាត្យ​ឱ្យ​យក​សេះ​មក​ជូន​ព្រះ​អង្គ​ទៅ​បួស ។…

ក្នុង​ព្រះ​ជន្ម​២៩​ឆ្នាំ ព្រះ​សិទ្ធត្ថ មានការ​នឿយណាយ ខ្ពើមរអើម​នឹង​រូប​សង្ខារ​យ៉ាង​ខ្លាំង​ក៏​ប្រាថ្នា ចេញ​សាង​ផ្នួស​ដើម្បី​ស្វែងរក​ព្រះធម៌​ត្រាស់​ដឹង​ក្នុង​លោក ។

នា​កណ្តាលរាត្រី​ស្ងាត់​សូន្យឈឹង​ព្រះ​សិទ្ធត្ថ ចូល​ទៅ​បបោសអង្អែល​រាហុល​បុត្រា​ជាទី​ស្រលាញ់​ដែល​ទើបនឹង​ប្រសូត ហើយ​ងាក​បែរ​សម្លឹង​ទៅ​មហេសី​ពិម្ពា​កំពុង​លង់លក់​ក្នុង​បន្ទុំ​ជា​ចុង​ក្រោយ​ហើយ​ទ្រង់​ក៏​បាន​ដាស់​ឆន្ទ​អាមាត្យ​ឱ្យ​យក​សេះ​មក​ជូន​ព្រះ​អង្គ​ទៅ​បួស ។

ពេល​យាង​ទៅ​ដល់​មាត់​ស្ទឹង នេ​រ​ញ្ជ​រា (​ពុទ្ធ​គ​យា​សព្វថ្ងៃ​) ព្រះ​អង្គ​ទ្រង់​ដក​ព្រះ​ខ័ន​ចាប់​ក្តាប់​កាត់​ព្រះកេសា ហើ​​​​​យ​​​​​អធិដ្ឋាន​ថា បើ​អាត្មាអញ​នេះ​ពិតជា​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​មែន ចូរ​កេសា​ទាំងឡាយ​នៃ​អាត្មាអញ​នេះ​ឈប់​ដុះ​តទៅ​ទៀត​ចុះ ហើយ​អធិដ្ឋាន​បោះ​ភ្នួ​ង​ព្រះកេសា​បោះ​ឡើង​ទៅ​លើ​អាកាស ពួក​ទេវតា​ទាំងឡាយ​កាន់​ភាជន៍មាស​មក​ទទួល​ត្រង​យក​ទៅ​តម្កល់​ទុក​នៅ​ស្ថាន​ទេវ​លោ​ក្នុង​គ្រានោះ​ទៅ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ